News

Check out real estate news updates

សម្តេចតេជោ: រដ្ឋាភិបាលបង្កើនវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ឋដើម្បី ពង្រីកការអភិវឌ្ឍទៅកាន់បណ្តាខេត្តនានា

​ភ្នំពេញ:​ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា រដ្ឋាភិបាលបង្កើ​នការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ ដើម្បីពង្រីកការវិនិយោគទៅកាន់បណ្តាខេត្តនានា។ ​ក្នុងឳកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ មករាកន្លងមកថា បច្ចុប្បន្នផ្លូវជាតិលេខ៣នេះ បាននឹងកំពុងពង្រីកទៅជា៤គន្លង ដែលនៅពេលខាងមុខនេះ នឹងដាក់ឲ្យដំណើរការ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអាជីវករ ហើយក៏នឹងកាន់តែទាក់ទាញនូវវិនិយោគផ្សេងៗជាច្រើនបន្ថែមទៀតពីបរទេស។សម្តេចបន្តថា ការរីកចម្រើនទាំងអស់នេះគឺកើតឡើងបានក្រោយ ពីយើងបានដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ ដែលក្នុងរយៈពេល២០ ឆ្នាំកន្លងមកនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលមានឱកាសគ្រប់គ្រាន់ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនរបស់ជាតិ។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានលើកឡើងពីការពង្រីកផ្លូវជាតិលេខ២ ដែលនឹងធ្វើឡើងនៅពេលឆាប់ៗនេះផងដែរ ដើម្បីពង្រីកការតភ្ជាប់និងសមាហរណកម្មផ្ទៃក្នុងប្រ​ទេសកាន់តែបានល្អប្រសើរថែមទៀត។ ជាមួយនឹងការលើកឡើងនូវសក្តានុពលខេត្តតាកែវ សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅតំបន់រោងចក្រក្នុងខេត្តតាកែវនេះថាជា “បុប្ផាលាក់ខ្លួន” ព្រោះនៅក្នុងតំបន់រោងចក្រនេះ មានផលិតនូវផលិតផលដែលជាតម្រូវការ នៅលើពិភពលោកផងដែរដូចជា ម៉ូទ័រ និងបង្គុំទូរស័ព្ទដៃជាដើម។ ទន្ទឹមនឹងនេះ…

Read more

ប្រទេសទាំង១០ ដែលមានតម្លៃលំនៅឋានសមរម្យជាងគេ

តម្លៃនៃការរស់នៅក្នុងប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិកអង់គ្លេសអូស្ត្រាលីឬបារាំងបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប៉ុន្តែប្រសិនបើអ្នកមានបំណងចង់ចាកចេញពីប្រទេសរបស់អ្នកហើយស្វែងរកការរស់នៅក្នុងតំបន់ដទៃទៀត មានប្រទេសជាច្រើនដែលផ្ទះមានតម្លៃថោកសមរម្យ។ ប្រសិនបើលោកអ្នកមានភាពបត់បែនក្នុងការរស់នៅកន្លែងណាដែលអ្នកពេញចិត្ត ហើយចង់រស់នៅក្នុងប្រទេសទាំង ១០ដែលមានតម្លៃថោកសមរម្យបំផុតក្នុងការទិញផ្ទះ។ យោងតាមការចុះផ្សាយរបស់សារព័ត៍មានអន្ដរជាតិមួយឈ្មោះ nationmultimedia.com ថាមានប្រទេសចំនួន ១០ដែលមានតម្លៃថោកសមរម្យសម្រាប់ការទិញផ្ទះប្រទេសទាំងនោះរួមមាន៖ ១. ប្រទេសកម្ពុជា (Cambodia)៖ ប្រទេសកម្ពុជាគឺជាប្រទេសដំបូងដែលអ្នកនឹកដល់នៅពេលអ្នកគិតពីឋានសួគ៌ត្រូពិចវាពិតជាស្អាតខ្លាំងណាស់។ តម្លៃផ្ទះនៅក្នុងប្រទេសកម្ពុជា គឺមានតម្លៃថោកសមរម្យមិនដូចទៅនឹងតំបន់ត្រូពិកដទៃទៀតទេ។ លោក អ្នកអាចទិញផ្ទះដែលមាន ៣បន្ទប់ក្នុងតម្លៃត្រឹមតែ ២ម៉ឺនដុល្លារតែប៉ុណ្ណោះ ហើយលោកអ្នកចំណាយត្រឹមតែ ២ពាន់ដុល្លារក្នុងមួយឆ្នាំអ្នកក៏អាចជួលអ្នកថែសួននិងអ្នកថែរក្សាទ្រព្យសម្បត្តិរបស់អ្នកបានដែរ។ ២. ប្រទេសអេក្វាឌ័រ(Ecuador)៖ ប្រទេសអេក្វាឌ័រ គឺស្រដៀងគ្នាទៅនឹងសហរដ្ឋអាមេរិកពួកគេថែមទាំងប្រើប្រាក់ដុល្លារអាមេរិកសម្រាប់រូបិយប័ណ្ណរបស់ពួកគេ។ នៅក្នុងប្រទេសនេះវាមានតម្លៃថោកក្នុងការញ៉ាំអាហាររាល់ថ្ងៃជាងការចំអិនម្ហូបសម្រាប់ខ្លួន អ្នកក៏អាចទិញអចលនទ្រព្យ(ផ្ទះ)បានក្នុងតម្លៃប្រហែល ៥ម៉ឺនដុល្លារ ហើយជួលអ្នកណាម្នាក់ឲ្យមើលថែនៅពេលអ្នកនៅឆ្ងាយ។ ៣. ប្រទេសម៉ិកស៊ិក (Mexico)៖ ទោះបីជាប្រទេសនេះត្រូវបានគេស្គាល់ដោយសារតែផ្លូវថ្នល់មិនទាន់ទំនើប និងមានការលំបាកក៏ដោយ ក៏នៅមានតំបន់ខ្លះទៀតនៅក្នុងប្រទេសដែលផ្តល់ជូននូវភាពសប្បាយរីករាយដល់អ្នក។ លោកអ្នកអាចរស់នៅទីនោះបានដោយចំណាយត្រឹមតែ ៧០០ដុល្លារក្នុងមួយខែ មានរួមបញ្ចូលទាំងការជួលកន្លែងល្អៗ សំភារៈម្ហូបអាហារនិងការមើលទេសភាពផងដែរ។…

Read more

សម្តេច​តេ​ជោ៖ ការពង្រីក​ផ្លូវជាតិ​លេខ៣ នឹង​ទាក់ទាញ​អ្នកវិនិយោគផ្សេងៗកាន់តែច្រើន

ភ្នំពេញ៖ សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា ការពង្រីក​ផ្លូវជាតិ​លេខ៣ នឹង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ខណៈ​ការសាងសង់​ពង្រីក​ផ្លូវ​នេះ​បាននិងកំពុង​ធ្វើឡើង​យ៉ាងសកម្ម។ ក្នុង​ឳ​កាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅក្នុង​ស្រុក​ត្រាំកក់ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី៩ មករា​នេះ​ថា បច្ចុប្បន្ន​ផ្លូវជាតិ​លេខ៣នេះ បាន​នឹង​កំពុង​ពង្រីក​ទៅជា៤គន្លង ដែល​នៅពេល​ខាងមុខនេះ នឹងដាក់​ឲ្យ​ដំណើរការ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពល​រដ្ឋ និង​អាជីវករ ហើយក៏​នឹង​កាន់តែ​ទាក់ទាញ​នូវ​វិនិយោគផ្សេងៗជាច្រើន​បន្ថែមទៀត​ពី​បរទេស។សម្តេច​បន្តថា ការរីកចម្រើន​ទាំងអស់នេះ​គឺ​កើតឡើង​បាន​ក្រោយ ពី​យើង​បានដាក់​ចេញ​នូវ​គោលនយោបាយ ឈ្នះ ឈ្នះ ដែល​ក្នុង​រយៈពេល២០ ឆ្នាំ​កន្លងមកនេះ បានធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​មានឱកាស​គ្រប់គ្រាន់ ក្នុង​ការកសាង​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន​របស់​ជាតិ។ ជាមួយនឹង​ការលើកឡើង​នូវ​សក្តានុពល​ខេត្តតាកែវ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ហៅ​តំបន់​រោងចក្រ​ក្នុង​ខេត្តតាកែវ​នេះ​ថា​ជា “បុប្ផា​លាក់ខ្លួន” ព្រោះ​នៅក្នុង​តំបន់​រោងចក្រ​នេះ មាន​ផលិត​នូវ​ផលិតផល​ដែលជា​តម្រូវការ នៅលើ​ពិភពលោក​ផងដែរ​ដូចជា ម៉ូ​ទ័​រ និង​បង្គុំ​ទូរស័ព្ទដៃ​ជាដើម។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បញ្ជាក់ថា ខេត្តតាកែវ​នេះ…

Read more

ប្រើតិចនិចទាំង៣នេះ ក្នុងការចរចារទិញផ្ទះ ឲ្យបានថោកជាងគេ

ក្នុងការចរចារទិញផ្ទះ ឬអចលនទ្រព្យ តម្រូវឲ្យអ្នកមានភាពប៉ិនប្រសព្វ ការនិយាយ ក្នុងការមើលមនុស្ស ចេះប្រើតិចនិច ដើម្បីទិញផ្ទះ១ក្នុងតម្លៃថោក។ខាងក្រោមនេះ ជាតិចនិក ដែលលោកអ្នកអាចយកទៅប្រើបាន សម្រាប់ការចរចារ ទិញអចលនទ្រព្យបានក្នុងតម្លៃធូរថ្លៃជាងធម្មតា៖ ១. រកបញ្ហារបស់ផ្ទះឲ្យច្រើន Donald Trump បានលើកឡើងថា បើអ្នកចេះមើលបញ្ហារបស់អចលនទ្រព្យ នោះអ្នកនឹងរកឃើញនូវឱកាសជាច្រើន ដែលកើតពីបញ្ហាទាំងនោះ។ លោកបានបន្ថែមថា លោកតែងតែឲ្យក្រុមការងារលោកចុះទៅត្រួតពិនិត្យអចនលនទ្រព្យ ដែលលោកបម្រុងនឹងទិញ ដើម្បីឆ្កឹះរកបញ្ហា ដែលអាចមាន។ ទន្ទឹមនឹងបញ្ហាតូចដែលលោករកឃើញ ក៏មានតម្លៃរហូតដល់ទៅ ៥ម៉ឺនដុល្លារអាមេរិក ហើយលោកក៏យកបញ្ហាទាំងនោះ ដើម្បីតថ្លៃជាមួយម្ចាស់ផ្ទះ។ ២. ចេះសុំ នេះ ជាយុទ្ធសាស្ត្រទី២ ដែលលោកអ្នកអាចយកទៅប្រើបាន នៅពេលលោកអ្នកកំពុងចរចាទិញផ្ទះ។ តិចនិកនេះ មិនបានជួយបន្ទាបតម្លៃផ្ទះ ដែលគេដាក់លក់ ដោយផ្ទាល់នោះទេ តែអ្វីដែលជាចំនុចពិសេសនៃតិចនិកនេះ…

Read more

ជប៉ុន សម្រេច​ចិត្ត​ទិញ​កោះ​មួយ សម្រាប់​ឱ្យ​យោធា​អាមេរិក​ប្រើប្រាស់​

ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​សម្រេចចិត្ត​ចំណាយ​ប្រមាណ ១៦ពាន់លានយេន (១៤៧​លានដុល្លារ) ដើម្បី​ទិញ​កោះ​ដែល​គ្មាន​មនុស្ស​រស់នៅ​មួយ​ឈ្មោះ Mageshima ស្ថិតក្នុងខេត្ត Kagoshima ដើម្បី​ឱ្យ​កងទ័ព​អាមេរិក​ប្រើប្រាស់​ធ្វើសមយុទ្ធ និង​សម្រាប់​ការ​ចុះចត​របស់​យន្តហោះ និង​ចំណត​នាវា​ផ្ទុក​យន្តហោះ​ជាដើម​។ នេះបើតាម​ការ​ចុះផ្សាយ​របស់​កាសែត​ជប៉ុន Yomiuri នៅថ្ងៃទី៩ ខែមករា ឆ្នាំ​២០១៩។ កោះ​ Mageshima ទំហំ​ប្រហែល ៨គីឡូម៉ែត្រ​ការ៉េ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Taston Airport Co., មកពី​ក្រុង​តូក្យូ ត្រូវ​បាន​រំពឹង​ថា នឹង​ប្រគល់​ឱ្យ​យោធាជប៉ុន នៅមុនចុងខែ​មីនា ឆ្នាំ​២០១៩​ខាងមុខនេះ។ កិច្ចព្រមព្រៀង​បឋម​មួយ​ នឹងត្រូវ​ចុះហត្ថលេខា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ ការផ្លាស់ប្តូរ​មូលដ្ឋាន​ទ័ព​របស់អាមេរិកនេះ គឺដោយសារតែ​ការធ្វើសមយុទ្ធ និងការចុះចតយន្តហោះ​របស់​កងទ័ពអាមេរិក ដូចជានៅខេត្ត Kanagawa និង​ខេត្ត Aomori ជាដើមនោះ បាន​បង្ក​ឱ្យមាន​សំឡេង​រំខាន…

Read more

ក្រុមហ៊ុន​ថៃ គ្រោង​បង្កើត​ចម្ការ និង​ដាំ​ដំឡូងមី​ លើ​ផ្ទៃដី​៤ពាន់​ហិកតា នៅ​កម្ពុជា

ក្រុមហ៊ុន​ធីដាប់ប៊លយូភីស៊ី អ៊ីនវេសមិន (ខេមបូឌា) ដែលមាន​ប្រភព​មកពី​ប្រទេស​ថៃ មាន​គម្រោង​បង្កើត​ចម្ការ និង​ដាំ​ដំឡូងមី​នៅលើ​ផ្ទៃដី​ចំនួន ៤ពាន់​ហិកតា នៅស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ ដើម្បី​ធានា​នូវនិរន្តភាព​នៃ​ការ​ផ្គត់ផ្គង់។ នេះបើតាម​ការ​បញ្ជាក់​របស់លោក Ho Ren Hua ដែល​ជានាយក​ក្រុមហ៊ុន​នេះ ក្នុងជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង។ លោក​នាយក​ក្រុមហ៊ុន លើកឡើង​ថា ក្រុមហ៊ុន​លោក បាន​ទទួល​គោលការណ៍​បង្កើត​រោងចក្រ​កែច្នៃ​ដំឡូងមី ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម តាំងពី​ចុងឆ្នាំ​២០១៧ មក​ម៉្លេះ។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បញ្ចប់​ការ​សាងសង់​រោងចក្រ និង​ត្រៀម​លក្ខណៈ​ក្នុងការ​ដំណើរការ​កែច្នៃ​ក្នុងពេល​ឆាប់ៗ​ខាងមុខ។ លោក​បន្ត​ថា នៅក្នុងឆ្នាំ​២០២០ ក្រុមហ៊ុន​មាន​គម្រោង​ពង្រីក​ការ​កែច្នៃ​ដំឡូងមី​ពី ៤ម៉ឺន ទៅ…

Read more

Mortgage Applications in U.S. Rebound in Early 2019

According to the Mortgage Bankers Association’s latest Mortgage Applications Survey for the week ending January 4, 2019, Mortgage applications increased 23.5 percent from one week earlier. This week’s results include an adjustment for the New Year’s Day holiday. The Market Composite Index,…

Read more

លោក​ស៊ុន ចាន់ថុល៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ព្រះសីហនុ​អាច​បើក​ការដ្ឋាន​សាងសង់

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ អាច​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ នៅ​កំឡុង​ត្រីមាស​ទី១ឆ្នាំនេះ ប្រសិនជា​គ្មានអ្វី​ប្រែប្រួល​ទេនោះ។   មានប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព៌​ត​មាន ក្រោយ​បើក​សន្និបាត​ការងារ​ក្រសួង​នា​ព្រឹក​ថ្ងៃទី៩ មករា​នេះ លោក​ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុមការងារ​ក្រសួង​បាន និង​កំពុង​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជា ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ទាក់ទង​នឹង​ការសាងសង់​ផ្លូវ​នេះ។លោក​បន្តថា យើង​អាច​បើក​កាត​រដ្ឋា​ន​សាងសង់​ផ្លូវ​នេះ​នៅ​កំ​ឡូង​ត្រីមាស​ទី១ឆ្នាំនេះ ប្រសិនជា​អាចធ្វើ​ទៅបាន។ អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​នូ វឌ្ឍនៈ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​សប្តាហ៍​មុន​ផងដែរ​ថា គ្រឿងចក្រ​សម្រាប់​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ដឹក​មកដល់​កម្ពុជា​នៅ​ចុង​ខែម​ករានេះ ដោយ​គ្រឿងចក្រ​ទាំងនោះ​មានតម្លៃ​ប្រមាណ១០០លាន​ដុល្លារ​អាមេរិក។ លោក​បន្តថា បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​ចិន​ជិត២០០នាក់ បាន​មកដល់​កម្ពុជា​ហើយ ហើយ​ការសាងសង់​ស្ថានីយ៍ និង​ការ​រិ​យា​ល័យ​សំរាប់​ស្នាក់នៅ នឹង​ចាប់ផ្តើម​សាងសង់​នៅពេលឆាប់ៗនេះ។ លោក​បន្តថា “ជាមួយគ្នានេះ​រដ្ឋាភិបាល​បាន និង​កំពុង​ព​ន្លឿ​ន​ការដោះស្រាយ​ផលប៉ះពាល់​លើ​ប្រជាពលរដ្ឋ ដែលមាន​ដី​នៅតាម​តំបន់​ទាំងនេះ ដែល​ការងារ​នេះ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​បន្តិច។លោក​បន្តថា “ពេលវេលា​បើក​ការដ្ឋាន​សាងសង់​នាពេល​ណា ខ្ញុំ​មិនទាន​ច្បាស់​នៅឡើយ​ទេ…

Read more

ដំណឹង​រីករាយ! ស្ពាន​ជ្រោយចង្វារ​បញ្ចប់​ការសាងសង់​ជិត ១០០ភាគរយ​ហើយ

ភ្នំពេញ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ឲ្យ​ដឹងថា ការជួសជុល​ស្ពាន​ជ្រោយចង្វារ​បានបញ្ចប់​ជិត១០០ភាគរយ​ហើយ ខណៈ​ក្រសួង​កំពុង​រក​ពេលវេលា​សមស្រប​ដើម្បី​បើក​ដំណើរការ​ស្ពាន​នេះ​ឡើងវិញ។ ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សារ​ធាណ​ការ និង​ដឹកជញ្ជូន លោក​ឈឹម ផល្លា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី៩ មករា​នេះ​ថា រហូតមកដល់​ពេលនេះ ការជួសជុល​ស្ពាន​ជ្រោយចង្វា​ចាស់ សម្រេចបាន​ជិត​បាន១០០ភាគរយ​ហើយ ដែល​គម្រោង​នេះ ដែល​គម្រោង​ផែនការ​នេះ​ត្រូវ​បញ្ចប់​មុន​ការកំណត់។ លោក​បន្ថែមថា គម្រោង​នេះ នឹង​បញ្ចប់​នៅមុន​បុណ្យចូលឆ្នាំ​ខ្មែរ ហើយ​ក្រសួង​សាធារណការ នឹង​រក​ពេលវេលា​សមស្រប​មួយ ដើម្បី កំណត់​ពី​ពេលវេលា​បើក​ឱ្យ​ដំណើរការ​ស្ពាន​ជ្រោ​ចង្វា​ចាស់​នេះ​ឡើងវិញ ជាមួយនឹង​ម្ចាស់ជំនួយ គឺ JICA ។ លោក​បន្តថា ក្រសួង និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA) នឹង​ពិភាក្សាគ្នា ដើម្បី​កំណត់​ថ្ងៃ​ដើម្បី​បើក​ដំណើរការ​ស្ពាន​នេះ​ឡើងវិញ។ លោក​បន្តទៀតថា “តាម​គំរោង​ស្ពាន​នេះ​នឹង​បញ្ចប់​ការជួសជុល​នៅ​ខែ៨ឬ​ខែ៩ឆ្នាំ២០១៩ នៃ​បើតាម​ផែនការ​កំណត់ ប៉ុន្តែ​ការជួសជុល​បាន​លឿន​ជាង​ពេល​កំណត់ ហេតុនេះ​ទើប​ក្រសួង​គ្រោង​នឹង​បើក​ឱ្យ​ដំណើរ​មុន​បែបនេះ។

Read more
CLOSE
CLOSE