News

Check out real estate news updates

ក្រុមហ៊ុនដែលសិក្សាគម្រោងប្លង់និងសាងសង់ បានកើនឡើងដល់ទៅជាង២ពាន់ក្រុមហ៊ុន

វិស័យសំណង់នៅកម្ពុជាបាននិងកំពុងបង្ហាញសក្តានុពលរបស់ខ្លួនដោយការស្រូបយកក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់ជាច្រើនរហូតដល់ទៅជាង២ពាន់ក្រុមហ៊ុន។ យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយកាលពីចុងឆ្នាំ ២០១៨ ចំនួនក្រុមហ៊ុនសិក្សាគម្រោងប្លង់និងសាងសង់នៅកម្ពុជាដែលបានចុះបញ្ជីក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមកនេះគឺមានការកើនឡើងដល់ទៅ២៣០០ ក្រុមហ៊ុន។ ក្នុងចំណោមនោះដែរ សម្រាប់ឆ្នាំ ២០១៨ ចំនួនក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ដែលបានចុះបញ្ជីថ្មីគឺមានចំនួនរហូតដល់ទៅ ៣០១ ក្រុមហ៊ុន ដែលចំនួននេះគឺមានការកើនឡើងរហូតដល់ទៅ ៩,៤៥ ភាគរយ ឬស្មើទៅនឹង ២៦ ក្រុមហ៊ុន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ដែលមានត្រឹមតែ ២៧៥ ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនទាំងនេះ មានក្រុមហ៊ុនសាងសង់ចំនួន ១៨០ ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន០៦ក្រុមហ៊ុនដែលជាក្រុមហ៊ុនក្នុងស្រុក។ ដោយឡែក ក្រុមហ៊ុនបរទេសវិញមានចំនួនសរុប ១១៥ ក្រុមហ៊ុនដែលក្នុងនោះក្រុមហ៊ុនសាងសង់មានចំនួន ១១១ ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់មានចំនួន…

Read more

ទុនវិនិយោគបរទេសបាននិងកំពុងជំរុញទីផ្សារអចលនទ្រព្យនៅវៀតណាមយ៉ាងខ្លាំង

ប្រតិបត្តិការលក់ធំៗក្នុងឆ្នាំ២០១៨ពីទីផ្សារអចលនទ្រព្យលំនៅដ្ឋានដែលកំពុងមានការរីកចម្រើននៅប្រទេសវៀតណាមនោះគឺភាគច្រើនធ្វើ់ឡើងដោយវិនិយោគិនបរទេស នេះបើយោងតាមក្រុមហ៊ុនអន្តរជាតិផ្នែកអចលនទ្រព្យ CBRE។ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម mediaVNA លោក Vikram Kohli នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ CBRE បានពន្យល់ឲ្យដឹងថា ៥០ ភាគរយនៃកិច្ចព្រមព្រៀងលក់លំនៅដ្ឋានទាំងអស់ នៅវៀតណាមក្នុងឆ្នាំ២០១៨គឺបានមកពីវិនិយោគិនអាស៊ី។ វិនិយោគិនសិង្ហបុរី ហុងកុង និងតៃវ៉ាន់គឺជាអ្នកទិញអចលនទ្រព្យ អាផាតមិនមានសេវាកម្មថែទាំ (service apartment) និងខុនដូ ច្រើនជាងគេក្នុងអត្រារហូតដល់ទៅ ៧៥ ភាគរយនៃទីផ្សារទិញហើយដាក់ជួល។ លោក Kohli ក៏បានចង្អុលបង្ហាញផងដែរថានិន្នាការនេះគឺកើតឡើងដោយសារការកើនឡើងនៃតម្លៃអចលនទ្រព្យរហូតដល់ទៅ ១៥ ភាគរយក្នុងទីក្រុងហូជីមិញចាប់តាំងពីឆ្នាំ ២០១៦ មក នៅប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ច ៦,៨ ភាគរយក្នុងមួយឆ្នាំៗ។ អ្នកវិនិយោគទុនបរទេសមិនមែនគ្រាន់តែចូលមកវៀតណាមដើម្បីបង្កើតប្រតិបត្តិការប៉ុណ្ណោះទេប៉ុន្តែពួកគេថែមទាំងបានប្តេជ្ញារក្សាទុនរបស់ពួកគេនៅទីនេះទៀតពោលគឺពួកគេមានបំណងនៅទីនេះសម្រាប់រយៈពេលវែង លោក Kohli យល់ដូច្នេះ ។ Source…

Read more

ដំណាក់​កាល​ទី ៣ នៃ​គម្រោង​ទីក្រុង​ថ្មី​កូរ៉េ​ ចាប់​ផ្តើម​ជា​មួយ​​មន្ទិល​សង្ស័យ

ក្រុង​សេអ៊ូលៈ ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​កំពុង​ចាប់​ផ្តើម​ដំណាក់​កាល​ទី ៣ នៃ​ការ​សាងសង់​​ទីក្រុង​ថ្មី​ដោយ​គ្រោង​កំណត់​យក​​​តំបន់​ចំនួន​​ ៤ ទៅ​ ៥ ​ក្នុង​ខេត្ត​ Gyeonggi ដែល​ព័ទ្ធជុំ​វិញ​រដ្ឋ​ធានី​សេអ៊ូល​ បញ្ហា​បាន​ចោទ​ឡើង​ជុំវិញ​ដំណើរ​ការ​របស់​ទីក្រុង​ថ្មី​នេះ។ ការ​អភិវឌ្ឍ​ដំណាក់​កាល​ទី ១ និង​ទី ២ នៃ​ទីក្រុង​ថ្មី​នេះ​បាន​ដំណើរ​ការ​រួច​ហើយ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​មុន​ៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ថ្លៃ​ខ្ពស់​កប់​ពពក​​ក្នុង​វិស័យ​​អចលន​ទ្រព្យ​នៅ​ទីក្រុង​សេអ៊ូល​ និង​​​បំបែក​​ប្រជាជន​ចេញ​ពី​​​​រដ្ឋធានី​ដែល​ណែន​ណាន់​តាន់​តាប់​​។ បញ្ហា​​​​ដែល​ត្រូវ​បាន​លើក​ឡើង​​គឺ​កង្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​តំបន់​ទីក្រុង​ថ្មី​​​ក្នុង​​ដំណាក់​កាល​ទី ១ និង​ទី ២​ ​​ទៅ​កាន់​​​ភាគ​កណ្តាល ​និង​ភាគ​ខាង​ត្បូង​​នៃ​ទីក្រុង​សេអ៊ូល និង​តម្លៃ​អចលន​ទ្រព្យ​នៅ​តែ​ខ្ពស់​ក្នុង​ក្រុង​សេអ៊ូល។ តំបន់​​មួយ​ចំនួន​ដូច​ជា​ Bundang និង​ Pangyo ពិត​ជា​​បាន​​បំបែក​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​ចំពោះ​តម្រូវ​ការ​ខ្ពស់​នូវ​​អចលន​ទ្រព្យ​​​ក្នុង​ស្រុក​ Gangnam ​នៃ​ទីក្រុង​សេអ៊ូល ​ដោយ​សារ​ទីក្រុង​នេះ​ចម្ងាយ​​ជិត​ពី​​ទីក្រុង​សេអ៊ូ​ភាគ​ខាង​ត្បូង​​ និង​​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។ តែ​តំបន់​ដទៃ​ៗ​ទៀត​ដូច​ជា​ Dongtan, Hangang, Geomdan និង​ Unjeong ​នៅ​មាន​អាផាត​មិន​លក់​មិន​​​​ដាច់…

Read more

ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​នៅ​ក្រុង​បាងកក នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ​នេះ

ក្រុង​បាងកកៈ ​ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​​កំពុង​​​ចាប់​ផ្តើម​ធ្វើ​ឡើង​​​​​​នៅ​ក្រុង​បាងកក និង​តំបន់​​ជុំវិញ​ (Greater Bangkok) នៅ​ឆ្នាំ​នេះ​ នឹង​ធ្លាក់​ចុះ ​១៣ ​ភាគរយ ​មក​ត្រឹម ៥៣ ០០០ យូនីត ដែល​​​ដូច​គ្នា​ទៅ​នឹង​​បរិមាណ​ជា​មធ្យម​របស់​​​ទីផ្សារ​​ក្នុង​រយៈ​ពេល ​៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​កាល​​ពី​ចុង​​ខែ​មុន។ លោក​ស្រី Nalinrat Cha-reon​suphong នាយក​គ្រប់គ្រង​​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលន​ទ្រព្យ Nexus Property Marketing បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា​ តម្រូវ​ការ​ខុនដូ​​ក្នុង​ឆ្នាំ ២០១៩​ នឹង​មាន​ចន្លោះ​ពី ៥០ ០០០ ទៅ ​៥៥ ០០០ យូនីត ពោល​គឺ​ជិត​ស្មើ​នឹង​បរិមាណ​លក់​ក្នុង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ​៥២ ០០០​ យូនីត។ ក្នុង​នោះ​…

Read more

ដំណោះស្រាយៈរដ្ឋាភិបាលចំណាយប្រាក់៣លានដុល្លារសំរាប់ស្ដារប្រព័ន្ធលូទឹកស្អុយនៅខេត្តព្រះសីហនុ

ភ្នំពេញ:​ ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ រដ្ឋាភិបាលត្រៀមចំណាយថវិកា ជាង៣លានដុល្លារសំរាប់ការស្ថាបនា និងស្ដារប្រព័ន្ធលូទឹកកង្វក់នានានៅក្នុងខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការបង្ហូរទឹកកង្វក់ដោយផ្ទាល់ចូលទៅក្នុងសមុទ្រ ដើម្បីធានាការពា​រ​បរិស្ថានធ្វើអោយទឹកសមុទ្ររក្សាបាននៅភាពស្អាត។ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានអះអាងថា ក្រសួងមានថវិកាគ្រប់គ្រាន់ហើយ សម្រាប់ការស្ថាបនាប្រព័ន្ធលូចំរោះទឹកស្អុយមួយចំនួននៅក្នុងខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការបង្ហូរទឹកស្អុយ ឬជាតិពុលអោយផ្ទាល់ចូលទៅក្នុងសមុទ្រ។លោកបន្តថា ការស្ថាបនាប្រព័ន្ធចំរោះទឹកកង្វក់នៅខេត្តព្រះសីហនុនេះ គឺដើម្បីដោះស្រាយជាបន្ទាន់ចំពោះបញ្ហាការបំពុលរិស្ថាននៅក្នុងខេត្តនេះ។  ជាក់ស្តែង បច្ចុប្បន្ននៅខេត្តព្រះសីហនុ មានការបង្ហូរទឹកស្អុយចេញពីប្រព័ន្ធលូនានាដោយផ្ទាល់ចូលទៅក្នុងទឹកសមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រមានក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សុខភាពស្បែកប្រជាពលរដ្ឋ ដែលមកមុជទឹកសមុទ្រ ក៏ដូចជាប៉ះពាល់ដល់កិត្តិយស និងកិត្តិនាម ដែលជាឆ្នេរសមុទ្រស្អាតរបស់កម្ពុជា។ លោកជា សុផារ៉ាបានបន្ថែមថា ក្រសួងនឹងជំរុញការសាងសង់ស្ថានីយ៍បូមទឹកនិងចម្រុះទឹកកង្វក់ចំនួន៤កន្លែង ឲ្យរួចរាល់មុនចូលឆ្នាំខ្មែរ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានទៅកលេងកំសាន្តនៅខេត្តព្រះសីហនុអោយបានច្រើនឡើងវិញ។ ចាប់ពីពេលនេះទៅ ដើម្បីដោះស្រាយបញ្ហាការបំពុលទឹកកង្វក់ ដោយផ្ទាល់ចូលទៅក្នុងទន្លេ និងសមុទ្រ រាជរដ្ឋាភិបាលបានចេញគោលការណ៍ថ្មី ដោយតម្រូវអោយម្ចាស់សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន…

Read more

U.S. Mortgage Applications Dip in Late December

According to the Mortgage Bankers Association’s latest Weekly Mortgage Applications Survey for the week ending December 28, 2018, U.S. mortgage applications decreased 9.8 percent from two weeks earlier. The results include adjustments to account for the Christmas holiday. The Market Composite Index,…

Read more

Economic Growth Eases To 2.2% In Q4

Initial estimates from the Ministry of Trade and Industry (MTI) published on Wednesday (2 Jan) show that Singapore’s gross domestic product (GDP) edged up by 2.2 percent year-on-year in Q4 2018, reported Channel NewsAsia. The estimate is slightly below 2.3 percent,…

Read more

Pending Home Sales in U.S. Dip in November

According to the National Association of Realtors, pending U.S. home sales overall slipped in November 2018, but saw minor increases in the Northeast and the West. The Pending Home Sales Index, a forward-looking indicator based on contract signings, decreased 0.7…

Read more
CLOSE
CLOSE