News

Check out real estate news updates

WB ​គ្រោង​ផ្តល់កម្ចី ៥៣លាន​ដុល្លារឱ្យ​កម្ពុជា លើ​គម្រោង​ «និរន្តភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ»

ក្រសួង​បរិស្ថាន បាន​ឱ្យដឹងថា ​ធនាគារ​ពិភពលោក (WB) ​គ្រោង​ផ្តល់​កម្ចី ៥៣​លានដុល្លារ លើ​គម្រោង​ «និរន្តភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ» សម្រាប់​អនុវត្ត​នៅដើម​ឆ្នាំ​២០២០ ក្នុង​ខេត្ត​គោលដៅ​ចំនួន ៧ គឺ​ខេត្ត​កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង។

កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៩  នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ធនាគារ​ពិភពលោក ដឹកនាំ​ដោយ លោកស្រី Anjali Acharya ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច ក្នុងការ​រៀបចំ​គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ»។ នៅក្នុង​ជំនួប​នេះ លោកស្រី​បាន​បង្ហាញពី​ដំណើការ និង​វឌ្ឍនភាព​នៃការ​រៀបចំ​គម្រោង និងបាន​ស្នើសុំ​អនុសាសន៍​នានា ដើម្បី​ធានា​នូវ​និរន្តរភាព​របស់​គម្រោង​នេះ។

លោក អ៊ាង សុផល្លែត បាន​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការរៀបចំ​ឱ្យមាន​គម្រោងនេះ​ឡើង ហើយ​លោក​បាន​លើក​ទឹកចិត្ត ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំងនៅក្នុង​ដំណាក់កាល​រៀបចំ​គម្រោង ដំណាក់កាល​អនុវត្ត​គម្រោង និងក្រោយ​ពេល​បញ្ចប់​គម្រោង ជាពិសេស​គឺកិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោមជាតិ ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​ការ​រៀបចំ​គោលនយោបាយ​យុទ្ធសាស្ត្រ និង​ឯកសារ​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ផែនការ និងការ​អនុវត្ត​គម្រោង ធានា​បាននូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល៕

Source From: http://kleykley.sabay.com.kh/article/1126729#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *