News

Check out real estate news updates

Shimao​ ​Center​ ​កំពស់​ ​៦៦៨ម៉ែត្រ​ ​​កំពុង​បង្ហាញ​​ស្ថាបត្យកម្ម​នៃ​អំនួត​ចិន​

​ភ្នំពេញ​៖​ ​មហាយក្ស​ចិន​មិន​ត្រឹមតែ​មាន​សេដ្ឋកិច្ច​លូតលាស់​លំដាប់​ទី២​ ​នៅក្នុង​ពិភពលោក​នោះ​ទេ​ ​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន​ជាង១៣០០លាន​នាក់​នេះ​ ​បាន​និង​កំ​ពុកំ​ពុង​សាងសង់​អគារ​ខ្ពស់​កប់​ពពក់​មួយផ្សេងទៀត​ឈ្មោះ​ ​Shimao​ ​Shenzhen​-​Hong​ ​Kong​ ​International​ ​Centre​ ​កំពស់៦៦៨​ ​ម៉ែត្រ​ស្ថិតនៅ​ក្នុង​ទីក្រុង​ ​Shenzhen​។​ ​

​អគារ​ខ្ពស់កប់ពពក​នេះ​ ​គ្រោង​ង​សាងសង់​ខ្ពស់​ជាង​អាគារ​ ​Shanghai​ ​Tower​ ​ដែល​មាន​កម្ពស់​ត្រឹមតែ៦៣២ម៉ែត្រ​ ​។​ ​អគារ​នេះ​ ​អាច​និយាយ​បាន​ថា​ជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី២លើ​ពិភពលោក​បន្ទាប់ពី​អគារ​ ​Burj​ ​Khalifa​ ​នៅក្នុង​ទី​ក្រុង​ឌុបៃ​ដែល​មាន​កំពស់​ ​៨២៨ម៉ែត្រ​។​

 

​ការរចនា​អគារ​ ​និង​ស្ថាបត្យកម្ម​កំពូល​នេះ​ ​ជា​គម្រោង​របស់​ក្រុមហ៊ុន​ដ៏​ធំ​របស់​ចិន​ ​ឈ្មោះ​ ​Shiamo​ ​Group​ ​ដែល​បាន​បោះទុន​វិនិយោគ​ចំនួន៥០ពាន់​លា​នយ័ន​ ​ស្មើរ​នឹង​ ​៥,៨ពាន់​លាន​ផោន​លើ​គម្រោង​មួយ​នេះ​។​

​អគារ​ដ៏​អស្ចារ្យ​នេះ​ ​ត្រូវ​បាន​គេ​សាងសង់​ឡើង​ ​សម្រាប់​ជាទី​តាំង​ការិយាល័យ​ ​អា​ផា​ត​មិន​ ​សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ ​សាលា​អន្តរជាតិ​ ​និង​មជ្ឈមណ្ឌល​តាំងពិព័រណ៍​ ​ព្រមទាំង​កន្លែង​រៀបចំ​ពិធី​ដទៃទៀត​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នេះ​ ​សាងសង់​លើ​ទំហំដី​ ​៣២១,៩០០​ ​ម៉ែត្រការ៉េ​ ​ដែល​មាន​ទីតាំងនៅ​ក្នុង​ស្រុក​ ​Longang​ ​ភាគ​ខាងកើត​នៃ​ទីក្រុង​ ​Shenzhen​។​

​តាម​ការ​គ្រោងទុក​ជាដំបូង​ ​អគារ​ខ្ពស់កប់ពពក​នេះ​ ​នឹង​សាងសង់​បញ្ចប់​នៅក្នុង​ឆ្នាំ​ ​២០២៤ដែល​អាច​ជា​អគារ​ជាប់​កំណត់​ត្រា​ពិភពលោក​ ​ខណៈ​អគារ​នៅក្នុង​ទី​ក្រុង​ឌុបៃ​ ​Dubai​ ​One​ ​Towe​​r មាន​កំពស់​ ​៧១១ម៉ែត្រ​ ​នឹង​ត្រូវ​សាងសង់​បញ្ចប់​មុន​អាគារ​នេះ​រយៈពេល​បី​ឆ្នាំ​ ​ពោល​គឺ​ស្ថិតនៅ​ក្នុង​ឆ្នាំ ២០២១​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *