News

Check out real estate news updates

UK Condo បន្ថែមការផ្គត់ផ្គង់ទៅក្នុងទីផ្សារខុនដូនៅកម្ពុជា

ចំនួនខុនដូនៅទូទាំងប្រទេសកម្ពុជាបន្តកើនឡើងយ៉ាងខ្លាំងជាមួយនឹងកំណើនជាមធ្យមប្រហែល ១៨ ភាគរយ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៨ ដែលនេះគឹឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសជាតិ។ ជាមួយនឹងការកើនឡើងនៃការផ្គត់ផ្គង់បែបនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ UK Condo & Construction Co, Ltd កំពុងទទួលបានចំណែកទីផ្សារបន្ថែមទៀតជាមួយនឹងគម្រោងបន្តបន្ទាប់របស់ខ្លួនដែលបច្ចុប្បន្នក្រុមហ៊ុនមានចំនួនខុនដូរប្រមាណជា ៤០០០  យូនីតនៅតាមទីក្រុងធំៗ។ ថ្មីៗនេះក្រុមហ៊ុនបានចាប់ផ្តើមលក់គម្រោងខុនដូដែលមានតម្លៃសមរម្យរបស់ខ្លួនឈ្មោះថា ‘UK Plaza’ ដោយប្រើប្រាស់ទុនវិនិយោគរហូតដល់ ២០លានដុល្លារអាមេរិកក្នុងគោលបំណងនាំយករបៀបរស់នៅថ្មីសម្រាប់ប្រជាជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ លោក Alexander Evengroen ប្រធានក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនUK Condo បានឱ្យដឹងថាបូរីនិងវីឡាមានតម្លៃថ្លៃ និងកំពុងតែពេញនិយមបានក្លាយជាបញ្ហាមួយសម្រាប់ប្រជាជនជំនាន់ក្រោយហើយក្រុមហ៊ុនUK Condoកំពុងបំពេញចន្លោះនៃបញ្ហានេះជាមួយនឹងគម្រោងខុនដូដែលមានតម្លៃសមរម្យ។ លោកបានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាភាគច្រើនមានអាយុក្រោម ៣៥ ឆ្នាំដូច្នេះនេះគឺជាក្រុមអតិថិជនដែលយើងត្រូវផ្តោតតាមរយៈការបន្ថែមខុនដូដែលមានតំលៃសមរម្យនិងមានគុណភាពខ្ពស់សម្រាប់ទីផ្សារ»។ ជាមួយនឹងនិន្នាការនៃរបៀបរស់នៅថ្មីនេះ ក្រុមហ៊ុនបានអះអាងថាខុនដូUK Plaza កម្ពស់…

Read more

អចលន​ទ្រព្យ​ថៃ នៅ​តែ​ពេញ​និយម​សម្រាប់​អតិថិជន​ចិន

ក្រុង​បាងកកៈ ប្រទេស ថៃ ​ត្រូវ​បាន​រំពឹង​ថា​នឹង​នៅ​តែ​ជា​ប្រទេស​ដ៏​ពេញ​និយម​បំផុត​​សម្រាប់​​អតិថិជន​​​អចលន​ទ្រព្យ​ជា​​ជនជាតិ​ចិន​ក្នុង​ឆ្នាំ ​២០១៩ នេះ ដោយ​មាន​កំណើន​យ៉ាង​ហោច​ណាស់​ ១០ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០​១៨ ហើយ​ទីក្រុង​បាងកក​ ឈៀង​ម៉ៃ ប៉ាតាយ៉ា និង​ភូកេត ជា​ទិសដៅ​ឈាន​មុខ​គេ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​​ប៉ុស្តិ៍។ លោកស្រី ​Carrie Law មន្ដ្រី​ប្រតិបត្តិ​ និង​ជា​​នាយិកា​គេហទំព័រ​ Juwai.com ដែល​ជា​គេហ​ទំព័រ​អចលន​ទ្រព្យ​អន្តរជាតិ​របស់​​ចិន​ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា ​មិន​ធ្លាប់​​ដែល​មាន​​​ការ​​សាកសួរ​ទិញ​ច្រើន​ខ្លាំង​ដូច​នេះ​ទេ​សម្រាប់​អចលន​ទ្រព្យ​របស់​ប្រទេស ​ថៃ។​ លោកស្រី​ថ្លែង​ថា៖ «​ការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្ដល់​ជូន​ដ៏​ល្អ​ឥត​ខ្ចោះ​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា រួម​​ទាំង​គុណភាព របៀប​រស់​នៅ និង​​ចក្ខុ​វិស័យ​វិនិយោគ»។​ ​ លោកស្រី​ថ្លែង​​ថា៖ «​នេះ​ក៏​ជា​​លទ្ធផល​​នៃ​កត្តា​ផ្សេង​ៗ​ដែល​ជំរុញ​អតិថិជន​​ជា​ជនជាតិ​ចិន​​ឲ្យ​​ស្វែង​រក​អចលន​ទ្រព្យ​​នៅ​ក្រៅ​ប្រទេស​គួរ​ឲ្យ​ទាក់ទាញ​​ក្នុង​កម្រិត​​​តម្លៃ​ដែល​អាច​រក​បាន​នៅ​ក្នុង​ប្រទេស ថៃ ជា​ពិសេស​ដោយ​សារ​​​របប​គ្រប់គ្រង​មូលធន​​​ដោយ​ទីក្រុង​ប៉េកាំង​​​ និង​កង្វះ​ឱកាស​វិនិយោគ​ជំនួស​​ក្នុង​ប្រទេស ចិន ​ខ្លួន​ឯង​»។​ លោកស្រី​ Law បាន​ឲ្យ​ដឹង​ថា…

Read more

ការ​លក់​ផ្ទះ​ថ្មី​នៅ​អាមេរិក​​កើន​ឡើង​នៅ​ខែ​វិច្ឆិកា ក្រោយ​ពន្យារ​ចេញ​ផ្សាយ​ទិន្នន័យ

ក្រុង​វ៉ាស៊ីនតោនៈ រដ្ឋាភិបាល​អាមេរិក​​បាន​រាយការណ៍​​កាល​ពី​សប្តាហ៍​មុន​​ថា ​ការ​លក់​ផ្ទះ​​​ថ្មី​នៅ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា បាន​កើន​ឡើង​​​ដល់​កម្រិត​ខ្ពស់​រយៈ​ពេល ​៨ ខែ​ ដែល​លើស​ពី​ការ​រំពឹង​ទុក​របស់​​ក្រុម​សេដ្ឋវិទូ​ ដោយ​សារ​​ការ​មក​ដល់​របស់​​ខែ​​រងា​យឺត​ជាង​ធម្មតា​​។ របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ដែល​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​ផ្សាយ​​ជាង ​១ ខែ ដោយ​សារ​​ការ​បិទ​​រដ្ឋាភិបាល​អាមេរិក​ បាន​បង្ហាញ​​ថា ការ​​​លក់​ផ្ទះ​​​ប្រភេទ​គ្រួសារ​ទោល​​​ថ្មី​ដែល​ទទួល​រង​​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​មក​ហើយ​​នោះ បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ភាគ​ឦសាន​ប្រទេស​ បាន​កើន​ឡើង​ខ្លាំង​​នៅ​តំបន់ Midwest បន្ទាប់​ពី​ការ​ធ្លាក់ចុះ​ជា​ច្រើន​ខែ​ និង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​​នៅ​ភាគ​ខាង​ត្បូង​ផង​ដែរ​​ ប៉ុន្តែ​​បាន​ស្ងប់ស្ងាត់​នៅ​ភាគ​ខាង​លិច​ប្រទេស​ដែល​ទទួល​រង​គ្រោះ​ដោយ​អគ្គិភ័យ។​ តម្លៃ​ផ្ទះ​ជា​មធ្យម​​ក៏​បាន​ធ្លាក់​ចុះ​​ផង​ដែរ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ អាច​បាន​ជួយ​បន្ធូរ​បន្ថយ​ទីផ្សារ​ដែល​​មាន​ភាព​ចង្អៀត​។​ ទោះ​ជា​យ៉ាង​ណា ​​ពី​ព្រោះ​​​តួលេខ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​ផ្សាយ តួលេខ​នេះ​​​បាន​ផ្ដល់​រូបភាព​ចាស់​របស់​ទីផ្សារ​។ ទិន្នន័យ​ខែ​ធ្នូ​ដែល​គ្រោង​នឹង​ចេញ​​ផ្សាយ​នៅ​ថ្ងៃ​ទី ​២៥ ​ខែ​មករា ​​​មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​ជា​ថ្មី​សម្រាប់​ការ​​ចេញ​ផ្សាយ​​នៅ​ឡើយ​ទេ​ ខណៈ​ដែល​​ទិន្នន័យ​​ខែ​មករា​ ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ​២៦​ ខែ​កុម្ភៈ ប៉ុន្តែ​អាច​ត្រូវ​បាន​កំណត់​ពេល​ឡើង​វិញ​ផង​ដែរ។​ ក្រុម​អ្នក​វិភាគ​​បាន​ព្យាករ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​មួយ​ចំនួន​​នៅ​ក្នុង​ទីផ្សារ​​ផ្ទះ​សំបែង​ ​ខណៈ​ដែល​អត្រា​​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ថយ​ចុះ​។​ ការ​លក់​ផ្ទះ​​ថ្មី​បាន​កើន​ឡើង​ ១៦,​៩​…

Read more

រយៈ​ពេល​ចុះ​បញ្ជី​អចលន​ទ្រព្យ ​នឹង​ត្រូវ​កាត់​បន្ថយ

ក្រុង​ប៉េកាំងៈ ប្រទេស ​ចិន ​នឹង​បន្ធូរ​បន្ថយ​បន្ថែម​ទៀត​នូវ​​ដំណើរ​ការ​​​បំពេញ​​​បែបបទ​ចុះ​បញ្ជី​​អចលន​ទ្រព្យ​​​ដើម្បី​កាត់​​​បន្ថយ​​​បន្ទុក​​​ការងារ​ឯកសារ​សម្រាប់​​ធុរកិច្ច​​ និង​​បុគ្គល។ នេះ​បើ​យោង​តាម​កិច្ច​ប្រជុំ​ប្រតិបត្តិ​​មួយ​របស់​ក្រុម​ប្រឹក្សា​​រដ្ឋ​​ ដែល​ដឹកនាំ​​ដោយ​​នាយក​​រដ្ឋមន្រ្តី​ចិន លី កេឈាង ដែល​បាន​សម្រេច​កាល​ពី​សប្តាហ៍​មុន។ លោក លី បាន​ថ្លែង​​​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា​៖ «​ការ​កាត់​បន្ថយ​ពេល​វេលា​​ដែល​តម្រូវ​​ក្នុង​ការ​ទទួល​បាន​​ការ​ចុះ​បញ្ជី​អចលន​ទ្រព្យ​​ គឺ​ជា​ផ្នែក​មួយ​នៃ​​កំណែ​ទម្រង់​​រចនា​សម្ព័ន្ធ​ទាំង​មូល​។ ​វា​ពាក់ព័ន្ធ​ទៅ​នឹង​​​អត្ថ​ប្រយោជន៍​របស់​​បុគ្គល​​និង​អង្គភាព​ទីផ្សារ។​ ដូច្នេះ​ការងារ​នេះ​មាន​សារៈ​សំខាន់»។ រដ្ឋាភិបាល​ចិន​បាន​ដាក់​​​ភាព​សំខាន់​​​ខ្លាំង​​ទៅ​លើ​​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​​រួម​នៃ​អចលន​ទ្រព្យ។ ​ក្នុង​របាយការណ៍​របស់​លោក​ដែល​ដាក់​ជូន​ទៅ​កាន់​​សមាជ​ជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​​លើក​ទី ​១៩​ កាល​ពី​ខែ​តុលា ឆ្នាំ ​២០១៧ លោក​ប្រធានាធិបតី​ ស៊ី ជីនភីង បាន​សង្កត់​ធ្ងន់​​ថា ប្រទេស ​ចិន ​ត្រូវ​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​កែ​លម្អ​ប្រព័ន្ធ​​សិទ្ធិ​អចលន​ទ្រព្យ​​ និង​ធានា​​នូវ​ការ​បែង​ចែក​កត្តា​​ផលិត​កម្ម​ផ្អែក​លើ​ទីផ្សារ​​នៅ​ក្នុង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​​សិទ្ធិ​​​អចលន​ទ្រព្យ​​ដើរ​តួ​ជា​ការ​លើក​ទឹក​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ និង​ធានា​ឲ្យ​មាន​លំហូរ​​ដោយ​​សេរី​នៃ​កត្តា​នានា​ក្នុង​វិស័យ​នេះ ​តម្លៃ​ប្រកប​ដោយ​ភាព​បត់បែន​ និង​​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព និង​មាន​របៀប​រៀបរយ។ ក្នុង​អំឡុង​កិច្ច​ប្រជុំ​​​​មួយ​ដើម្បី​​កែ​លម្អ​មុខ​ងារ​​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ​២០១៨​ លោក​​នាយក​រដ្ឋមន្ត្រី លី បាន​សង្កត់​ធ្ងន់​ថា ​បញ្ហា​ដំណើរ​ការ​យូរ…

Read more

មន្រ្តីជំនាញថាប្លង់គោលហេដ្ឋារចនាសម្ព័ន្ធ មានសារៈសំខាន់ដើម្បីធានាការអភិវឌ្ឍ

​ភ្នំពេញ៖​ មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ ខេត្តកណ្តាលបានអះអាងថា ការរៀបចំប្លង់គោលសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មានសារៈសំខាន់ណាស់ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។ លោក លឹម ចាន់សូភី ប្រធាមន្ទីររៀបចំដែនដី នគរូបនីកម្ម និងសំណង់ ខេត្តកណ្តាលបានថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ អំពីផែនទីប្លង់គោលសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩កន្លងមកថា ដោយមើលឃើញពីសារៈសំខាន់ ពីផែនទីប្លង់គោល សម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនេះ មន្ទីរបានខិតខំធ្វើផែនទី ដើម្បីកំណ​ត់នូវនិយាមការឲ្យបានច្បាស់​លាស់ ព្រោះការរៀបចំប្លង់គោលសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គឺមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋាន កាលណានៅតាមមូលដ្ឋានមានប្រព័ន្ធផ្លូវថ្នល់ធំ វាអាចជួយសម្រួលដល់ការរស់នៅ និងការធ្វើអាជីវកម្មផ្សេងៗ ជាពិសេសការធ្វើអាជីវកម្មលើបញ្ហាដីធ្លី និងការជួយដល់ដល់ករណី ដែលកើតមានឡើងជាយថាហេតុ និងជាទស្សនៈគិតគូរវែងឆ្ងាយ ដើម្បីធានាការអភិវឌ្ឍន៍ដែនដី និងនគរូបនីយកម្ម ប្រកបដោយចីរភាព។ លោកបន្តថា “កន្លងមកឯកឧត្តមជា សុផារ៉ា ឧប​នាយករដ្ឋមន្រ្តី…

Read more

តម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ២បន្តកើនតម្លៃខ្ពស់

ភ្នំពេញ: អ្នកជំនាញវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅតែបន្តកើនឡើងថ្លៃបើធៀបទៅបណ្តាឆ្នាំមុនៗ ដោយសារការប្រកាសពង្រីក និងសាងសង់ឡើងវិញនូវផ្លូវជាតិដ៏សំខាន់នេះ។ អ្នកនានអាន សុធីតា នាយិការប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩កន្លងមកថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ២ ឡើងថ្លៃទៅតាមប្រភេទដី និងតំបន់ តែបើគិតពីតំបន់ក្រុងតាខ្មៅ រហូតដល់ព្រែកហូរ តម្លៃដីបានកើនឡើងចន្លោះពី១០០០ ទៅ២០០០ ដុល្លារ អាមេរិកក្នុងមួយម៉ែត្រការ៉េ តែយ៉ាណាក៏ដោយ វាឡើងថ្លៃខ្លាំងណាស់ណានោះទេ បើធៀបទៅហ្នឹង ឆ្នាំ២០១៨កន្លងមកនេះ។ អ្នកនាងបន្តថា តម្លៃដីនៅតំបន់នេះ បើគិតពីផ្លូវបំបែកពីផ្លូវ ៦០ម៉ែត្រ កើនឡើងថ្លៃពី១០០ ទៅ៣០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រកការ៉េ រហូតដល់ផ្លូវបំបែកលេខ២០ ត្រង់រង្វង់មូលគួរស្រូវ ពោលគឺឡើង ទ្វេងដងបើធៀបនឹង២ឆ្នាំមុន ដោយសារមានកត្តាជាច្រើន…

Read more

ដឹងទេថា ក្រុមហ៊ុនយក្យនៅស្រុកខ្មែរ OCIC ​មានគម្រោងអចលនទ្រព្យធំៗអ្

ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) គឺជាក្រុមហ៊ុនរបស់សម្ព័ន្ធនៃធនាគារ កាណាឌីយ៉ា ហើយគឺជាក្រុមហ៊ុន​វិនិយោគទុន​ពហុវិស័យ​ឈាន​មុខ​គេមួយនៅ​ក្នុងព្រះ​រាជាណា ចក្រកម្ពុជា ដែលបានបង្កើតទ្បើងនៅក្នុងឆ្នាំ ២០០០ ។ បេសកម្មធំបំផុតរបស់ក្រុមហ៊ុន គឺផ្តោតទៅលើការគ្រប់គ្រង សាងសង់ និងអភិវឌ្ឍវិស័យអចលនវត្ថុ និងសំណង់នៅកម្ពុជា ជាក់ស្តែងមានដូចជា អគារពាណិជ្ជកម្មចម្រុះ ខុនដូ លំនៅដ្ឋាន ផ្ទះល្វែង ទីក្រុងរណប ផ្សារ ទំនើប និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសាធារណៈ ។ បើយោងតាមការចុះផ្សាយរបស់គេហទំព័ររបស់ខ្លួន គម្រោង​អចលន​វត្ថុ​ចំ​បងៗ​ដែល​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន OCIC មានដូចជា ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុង​រណប​កោះ​ពេជ្រ ទីក្រុង​អូ​ទ្បាំ​ព្យា​ស៊ី​ធី ភូមិ​វ​ប្បធ​ម៌ (​ខេត្ត​សៀម រាប​) វិមាន​កូទ្បា​ប វិមាន​កាណាឌីយ៉ា សួន​ឧស្សាហកម្ម កាណាឌីយ៉ា និង​កា​ណា​ស៊ី​ធី ទីក្រុង…

Read more

ក្រុមហ៊ុន១គ្រោងបោះទុន២០០០លានដុល្លារ សង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឆ្នេរកំសាន្តនៅខេត្តកំពត

​ភ្នំពេញ៖​ ក្រុមហ៊ុនក្នុងស្រុកមួយគ្រោងវិនិយោគ ទឹកប្រាក់២០០០លានដុល្លារដើម្បី​សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឆ្នេរកំសាន្តលើផ្ទៃដីប្រមាណ២០០ហិកតាក្នុងខេត្តកំពត។ អ្នកគ្រប់គ្រងគម្រោងរៀបចំអភិវឌ្ឍន៍តំបន់ឆ្នេរកំសាន្តនេះ លោក គង់ សំណាងបា​ន​ឲ្យដឹងកាលពីព្រឹកថ្ងៃទី៣០ មករានេះថា តំបន់ឆ្នេរកម្សាន្តនេះ នឹងរៀបចំនៅឡើងលើផ្ទៃដីប្រមាណ២០០ហិកតា ក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។ លោកបន្តថា ជាគោលការណ៍ឆ្នេរមួយនេះ នឹងត្រូវធ្វើឲ្យចប់មុនថ្ងៃបុណ្យសមុទ្រមកដល់ បើទោះមិនទាន់រួចរាល់មួយរយភាគរយ ក៏ត្រូវតែធ្វើឲ្យមានឆ្នេរសម្រាប់ទេសចរកម្សាន្ត។ លោកបន្តថា “តាមគម្រោងតំបន់ឆ្នេរនេះ នឹងមានការសាងសង់អគារខ្ពស់ៗ ស ណ្ឋា​គារផ្តាយប្រាំ កំពង់ផែ ផ្សារលក់ផលិតផលសមុទ្ររបស់អ្នកភូមិ ។ល។”។ ទោះជាយ៉ាងណាលោកគង់ សំណាងមិនបញ្ជាក់ឲ្យដឹងពីក្រុមហ៊ុនវិនិយោគគំរោងនេះ និងគំរោងទាំងមូលបញ្ចប់នៅពេលណានោះទេ។ ខេត្តកំពត នឹងធ្វើជាម្ចាស់ផ្ទះវិលជុំនៃបុណ្យសមុទ្រ នៅឆ្នាំនេះ ដែលក្នុងកំឡុងពិធីបុណ្យនេះ ស្រប ពេលដែលមានឆ្នេរកម្សាន្តថ្មីមួយទៀតផងនោះ រដ្ឋបាលខេត្ត រំពឹងថានឹងអាចទាក់ទាញទេសចរបានកាន់ តែច្រើនជាងបណ្ដាឆ្នាំមុនៗជាក់ជាមិនខាន។…

Read more
CLOSE
CLOSE