News

Check out real estate news updates

ឯកឧត្ដម​​​ ជា សុផារ៉ា៖ ​ការ​​រៀបចំ​​ទី​ក្រុង​មួយ​ឱ្យ​មាន​និរន្តរភាព​ល្អ គួរ​មាន​​៥​ចំណុច​នេះ ​​

ធ្លាប់​ជា​អភិបាល​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​នេះ​ជា​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​​ដី​ នគររូបនីយកម្ម និង​សំណង់ ឯកឧត្ដម ជា សុផារ៉ា បាន​លើក​ឡើង​ថា ការរៀបចំ​​​​ទី​​ក្រុង​មួយ​ឱ្យ​បាន​ និរន្តរភាព និង​អាច​រក្សា​អត្ត​សញ្ញាណ​ជាតិ​ចាំ​បាច់​ត្រូវ​ផ្ដោត​លើ​ការងារ​សំខាន់ និង​អាទិភាព​​​ចំនួន​ ៥ ចំណុច។ ១) ​រៀបចំ​ផែន​ការ​ប្រើប្រាស់​ដី​ ថ្លែង​ក្នុង​ឱកាស​ សំណេះសំណាល​ជាមួយ​ប្រតិភូ​យុវជន​កម្ពុជា​ នៃ​កម្មវិធី​នាវា​យុវជន​អាស៊ីអាគ្នេយ៍ និង​ជប៉ុន (SSEAYP) លើកទី៤៥ កាល​ពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ២០១៨ នៅ​ទីស្ដីការ​ក្រសួង​ ឯកឧត្ដម លើក​ឡើង​​​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ទីក្រុង​មាន​ជាអាទិ៍ តំបន់​រដ្ឋបាល​ តំបន់​សាធារណៈ ឧស្សាហ៍​កម្ម តំបន់​ពាណិជ្ជកម្ម ​តំបន់​ទេសចរ និង​លំនៅឋាន​ជាដើម​ចាំ​បាច់​ត្រូវ​មាន​ផែន​ការ​​រៀបចំ​​​ផែន​ការ​​ប្រើប្រាស់​ដី​ជាមុន​សិន​។ ​ការ​រៀបចំ​ខ្សែ​ក្រវ៉ាត់​​បៃ​តង​​ ដែល​គួរ​ធ្វើ​នៅ​ខាង​ក្រៅ​ក្រុង​ ​ការ​រៀប​ចំ​ផ្សារ​ ដែល​មិន​គួរ​រុញ​មក​កន្លែង​តែ​មួយ​…

Read more

តើគួរអភិវឌ្ឍអចលនទ្រព្យខ្លួនឯងផ្ទាល់ ឬវិនិយោគលើអចលនទ្រព្យដែលមានស្រាប់?

អ្នកមានធនធានច្រើនតែងចង់ឈានជើងចូលធ្វើអាជីវកម្មលើផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ។ ពួកគេអាចសាងសង់គម្រោងផ្សេងៗសម្រាប់លក់ ឬជួល។ ដើម្បីអភិវឌ្ឍន៍គម្រោងថ្មីមួយនាពេលបច្ចុប្បន្ននេះ គេត្រូវពិចារណាពីតម្លៃដី ដែលមានតម្លៃឡើងខ្ពស់ខ្លាំងនៅទីតាំងសំខាន់ៗ។ ម្យ៉ាងទៀត តម្លៃសាងសង់ក៏មានការកើនឡើងផងដែរហើយអ្វីដែលសំខាន់បំផុតនោះ គឺពេលវេលា និងការគ្រប់គ្រងគម្រោងក្នុងអំឡុងពេលសាងសង់ ហើយក្រោយសាងសង់អាចមានភាពស្មុគស្មាញខ្លាំង។ គេក៏ត្រូវពិចារណាផងដែរថាតើវាមានប្រយោជន៍ដែរឬទេ  ពាក់ព័ន្ធនឹងការចំណាយលើការសាងសង់ដែលត្រូវចំណាយលើអ្វីគ្រប់យ៉ាងរាប់ចាប់ពីការសិក្សាគម្រោងប្លង់រហូតដល់ការសាងសង់ ការគ្រប់គ្រង ការលក់ និងទីផ្សារជាដើម។ គេត្រូវប៉ាន់ប្រមាណពីថ្លៃចំណាយ ដោយគិតបញ្ជូលនូវការចំណាយទាំងនេះ។ ដូច្នេះហើយ ការវិនិយោគលើអចលនទ្រព្យតាមរយៈការទិញអចលនទ្រព្យទុកសម្រាប់ជួល ហាក់ដូចជាបំណងប្រាថ្នារបស់វិនិយោគិនអចលនទ្រព្យជាច្រើន។ នៅក្នុងប្រទេសកម្ពុជា ជាពិសេសវិនិយោគិនបរទេស ពួកគេកំពុងទិញអចលនទ្រព្យជាច្រើន (មិនថាជាខុនដូ ឬការិយាល័យ) ដែលមានស្រាប់ទុកសម្រាប់ជួលទៅវិញ។ វាផ្តល់ឲ្យវិនិយោគិននូវអំណាចចរចាដើម្បីធានាថា យូនីតទាំងនេះមានតម្លៃដែលគួរឲ្យទាក់ទាញ។ សម្រាប់អចលនទ្រព្យទិញសម្រាប់ជួលទាំងនេះ វិនិយោគិនម្នាក់ៗចង់បានផលចំណេញពីការជួល និងផលចំណេញពីការឡើងថ្លៃនៃអចលនទ្រព្យរបស់ខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលានិងការប្រឹងប្រែងដើម្បីបង្កើតអចលនទ្រព្យនោះទេ។ ជាមួយគ្នានេះ វិនិយោគិនមានឱកាសក្នុងការទិញអចលនទ្រព្យលំនៅដ្ឋានជាច្រើនដែលនឹងសាងសង់បញ្ចប់រួចរាល់ក្នុងពេលឆាប់ៗក្នុងតម្លៃដ៏គួរឲ្យទាក់ទាញ។ ប៉ុន្តែ ការលក់អគារ ឬយូនីតក្នុងចំនួនច្រើន ក៏ជាបញ្ហាប្រឈម និងត្រូវចំណាយពេលច្រើនផងដែរ…

Read more

Mortgage Rates in U.S. Rise Again

According to Freddie Mac’s latest Primary Mortgage Market Survey, U.S. mortgage rates rose for the fourth consecutive week in late September 2018. Sam Khater, Freddie Mac’s chief economist, says the 30-year fixed-rate mortgage increased once again to its highest level since…

Read more

ខេត្តព្រះសីហនុនឹងមានផ្សារទំនើបខ្នាតអន្តរជាតិធំមួយក្នុងពេលដ៏ខ្លី

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កញ្ញា លីម សុខាដាវីន ប្រធានផ្នែកលក់របស់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យ Furi Real Estate បានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ ថា៖ ផ្សារទំនើបឈ្មោះថា Furi Times Square របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅ ផ្លូវវិមានឯករាជ្យ សង្កាត់មិត្តភាព ខេត្តព្រះសីហនុ (តំបន់វិមានឯករាជ្យ) គឺគ្រោងនឹងបើកសម្ពោធក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុននេះ។ យោងតាមការបញ្ជាក់របស់កញ្ញា ផ្សារទំនើប Furi Times Square គឺត្រូវបានវិនិយោគដោយក្រុមហ៊ុន Furi ជាមួយវិនិយោគគិនមកពីម៉ាកាវនិងហុងកុងក្នុងទឹកប្រាក់រហូតដល់ទៅជិត ១០លានដុល្លារអាមេរិក ដែលនឹងគ្របដណ្តប់លើផ្ទៃដីចំនួន ៦.០០០ម៉ែត្រការ៉េ ហើយ ៤០ភាគរយ នៃផ្ទៃដីសរុបគឺក្រុមហ៊ុននឹងទុកសម្រាប់ជាទីធ្លាសាធារណៈ។ បន្ថែមពីនេះទៅទៀត ផ្សារទំនើបកម្ពស់ ៤…

Read more

វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI

វិស័យសំណង់នឹងរងផលប៉ះពាល់ដោយសារវត្តមាននៃបច្ចេកវិទ្យា AI។ យោងតាមរបាយការណ៍ថ្មីដែលចងក្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកឈ្មោះថា CISCO និងក្រុមហ៊ុនវិភាគទិន្នន័យ Oxford Economics បានបង្ហាញថាវិស័យសំណង់ស្ថិតក្នុងចំណោមវិស័យធំៗដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយបច្ចេកវិទ្យាសិប្បនិម្មិត AI។ របាយការណ៍ឈ្មោះថា «Technology and the future of ASEAN jobs» បានបង្ហាញថានៅក្នុងឆ្នាំ២០១៨ទីផ្សារការងារក្នុងប្រទេសទាំង៦ក្នុងតំបន់អាស៊ាននឹងកាត់បន្ថយកម្លាំងពលកម្មរហូតដល់ទៅ ២៨ លាននាក់ ដែលស្មើទៅនឹង១០ ភាគរយនៃកម្លាំងពលកម្មបច្ចុប្បន្នក្នុងប្រទេសទាំង៦នោះ។របាយការណ៍នេះធ្វើឡើងដោយសារការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា AI តាមរយៈកម្មវិធី software និង hardware ព្រមទាំងមនុស្សយន្តដែលមានសក្តានុពលក្នុងការផ្លាស់ប្តូរលទ្ធភាពនៃការធ្វើអាជីវកម្មក្នុងតំបន់។ លទ្ធផលនៃរបាយការណ៍នេះគឺបានមកពីការវិភាគទិន្នន័យដែលក្រុមហ៊ុនបានសិក្សាលើផលប៉ះពាល់នៃបច្ចេកវិទ្យាទៅលើមុខរបរចំនួន ៤៣៣ ប្រភេទក្នុងឧស្សាហកម្មទាំង ២១។ ដូចដែលបានបង្ហាញនៅក្នុងក្រាហ្វិច ផលប៉ះពាល់អវិជ្ជមានរបស់វត្តមាននៃបច្ចេកវិទ្យា ទៅលើវិស័យសំណង់គឺស្មើទៅនឹង -៩,៤ភាគរយ ខណៈពេលដែលអត្រាបច្ចេកវិទ្យានឹងជំនួសកម្លាំងពលកម្មការងារគឺមានចំនួន (-២,០)ភាគរយ។ ទោះជាមានផលប៉ះពាល់អវិជ្ជមានយ៉ាងនេះក្តី របាយការណ៍នេះបានបន្ថែមថា វិស័យសំណង់តែមួយគត់នឹងមានតម្រូវការកើនឡើងនៃកម្លាំងពលកម្មថ្មីរហូតដល់ទៅ ០,៩…

Read more

អាមេរិកដឹកនាំផែនការវិនិយោគដើម្បីទប់ទល់នឹងគំនិតផ្តួចផ្តើមនយោបាយ «ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន

ដើម្បីប្រកួតប្រជែងជាមួយនិងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ(BRI) ដែលមានទឹកប្រាក់ ១ទ្រីលានដុល្លាររបស់ប្រទេសចិននោះ សហរដ្ឋអាមេរិកដែលមានការចូលរួមពីប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី បានដាក់ចេញនូវកម្មវិធីវិនិយោគរបស់ខ្លួនដែលផ្តោតលើតំបន់អាស៊ី។ គំនិតផ្តួចផ្តើមរបស់អាមេរិកនេះត្រូវបានប្រកាសកាលពីដើមខែសីហា ដោយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo។ លោកបានថ្លែងក្នុងវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិកថា  មូលនិធិរបស់រដ្ឋាភិបាលអាមេរិកចំនួន ១១៣លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍផ្នែកថាមពលនិងហេដ្ឋារចនាសម្ព័ន្ធ ដែលជាផ្នែកមួយនៃ «ទស្សនវិស័យសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» របស់សហរដ្ឋអាមេរិក។ ទីភ្នាក់ងារថ្មីមួយដែលមានឈ្មោះថា «សាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិរបស់សហរដ្ឋអាមេរិក (US International Development Finance Corporation – USIDFC)» ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឥណទាន (កម្ចី) និងធានារ៉ាប់រងដល់វិនិយោគិនឯកជន រហូតដល់ ៦០ប៊ីលានដុល្លារ។ ផែនការនេះត្រូវបានរៀបចំឡើងដើម្បីបន្ថយឥទ្ធិពលរបស់ចិនដែលកំពុងតែកើនឡើងខ្លាំងនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងដើម្បីឲ្យសហរដ្ឋអាមេរិកអាចធ្វើឲ្យមានលក្ខណៈ «សេរី និងបើកចំហ»។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនបានស្វាគមន៍ចលនានេះដោយបានលើកឡើងថា «យើងសង្ឃឹមថាប្រទេសទាំងនេះអាចផ្តល់នូវថវិកា និងវិធានការពិតប្រាកដ…

Read more
CLOSE
CLOSE