News

Check out real estate news updates

OCIC​ ​ចាប់ផ្តើម​សាងសង់​សា​លពិរព័​ណ៍​​ដ៏​ធំ​មាន​លក្ខណៈ​អន្តរជាតិ​​នៅ​​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​អ​និក​ជន​ខ្មែរ​នៅ​ក្រៅប្រទេស​ ​(​OCIC​)​ ​បាន​វិនិយោគ​ទឹកប្រាក់១៨លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​សាងសង់​សា​លពិរព័​ណ៍​ដ៏​ធំ​ ​និង​មាន​ស្តង់​ដា​អន្តរជាតិ​នៅ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​អគ្គនាយករង​ក្រុមហ៊ុន​ ​OCIC​ ​លោក​ ​ទូច​ ​សំណាង​ ​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី១៣​ ​មិនា​នេះ​ថា​ ​ការសាងសង់​សា​លពិរព័​ណ៍​ដែល​មាន​ទទឹង៨០ម៉ែត្រ​ ​និង​បណ្តោយ​ ​២៤០ម៉ែត្រ​នេះ​បាន​ ​និង​កំពុង​ចាប់ផ្តើម​ហើយ​ ​និង​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ២០២០ខាងមុខនេះ​។​ ​

សា​លពិរព័​ណ៍​លំដាប់​អន្តរជាតិ​នេះ​ ​មាន​ទំហំ​ជាង៣ម៉ឺន​ម៉ែត្រការ៉េ​ ​ក្នុង​នោះ១ម៉ឺន​ម៉ែត្រការ៉េ​ស្ថិតនៅ​ក្រោម​ដី​។​លោក​បន្ត​ថា​ ​សា​លពិរព័​ណ៍​លំដាប់​អន្តរជាតិ​នេះ​ ​នឹង​ប្រើប្រាស់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​ ​អឺរ៉ុប​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ២០២០ខាងមុខនេះ​។​

​លោក​បន្ត​ថា​ ​“​គោលដៅ​នៃ​ការរៀបចំ​សា​លពិរព័​ណ៍​ដ៏​ធំ​នេះ​ ​ធ្វើឡើង​សំរាប់​ប្រើប្រាស់​លើ​ការ​រៀប​ចំ​ពិ​រព័​ណ៍​ ​កិច្ចប្រជុំ​លំដាប់​អន្តរជាតិ​ ​និង​ជា​កន្លែង​សំរាប់​រៀបចំ​អាពាហ៍​ពិពាហ៍​ផង​ដែរ​”​។​

​កន្លងមក​លោក​ទូច​ ​សំណាង​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​សា​លពិរព័​ណ៍​និង​សន្និបាត​កោះ​ពេជ្រ​ ​នឹង​ត្រូវ​រើចេញ​ពី​តំបន់​កោះ​ពេជ្រ​ ​ទៅកាន់​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ ​ដែល​មានផ្ទៃ​ដី​សរុប​ប្រមាណ១១០ហិ​ក​តា​ ​និង​គ្រោង​បោះទុន​វិនិយោគ​ជាង៣០០០លាន​ដុល្លារ​អាមេរិក​។​ ​លោក​បន្ត​ថា​ ​ទីក្រុង​រណប​នេះ​ ​នឹង​រៀបចំ​ជាទី​ក្រុង​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ​មាន​សភាព​ស្រដៀងគ្នា​ ​នឹង​តំបន់​ពាណិជ្ជកម្ម​ដូចគ្នានឹង​មហាវិថី​ព្រះមុនីវង្ស​។​

​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ ​ជាទី​ក្រុង​ដែល​មាន​លក្ខណៈ​អំណោយផល​បំផុត​ ​ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ ​OCIC​ ​បាន​ ​និង​កំពុង​សាងសង់​ស្ពាន​យោង​ដោយ​ខ្សែកាប​ ​ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ឆ្លង​ពី​ផ្លូវជាតិ​លេខ៥ទៅកាន់​តំបន់​នេះ​។​ ​ជាមួយគ្នា​នេះ​តំបន់​នេះ​មាន​ស្ពាន​ធំៗ​ចំនួន២​ ​និង​ស្ពាន​បា​ឡេ​កំពុង​តភ្ជាប់​ទៅ​តំបន់​នេះ​រួចហើយ​។​ ​លក្ខណៈ​ពិសេស​របស់​ទីក្រុង​នេះ​ ​ក៏​ផ្តល់​បរិយាកាស​រស់នៅ​ល្អ​ប្រសើរ​ផង​ដែរ​ ​ព្រោះ​មាន​ទន្លេ​ព័ទ្ឋ​ជុំវិញ​។​

​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោក​ឃាង​ ​ពុទ្ឋី​បាន​មានប្រសាសន៍​ថា​ ​ប្រសិនជា​គិត​នា​ពេល​បច្ចុប្បន្ន​ទីក្រុង​រណប​នេះ​អាច​ឆ្ងាយ​បន្តិច​មែន​ ​ប៉ុន្តែ​វា​មិន​ឆ្លា​យ​នោះ​ទេ​សំរាប់​ពេល​អនាគត​ ​ព្រោះ​បច្ចុប្បន្ន​មាន​ស្ពាន​ជ្រោយ​ចង្វា​រ​ ​(​ស្ពាន​មិត្តភាព​កម្ពុជា​ ​ជប៉ុន​)​មួយទៀត​ត្រៀម​ដំណើរការ​នា​ពេល​ឆាប់​ៗ​នេះ​។​ ​ហេតុនេះ​លោក​លើកទឹកចិត្ត​ឲ្យ​អ្នក​វិនិយោគ​បង្កើន​ការ​វិនិយោគ​ទៅ​តំបន់​ជាយក្រុង​ភ្នំពេញ​ ​ដើម្បី​ពង្រីក​ទីក្រុង​ក៏ដូចជា​ជំរុញ​ឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​។​

​លោក​បន្ត​ថា​ ​“​នា​ពេល​អ​នាគ​ត​ឆាប់​ៗ​នេះ​ ​ទីក្រុង​រណប​ជ្រោយ​ចង្វា​រនឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​រស​រវើក​មួយ​ ​ហេតុនេះ​ការ​វិនិយោគ​បែបនេះ​ជា​ការត្រឹមត្រូវ​ ​ដែល​សមស្រប​តាម​គោលនយោបាយ​របស់​រដ្ឋាភិបាល​ ​ក្នុង​ការពង្រីក​ទីក្រុង​និង​កាត់បន្ថយ​ការ​កកស្ទះ​នៅក្នុង​ទីក្រុង​”​៕​​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *