News

Check out real estate news updates

Update ពីតម្លៃដីធ្លីនៅខណ្ឌព្រែកព្នៅ ដើម្បីកុំឲ្យពេលទៅទិញឈ្មួញកណ្តាល ខ្សែលើ

មានចម្ងាយត្រឹម១៥គីឡូម៉ែត្រ និងស្ថិតនៅប៉ែកពាយ័ព្យក្រុងភ្នំពេញ ខណ្ឌព្រែកព្នៅ កំពុង ទាក់ទាញវិនិយោគគិនអចលនទ្រព្យ  ជាច្រើន ទៅអភិវឌ្ឍតំបន់មួយនេះព្រោងព្រាត ខណៈតំបន់១នេះ តម្លៃដីនៅធូរថ្លៃជាងគេ បើធៀបនឹងលខណ្ឌផ្សេងៗទៀតនៅក្នុងទៅក្រុង។

ខណ្ឌព្រែកព្នៅ ត្រូវបានបែងចែកជា ៥សង្កាត់ មានដូចជា សង្កាត់ពញពន់ សង្កាត់ព្រែកព្នៅ សង្កាត់សំរោង សង្កាត់គោគរកា និងសង្កាត់ពុនសាំង។ ហើយមានវិនិយោគគិនជាច្រើន បានលើកឡើងថា តំបន់នេះ មានលក្ខណៈប្រហាក់ប្រហែលនឹង តំបន់កោះពេជ្រ ។

បើយើងក្រឡេកមើល តម្លៃដីធ្លីនៅខណ្ឌ័ព្រែកព្នៅនាប៉ុន្មានខែចុងក្រោយនៃឆ្នាំ ២០១៩នេះ ហាក់សង្កេតឃើញថា មានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ ។

យោងតាមរបាយការណ៍ របស់ ឃី រៀលអេសស្តេត បានបញ្ជាក់ថា តម្លៃ​ដី​នៅ​ខណ្ឌ​ព្រែកព្នៅ​កើន​ជាង​ ២៦ ​ភាគរយ​នៅ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​ឆ្នាំ​នេះ​ចាប់ពី ២៨០ ដុល្លារ​ទៅ​ ១ ៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​មុន​ដល់​​ ៣០០ ដុល្លារ​ទៅ​ ១ ៧០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ខណៈ​ក្នុង​សង្កាត់​មួយ​ចំនួន​នៅ​ខណ្ឌដង្កោ​មើល​ឃើញ​តម្លៃ​ដី​កើនឡើង​ដល់ ២ ០០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក សន សៀប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន ឃី រៀលអ៊ីសស្ដេត បាន​ឲ្យ​ដឹង​ថា ខណ្ឌព្រែកព្នៅ​កំពុង​ក្លាយ​ជា​ចំណុច​ដ៏ពេញនិយម​នៃ​ការវិនិយោគ ដោយសារ​តែ​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​តំបន់​នេះ​នៅ​ជិត​នឹង​ខ្សែ​ក្រវាត់ក្រុង ផ្លូវជាតិ​លេខ​ ៥១ និង​ស្ថានីយ​ផ្លូវដែក​នៅ​ផ្សារ​បាត់ដឹង​​។

ដោយឡែកបើយើងនិយាយពីតម្លៃដីនៅតំបន់នោះវិញ គឺនៅមានតម្លៃទាបជាងតំបន់ផ្សេងៗនៅក្នុងរាជធានីភ្នំពេញបើធៀបនឹងដីនៅអរិយក្សត និងចំការដូង ដីមួយឡូតិ៍ជាមធ្យមមានតម្លៃ ១៥,០០០ ដុល្លារ ចំណែកនៅព្រែកព្នៅដីមួយឡូតិ៍ជាមធ្យមមានតម្លៃតែ ៧,០០០ ដុល្លារប៉ុណ្ណោះ។ នេះបើតាមលោកបានបញ្ជាក់។

ទាក់ទងនឹងតំបន់ព្រែកព្នៅ លោក គីម ហ៊ាង ប្រធានសមាគមន៍ភ្នាក់ងារ និងអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាមានប្រសាសន៍​ថាតំបន់​ព្រែក​ព្នៅនៅមានសក្ដានុពល​ច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍ជាពិសេសដោយសារតម្លៃដីនៅធូរថ្លៃ។

ប្រការទាំងនេះនឹងជម្រុញក្រុមអ្នកអភិវឌ្ឍនឹងកាន់តែយកចិត្តទុកដាក់អភិវឌ្ឍនៅតំបន់នេះ ជាពិសេស គម្រោងលំនៅដ្ឋានតម្លៃសមរម្យ ដែល​កំពុងមានតម្រូវខ្ពស់ ក្នុងចំណោមគ្រួសារចំណូលមធ្យម និងក្រោម មធ្យម។

លោក គីម ហ៊ាង បានបន្ថែមថា បើអ្នកចង់ទិញដីឡូតិ៍សម្រាប់វិនិយោគ ឫអភិវឌ្ឍន៍ អ្នកគួរទិញនៅព្រែកព្នៅ ដោយសារសក្ដានុពលអភិវឌ្ឍន៍​ផ្ដោតនៅភាគខាងជើងទីក្រុងភ្នំពេញ។ ប៉ុន្តែគេគួរទិញដីដែលមានប្លង់រឹងត្រឹមត្រូវតាមផ្លូវច្បាប់។

More information visit: https://www.business-cambodia.com/public/article/update-the-land-price-in-prek-pnov-district

Leave a Reply

Your email address will not be published. Required fields are marked *