News

Check out real estate news updates

គម្រោងដីឡូត៍«អាណាចក្ររុងរឿង»ខេត្តត្បូងឃ្មុំមានសក្តានុពលខ្លាំងសម្រាប់អាជីវកម្ម និងវិនិយោគ

ដោយសារតែខេត្តត្បូងឃ្មុំទើបតែបង្កើតឡើងថ្មីៗ តម្រូវការហេដ្ឋរចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ សាលារៀនមន្ទីរពេទ្យ ផ្សារទំនើប សាកលវិទ្យាល័យជាដើម ដើម្បីឆ្លើយតបនឹងតម្រូវការដីឡូត៍ សម្រាប់អ្នកវិនិយោគថ្មីៗ ក្នុងការរកស៊ី និងធ្វើលំនៅឋាន ឬទុកចំណេញនោះ គម្រោងដីឡូត៍អាណាចក្ររុងរឿង បានលក់គម្រោងថ្មីរបស់ខ្លួនមានទីតាំងស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បួងឃ្មុំ។​ សម្រាប់គម្រោងដីឡូត៍ក្រាលដោយប៉េតុង ក្នុងគម្រោងមានសួនទឹកកម្សាន្ត ស្ទួចត្រី កន្លែងកីឡាហាត់ប្រាណ បាល់ទះ បាល់ទាល់ និងបោះប៊ូលជាដើម។ គម្រោងដីឡូត៍អាណាចក្ររុងរឿងមានលក្ខណៈពិសេស ផ្លូវធំទូលាយ​មាន​ ១៦ម៉ែត្រ​ និង​ ១២​ម៉ែត្រ​, ផ្លូវ​ក្រាល​ដោយបេតុង​ដោយ​វិស្វករ​មាន​ជំនាញ​យ៉ាង​ពិត​ប្រាកដ​, ទីតាំង​សក្តានុពល​ ទីប្រជុំជន​  រៀចចំ​ ប្រព័ន្ធ​ បង្គោល​ភ្លើង​ លូ​ រួចជាស្រេច​ ហើយមាន​ផ្ទះ​ល្វែង​កំពុង​សាង​សង់​នៅ​ ទល់​មុខ​ ចំនួន​១០០ល្វែងផងដែរ។​ ដោយសារតែគម្រោងដីឡូត៍មានទីតាំងនៅទីរួមខេត្ត ធ្វើគម្រោងនេះមានការទាក់ទាញខ្លាំងពីសំណាក់អតិថិជនជាច្រើន។ រួមខេត្តនេះ…

Read more

អុឹម វីរះ៖ តិកនិចស្វែងរកដៃគូរសហការល្អម្នាក់ ក្នុងការរកស៊ីផ្នែកអចលនទ្រព្យ

ការស្វែងរកដៃគូ សហការដែលស្មោះត្រង់ នឹងល្អម្នាក់ វាមិនមែនជារឿងងាយស្រួលនោះឡើយ ប៉ុន្តែ វាទាមទារឲ្យអ្នក ចំណាយ ពេលច្រើនទៀតផង ក្នុងការស្វែងរក។ លោក អ៊ឹម វីរះ ថៅកែរីហ្សត រីហ្សត អ៊ីនវេសមិន បានប្រាប់ Business Cambodia ថា ដើម្បីស្វែងរកលុយបានវាមិន លំបាក ហើយក៏មិនស្រួលប៉ុន្មានដែរ ដោយអ្នកត្រូវតែច្បាស់លាស់ពីគម្រោងអាជីវកម្មរបស់ខ្លួន ក្នុងនោះអ្នកត្រូវមាន៖ ១. មានភាពស្មោះត្រង់ ដើមទុនដំបូងរបស់អ្នកដំបូងក្នុងការធ្វើអាជីវកម្ម គឺភាពស្មោះត្រង់របស់អ្នក ដែលនេះជាដើមទុនដែលអ្នកមិនអាចខ្វះ​បានឡើយ។ ២. គម្រោងអាជីវកម្មល្អ នៅពេលពន្យល់ពីអាជីវកម្មទៅអ្នកដែលអោយអ្នកខ្ចីឬដាក់លុយវិនិយោគមិនថាជាបងប្អូន មិត្តភក្កិ ឬអ្នកណាក៏ដោយទេ យើងត្រូវពន្យល់ប្រាប់គេថា ហេតុអ្វីដែលគេគួរតែដាក់ទុនវិនិយោគជាមួយយើង? ម្យ៉ាងវិញទៀត ការបង្ហាញពីគម្រោងអាជីវកម្មរបស់អ្នក អ្នកមិនគួរនិយាយតែពីចំនុចវិជ្ជមាន ច្រើនជាងចំណុចអវិជ្ជមាននោះទេ…

Read more

គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាបន្តឆ្ពោះទៅមុខ

រាជធានីភ្នំពេញ៖ គោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយ ធ្វើឲ្យវិស័យអចលនទ្រព្យ នៅកម្ពុជាបន្តឆ្ពោះទៅមុខ ខណៈបច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគចិនជាច្រើន បាននឹងកំពុងបោះទុនវិនិយោគ យ៉ាង ច្រើន ក្នុង ឧស្សហកម្ម សំណង់នៅកម្ពុជា។ លោក ឈីវ គួរ ស៊ីញ ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានលើកឡើងថា ជាការពិតណាស់ វត្តមាន របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺកើតចេញ ពី គោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ដែលបានបើកឱកាស និងលើកទឹកចិត្តអោយមានការវិនិយោគជាច្រើនពីវិនិយោគិនចិន មកកាន់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ការរសម្រេច បោះទុនវិនិយោគលើគម្រោងអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះ គឺដោយសារក្រុមហ៊ុន បានមើលឃើញពីការរីកចម្រើនយ៉ាងលឿននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា…

Read more

គាម សៀកឡុង៖ ចាំតែយុវជនចេញរកស៊ីតែប៉ុណ្ណោះ ព្រោះអចលនទ្រព្យកម្ពុជាមានសក្តានុពលខ្លាំង

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានសក្តានុពលខ្លាំង តាមរយៈការបោះទុនវិនិយោគពីវិនិយោគិនបរទេស និងក្នុងស្រុក ដើម្បីសាងសង់លំនៅឋាន ខុនដូ តំបន់សេដ្ឋកិច្ចពិសេស អភិវឌ្ឍន៍លើដីធ្លី ផ្សារទំនើបជាដើម សម្រាប់ឆ្លើយតបនឹងតម្រូវការ និងការអភិវឌ្ឍន៍កម្ពុជា។ នេះគឺជាឱកាសល្អបំផុត សម្រាប់យុវជនខ្មែរយើងដែលស្រឡាញ់ការធ្វើជំនួញ ក្នុងចាប់ផ្តើមចេញរកស៊ីវិស័យនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ លោកគាម សៀកឡុង អគ្គនាយក្រុមហ៊ុន Century21 Dream Property បានថ្លែងប្រាប់ Business Cambodiaថា វិស័យអចលនទ្រព្យនៅកម្ពុជាមានឱកាសទីផ្សារធំ បើទោះបីបច្ចុប្បន្ននេះមានក្រុមហ៊ុនច្រើនក្តី តែឱកាសចេញរកស៊ី សម្រាប់យុវជនខ្មែរយើងនៅតែច្រើន។ ចំណុចសំខាន់ យុវជនត្រូវតែមានការស្រឡាញ់វិស័យនេះចេញពីបេះដួង និងបានត្រៀមខ្លួនឱ្យបានល្អមុនចេញរកស៊ីដោយខ្លួនឯង។ តាមរយៈបទពិសោធន៍រកស៊ីរបស់លោកកន្លងមក សម្រាប់អ្នកទើបចេញរកស៊ីភាគច្រើនឆ្លេឆ្លា លក់ច្រើនកន្លែង មិនប្រាកដកន្លែងណាមួយ ឃើញគេលក់បានផ្ទះ ឬដីតំបន់នេះ ទៅតាមគេ ឃើញតំបន់នោះរកស៊ីបាន ទៅតាមគេ តែមួយភ្លេតៗ លក់មិនដាចក៏ដកថយវិញ។…

Read more

ទឹកប្រាក់ 30លាន​ដុល្លារ ត្រូវបាន​បញ្ជា​ទិញក្នុង​ពិព័រណ៍​អចល​ទ្រព្យ​កម្ពុជា រយៈពេល 2ថ្ងៃ

ភ្នំពេញ៖  ទឹកប្រាក់​ជាង ៣០លាន​ដុល្លារ​ត្រូវបាន​ចំណាយ​ពី​អ្នកវិនិយោគ ទិញ​គំរោង​អចលនទ្រព្យ​នានា ក្នុង​ពិ​ព៌​ណ​អចលនទ្រព្យ​កម្ពុជា​លើក​ទី៣ ដែល​បានរៀបចំ​ធ្វើ​រយៈពេល​ពីរ​ថ្ងៃ​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ហា​ហ្កា​វើ​លដ៍។ ពិព័រណ៍​អចលនទ្រព្យ​របស់ Realestate.com.kh ក្នុងឆ្នាំនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា។ ការប្រមូលផ្តុំ​អ្នកជំនាញ អាជីវកម្ម និង​អតិថិជន​ដ៏​ច្រើន​សម្បើម គឺជា​ព្រឹត្តិការណ៍​កាន់តែ​ធំ និង​ល្អ​ជាង​ឆ្នាំមុន ហើយ​ទឹកប្រាក់​រាប់លាន​ដុល្លារ​បាន​ចំណាយ សម្រាប់ ការទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា។ ធ្វើ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​នៅ​ថ្ងៃទី ១៩ និង​ថ្ងៃទី ២០ ខែតុលា​ឆ្នាំនេះ ពិព័រណ៍​មាន​អ្នកតំណាង​មកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុងស្រុក និង​អន្តរជាតិ ភាគី​ធនាគារ ក្រុមហ៊ុន​សំណង់ ទីប្រឹក្សា​ច្បាប់ ក្រុមហ៊ុន​បច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និង​ក្រុមហ៊ុន​ជាច្រើន​ទៀត។ លោក Tom O’Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh បាន​និយាយថា មនុស្ស​ជាង៤,០០០នាក់​បាន​ចុះឈ្មោះ ចូលរួម​ពិព័រណ៍​នៅក្នុង​ឆ្នាំ​នេះហើយ យើង​រំពឹងថា​នឹង​ទាក់ទាញ​វិនិយោគិន និង​អ្នកទិញ​អចលនទ្រព្យ​យ៉ាងហោចណាស់​ជាង ៥,០០០នាក់។លោក​បន្តថា…

Read more

ដំណឹង​រីករាយ! កម្ពុជា​នឹងមាន​ផ្លូវ​រថភ្លើង​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប – ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅ​បាវិត

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក​ស៊ុន ចាន់ថុល បាន​បង្ហើប​ឲ្យ​ដឹងថា នាពេល​អនាគត​កម្ពុជា​នឹងមាន​រថភ្លើង​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ប៉ោយប៉ែត និង​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​បាវិត ខេត្តស្វាយរៀង។ លោក ស៊ុន ចាន់ថុល បាន​បន្ត​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា នៅពេល​បច្ចុប្បន្ននេះ​មាន​ក្រុមហ៊ុន​ឯកជន កំពុងតែ​សិក្សា​ទៅលើ​គ​ម្រោ​វិនិយោគ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក​ម្រឹត​ស្តង់ដារ​អន្តរជាតិ​ចំនួន2ខ្សែ ដោយ​ខ្សែ​ទី1 ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​សៀមរាប និង​បន្ត​ទៅដល់​ព្រំដែន​កម្ពុជា-ថៃ ដែល​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ មួយ​ខ្សែ​ទៀត​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ស្ថិតនៅ​ក្រុង​បាវិត ខេត្តស្វាយរៀង។ លោក​បន្តទៀតថា បច្ចុប្បន្ន​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា មិនអាច​រត់​ក្នុង​ល្បឿន​លឿន​នៅឡើយ​ទេ ដោយសារ​មិនទាន់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ពោលគឺ​ប្រវែង​ទទឹងផ្លូវ​មាន​ត្រឹមតែ១ម៉ែត្រ។ ប្រសិនបើ​ចង់​រត់​ក្នុង​ល្បឿន​លឿន​ត្រូវ​ពង្រីក​ឲ្យ​បាន១.៤៣៥ម៉ែត្រ​ទើប​ស្របតាម​ស្តង់ដារ​អន្តរជាតិ។ ដូច្នេះហើយ​ទើប​មាន​ក្រុមហ៊ុន​ឯកជន ស្នើសុំ​សិក្សា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​សៀមរាប ហើយ​បន្តទៅ​ក្រុង​ប៉ោយប៉ែត និង​ទៅ​ក្រុង​បាវិត ដែលមាន​ទទឹងផ្លូវ​ប្រវែង១.៤៣៥ម៉ែត្រ។ ទោះជា​យ៉ាងណាក្ដី រដ្ឋាភិបាល​នៅ​មិនទាន់​ឯកភាព​នៅឡើយ…

Read more

ស្វែងយល់​ពី​អាស៊ី! តើ Shanghai World Financial មាន​ភាព​អស្ចារ្យ​ដូចម្តេច?

ភ្នំពេញ៖ បន្ទាប់ពី​ដេកលក់​យ៉ាងយូរ មហា​យក្ស​ចិន​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ ដើម្បី​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​រហូត​ក្លាយជា​យក្ស​ដ្ឋ​កិច្ច​ថ្មី​មួយ នៅលើ​ពិភពលោក ហើយ​ប្រទេស​នេះ​បាន​បង្អួត​ឧត្តមភាព​ជា​បន្តបន្ទាប់ តាមរយៈ​ការសាងសង់​អាគារ​កប់​ពពក​ជាច្រើន ដើម្បី​បង្ហាញ​ពី​ការរីកចម្រើន និង​កិត្យានុភាព​របស់ខ្លួន។   ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​នាំ​លោកអ្នក​ទៅ​ទស្សនា​អាគារ​កប់​ពពក​ដ៏​អស្ចារ្យ​មួយទៀត នោះ​គឺ​អគារ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក សៀង​ហៃ ឬ Shanghai World Financial Center (SWFC)។  វា​ជា​អគារ​ខ្ពស់​កប​ពក​អស្ចារ្យ​មួយ​ដែល​ស្ថិតនៅក្នុង​តំបន់ Pudong នៃ​ទីក្រុង​សៀង​ហៃ​របស់​ប្រទេស​ចិន។ អគារ​នេះ ត្រូវបាន​រចនា​ប្លង់​ដោយ​លោក Kohn Pedersen Fox និង​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន Mori Building Company ដោយ​ហ​ការ​ជាមួយ​វិស្វករ​ក្រុមហ៊ុន Leslie E. Robertson Associates, China State Construction…

Read more

អស្ចារ្យ! មហា​យក្ស​ចិន​ដាក់​ប្រើប្រាស់​ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក

ភ្នំពេញ៖ មហា​យក្ស​ចិន​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយបាន​សម្ពោធ​ដាក់អោយ​ដំណើរ​ជា​ផ្លូវការ នូវ​ស្ពាន​ឆ្លងកាត់​សមុទ្រ​ដែល​វែង​ជាងគេ​បំផុត នៅលើ​ពិភពលោក កាលពីពេលថ្មីៗនេះ ដោយ​ស្ពាន​នេះ​ត​ភ្ជាប់​ពី​ទីក្រុង​ហុងកុង ម៉ា​កាវ និង ចិនដីគោក។ ប្រធាន​ធិបតី​ចិន លោក Xi Jinping បានប្រកាស​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​នូវ​ស្ពាន​ដែល​វែង​ជាងគេ​នេះ ដោយមាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ពី​ទីក្រុង​ហុងកុង និង​ម៉ា​កាវ​ផងដែរ ។ លោក Xi បានប្រកាសថា “ខ្ញុំ​សូម​ប្រកាសថា ស្ពាន​ត​ភ្ជាប់​ទីក្រុង​ហុងកុង ទីក្រុង Zhuhai និង​ទីក្រុង​ម៉ា​កាវ ដាក់អោយ​ដំណើរ​ចាប់ពីពេលនេះ​តទៅ។ មន្ត្រីជាន់ខ្ពស់​ទីក្រុង​ហុងកុង លោកស្រី Carrie Lam បាន​សម្តែង​ការ​អរគុណ ដល់ លោក Xi ដែល​បាន​ចូលរួម​សម្ពោធ​ដាក់អោយ​ដំណើរ​នូវ​ស្ពាន​នេះ  ហើយ​បាន​កោតសរសើរ​ចំពោះ​ស្ពាន​នេះ​ថា​មាន​សារៈ​សំខាន់បំផុត។ ស្ពាន​ដែល​វែង​ជាងគេ​នៅលើ​ពិភពលោក​នេះ មាន​ប្រវែង៥៥គីឡូម៉ែត្រ ត្រូវបាន​សេដ្ឋកិច្ចវិទូ​បាន​លើក​ថា នឹង​អាចជួយ​ជម្រុញ​អោយ​វិស័យសេដ្ឋកិច្ច…

Read more

ក្រុមហ៊ុន​យក្ស​ចិន​មួយ វិនិយោគ​សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​នៅ​ខេត្ត​ព្រះសីហនុ

ភ្នំពេញ៖ សួន​ឧស្សាហកម្ម​ថាមពល​ថ្មី​មួយ នឹង​ជួយ​លើក​កំពស់​មុខមាត់​ខេត្ត​ព្រះសីហនុ ខណៈ​ខេត្ត​នេះ​កំពុង​ប្រឈម​ការខ្វះខាត​ថាមពល​អគ្គិសនី ដោយសារ​កំនើន​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​តំបន់ឧស្សាហកម្ម​នានា។ លោក ម៉ូ ហ្វេ​យ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន​យុន​ណាន ហ៊ុយ ហ្គ្រុ​ប ការចុះហត្ថលេខា​លើ​អនុស្សារណៈ​វិនិយោគ​គំរោង​នេះ កាលពី​ថ្ងៃទី២១ តុលា​កន្លងមក​ថា  គំរោង​នេះ ជា​ជំហាន​ដំបូង​ដ៏​រឹងមាំ សម្រាប់​យុទ្ធសាស្ត្រ​ពង្រីក​ការអភិវឌ្ឍ​នៅក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន។ ក្នុងនាម​ជា​សហ គ្រាស​ល្បីឈ្មោះ​មួយ​នៅក្នុង​ខេត្ត​យូ​ណាន នៃ​ប្រទេស​ចិន ក្រុមហ៊ុន ដែល​បាន​បង្កើតឡើង​រយៈពេល២០ឆ្នាំ  ហើយ​នើ បាន​ពង្រីក​សក្តានុពល​របស់​ខ្លូន និង​ទទួលជោគជ័យ​លើ​វិស័យ​អចលនទ្រព្យ សណ្ឋាគារ​លំដាប់​ខ្ពស់ ការកែច្នៃ​គ្រឿង​ម៉ាស៊ីន ផលិតផល​លោហធាតុ ផលិតផល​ឧស្សាហកម្ម​វប្បធម៌ និង​ផលិតផល​ទាក់ទង​នឹង​ការប្រើប្រាស់​ថាមពលផ្សេង។ លោក​បាន​បញ្ជាក់ថា “ក្រុមហ៊ុន​បាន​មើលឃើញ​ពី​គុណសម្បត្តិ​ភូមិសាស្ត្រ របស់​ខេត្ត​ព្រះសីហនុ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង សម្រាប់​ផ្សារភ្ជាប់​ទៅកាន់​ទីផ្សារ​អន្តរជាតិ បូករួម​បរិបទ​ផ្លូវច្បាប់​ក្នុងប្រទេស​កម្ពុជា​ផ្តល់​អាទិភាព និង​ភាពងាយស្រួល​ម្រា​ប់​ការវិនិយោគ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ក្នុង​ខេត្ត​ព្រះសីហនុ។…

Read more

អ្នកវិនិយោគ​តៃវ៉ាន់ វិនិយោគ​លំនៅដ្ឋាន​តាម​ទស្ស​ទាន​នៃ​ការអភិវឌ្ឍ​ថ្មី​លើកដំបូង​នៅ​កម្ពុជា

ភ្នំពេញ៖ អ្នកវិនិយោគ​តៃវ៉ាន់​បានសម្រេច​ចិត្ត វិនិយោគ​លំនៅដ្ឋាន​ប្រកបដោយ​ការច្នៃប្រឌិត និង​ស្របតាម​ទស្ស​ទាន​នៃ​ការអភិវឌ្ឍ​ថ្មី​ជា​លើកដំបូង​មួយ នៅក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល។ គំរោង​នេះ ជាការ​វិនិយោគ​ដោយ​ក្រុមហ៊ុន DREAM HOME ដែលជា​ការសហការ​រួម​គ្នា​រវាង​អ្នកវិនិយោគ​ក្នុងស្រុក និង​វិនិយោគិន​មកពី​កោះ​តៃវ៉ាន់។ លោក គា​ម សៀក​ឡុង អគ្គនាយក​ក្រុមហ៊ុន Century21 Dream Property ដែល​ទទួល​សិ​ទ្ឋ​លក់​ផ្តាច់មុខ​គំរោង​នេះ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃទី២២ តុលា​នេះ​ថា នេះ​ជា​គំរោង​លំនៅដ្ឋាន​មួយ​ដែលមាន​ការរៀបចំ និង​ការ​ដី​សាញ​បែប​ថ្មី មាន​ភាព ទំនើប​ទាន់សម័យ ដោយ​លំនៅដ្ឋាន​ក្នុង​គំរោង​នេះ​ជា​គំរោង​ទី២ ដែលមាន​លំនៅដ្ឋាន​សរុប​ចំនួន២៦ ដែល​អភិវឌ្ឍន៍​ឡើង​ប្លែក​ពី​គេ​និង​មាន​ផាសុខភាព។ លោក​បន្តថា គំរោង​នេះ​បាន​សាងសង់​កំពស់៣ជាន់ (រាប់ទាំង​ជាន់​ផ្ទាល់​ដី) ដោយ​ជាន់​ផ្ទាល់​ដី​ជា​ចំណត​យានយន្ត ជាន់​ទី១ ជា​ចង្ក្រាន​បាយ និង​បន្ទប់ទទួលភ្ញៀវ និង​មាន​សួនច្បារ​កំសាន្ត និង​ជាន់​ទី២ ជា​បន្ទប់​គេង។ លំនៅដ្ឋាន​ក្នុង​គំរោង​នេះ…

Read more
CLOSE
CLOSE