News

Check out real estate news updates

ការសាងសង់អគារថ្មីត្រូវមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់ចាប់ពីពេលនេះទៅ

ចាប់ពីពេលនេះតទៅ ការសាងសង់អគារថ្មីគឺតម្រូវឲ្យមានកន្លែងសម្រាប់ពិសារអាហារថ្ងៃត្រង់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ ការស្នើសុំសាងសង់អគារថ្មី ដូចជាអគាររោងចក្រ សហគ្រាស គ្រឹះស្ថាន ឬអគារសេវាកម្មដែលមានមនុស្សច្រើនបម្រើការងារ ត្រូវមានការគូសបញ្ជាក់អំពីកន្លែងសម្រាប់សម្រាកពិសារអាហារថ្ងៃត្រង់ឲ្យបានសមស្របតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិនានាដែលបានចែងដោយក្រសួង។ សេចក្តីប្រកាសនេះធ្វើឡើងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងដើម្បីសម្រួលដល់ការបំពេញការងាររបស់កម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា។ លោក ជីវ ស៊ីវផេង ប្រធាននាយកដ្ឋានស្រាវជ្រាវបច្ចេកទេសសំណង់របស់ក្រសួងរៀបចំដែនដី និងអ្នកគ្រង់គ្រងទូទៅរបស់សមាគមអ្នកសាងសង់កម្ពុជាបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ យើងខ្ញុំថា៖ «សេចក្តីប្រកាសខាងលើគឺសំដៅទៅលើការដ្ឋានឬរោងចក្រធំៗដែលមានកម្មករនិយោជិតបម្រើការងារច្រើនចាប់ពី ៥០ ទៅ ១០០ នាក់ឡើងទៅដូចជា ការដ្ឋានសំណង់ធំៗ រោងចក្រ បុរី…

Read more

ក្រុមហ៊ុនសិង្ហបុរីឈ្មោះ Ascott នឹងវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា

ក្រុមហ៊ុនសិង្ហបុរីឈ្មោះAscottដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៦របស់ក្រុមហ៊ុនយក្សសិង្ហបុរីឈ្មោះថា CapitaLandបានប្រកាសវិនិយោគក្នុងទីផ្សារសណ្ឋាគារនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។ ក្រុមហ៊ុន Ascott គ្រោងនឹងបន្ថែមការផ្គត់ផ្គងបន្ទប់សណ្ឋាគារប្រមាណ ២០.០០០ បន្ទប់ទៀតនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ជាពិសេសទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជាដែលនេះនឹងបង្កើនការផ្គត់ផ្គង់បន្ទប់សណ្ឋាគាររបស់ក្រុមហ៊ុនដល់ទៅជាង ៤១.០០០បន្ទប់នៅទូទាំងតំបន់។ ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការបន្ថែមទុនវិនិយោគរបស់ក្រុមហ៊ុនសម្រាប់សណ្ឋាគារ TAUZIA Hotel Management (TAUZIA) នៅប្រទេសឥណ្ឌូនេស៊ី លោក Kevin Goh អគ្គនាយកក្រុមហ៊ុនបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុននឹងពង្រីកបណ្តាញអតិថិជនរបស់ខ្លួនរហូតដល់ទៅ ១០០.០០០កន្លែងដែលនេះជានិតិវីធីមួយដើម្បីបញ្រ្ជៀតឈ្មោះសណ្ឋាគារTAUZIAដ៏ល្បីមួយនេះចូលទៅក្នុងទីផ្សារអន្តរជាតិ ដោយក្នុងនោះទីផ្សារដែលមានតម្រូវការជាបន្ទាន់រួមមាន៖ កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា»។ ទាក់ទងទៅនឹងគម្រោងពង្រីកទីផ្សារសណ្ឋាគារនៅក្នុងប្រទេសកម្ពុជា កញ្ញា Joan Tan អនុប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុនបានប្រាប់ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ យើងខ្ញុំតាមសារអេឡិចត្រូនិកថា៖«ក្រុមហ៊ុនបានសម្លឹងមើលឱកាសវិនិយោគលើប្រភេទសណ្ឋាគារលំដាប់អន្តរជាតិនៅកម្ពុជា ជាពិសេសគឺនៅរាជធានីភ្នំពេញ ដែលនេះគឺជាតំបន់ដ៏មានសក្កានុពលបំផុតនាពេលអនាគតដ៏ខ្លីខាងមុខ»។ ក្រុមហ៊ុន…

Read more

កម្ពុជា-កូរ៉េគ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ស្តង់ដារកូរ៉េនៅកម្ពុជា

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកវិជ្ជាសំណង់កូរ៉េ (KICT) ដែលមានទីតាំង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ ដើម្បីពិភាក្សាគម្រោងបង្កើតវិទ្យាស្ថានសំណង់កម្ពុជា-កូរ៉េ។ នេះបើយោងតាមការប្រកាសព័ត៌មានផ្លូវការពីក្រសួងសាធារណការ និងដឹកជញ្ចូនកម្ពុជា។ ក្នុងឱកាសនោះ លោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឱ្យស្គាល់បច្ចេកវិទ្យាសំណង់ ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារៈការដ្ឋាន។ ជាមួយគ្នានេះផងដែរ KICT បានចែករំលែកពង្រាងផែនការគាំទ្រ ការបង្កើត “វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ(C-KICT)”។ C-KICTនេះនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា ក្នុងការធានាឱ្យបាននូវស្ដង់ដារគុណភាពនៃសំណង់…

Read more
CLOSE
CLOSE