News

Check out real estate news updates

New Private Home Sales Up 51% In Sept

Private home sales in Singapore rose 51 percent in September as developers launched new projects following the Hungry Ghost month and as buyers recover from the impact of recent curbs. Urban Redevelopment Authority (URA) data released on Monday (15 Oct)…

Read more

ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា

អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានកំណត់បែងចែកអំពីប្រភេទពន្ធ-អាករផ្សេងៗគ្នាជាច្រើនរាប់ចាប់ពីពន្ធឯកជនរហូតដល់អាជីវកម្មនានានៅក្នុងប្រទេស។ ក្នុងនោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវបានរាប់បញ្ចូលជាពន្ធដ៏សំខាន់មួយផងដែរ។ អ្វីទៅជាពន្ធប្រថាប់ត្រាអចលទ្រព្យ? ពន្ធប្រថាប់ត្រាលើអចលនទ្រព្យត្រូវកំណត់តាមអត្រា៤%ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការការផ្ទេរសិទ្ធិកាន់កាប់កាប់អចលនទ្រព្យដែលជាសំណង់ ឬ/និងដីក្រោមរូបភាពជាការលក់ ការដោះដូរ ឬការទទួលអំណោយ។  ហើយភាគីដែលជាម្ចាស់កម្មសិទ្ធិករ ឬអ្នកទិញ អចលនទ្រព្យ (អ្នកទទួលកម្មសិទ្ធិ) ដែលមានប័ណ្ណកម្មសិទ្ធិុស្របច្បាប់មានភារៈកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ។ ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យ៖ ពន្ធប្រថាប់ត្រាត្រូវបានលើកលែងក្នុងលក្ខខណ្ឌដូចខាងក្រោម៖ ទី១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះដីសម្រាប់សាងសង់លំនៅដ្ឋាន ឬ/និងធ្វើកសិឧហ្សាកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ។ ទី២៖ ពន្ធនេះក៏ត្រូវអនុគ្រោះចំពោះការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ-តាបង្កើត និងចៅបង្កើតតាមពីររូបភាពរួមមាន៖ សន្តតិកម្ម (សំដៅការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅញាតិ) និងប្រទានកម្ម (សំដៅដល់ការផ្ទេរ អចលនទ្រព្យពីមនុស្សនៅរស់អោយញាតិដោយមិនគិតថ្លៃ)។ ការអនុគ្រោះពន្ធក្នុងលក្ខខណ្ឌទី២ នេះត្រូវទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងសាច់ញាតិមួយចំនួនដូចជា៖ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍…

Read more

មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង

មានសញ្ញាណជាច្រើនបង្ហាញថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តភាពរឹងមាំហើយការវិនិយោគពីបរទេសនៅតែមានភាពខ្លាំងក្លា។ គម្រោងសាងសង់ជាច្រើនបានរីកដុះដាលនៅក្នុងទីក្រុង ផ្នែកសំខាន់ៗនៃជាយក្រុង និងតំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងទីក្រុងភ្នំពេញ  ខេត្តសៀម​រាប និងខេត្តព្រះសីហនុ និងតំបន់ក្រុងផ្សេងៗទៀតអ្នកអភិវឌ្ឍន៍បានទិញ ឬជួលដីដើម្បីសាងសង់គម្រោងលំនៅដ្ឋាន​ធ្វើអគារពាណិជ្ជកម្ម និងគម្រោង អភិវឌ្ឍន៍ចម្រុះនានា។ នៅក្នុងរាជធានីភ្នំពេញដីនៅតាមបណ្តោយដងផ្លូវសំខាន់ៗកំពុងមានសក្តានុពលបំផុត។ តំបន់តាមបណ្តោយមហាវិថីមុន្នីវង្ស មហាវិថីព្រះនរោត្តម មហាវិថីរុស្ស៊ី និងមហាវិថីម៉ៅសេទុងមានការអភិឌ្ឍច្រើនដែលពោពេញគម្រោងអគារខ្ពស់ៗ និងលំនៅដ្ឋានផ្សេងៗ។ គម្រោងអភិវឌ្ឍន៍នានាកំពុងដំណើរការសាងសង់នៅតាមដងផ្លូវធំៗគ្រប់កន្លែងទាំងនៅក្នុងតំបន់កណ្តាលក្រុង និងតំបន់ក្រៅក្រុង។ សម្រាប់ពេលថ្មីៗនេះតំបន់មួយដែលមើលឃើញថាកំពុងមានកំណើនវិនិយោគខ្លាំងក្លាបើធៀបនឹងតំបន់ដ៏ទៃទៀតគឺមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។ ទីតាំងនេះមានភាពទាក់ទាញ និងសក្តានុពលច្រើនសម្រាប់វិស័យអចលនទ្រព្យ។ ជាគម្រោងផ្លូវដ៏ធំមួយដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរនៅភាគខាងត្បូងទីក្រុង ផ្លូវសម្តេច ហ៊ុន សែន មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រដែលជាផ្លូវធំជាងគេ និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះភ្ជាប់គ្នារវាងផ្លូវលេខ២៧១នៅភាគខាងជើងជាមួយនឹងផ្លូវជាតិលេខ២នៅភាគខាងត្បូង។ មហាវិថី ហ៊ុន សែនក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ  និងអភិវឌ្ឍកាន់តែខ្លាំង។ លោក Ken Lo ជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century…

Read more

Only Top 5% Of Earners Can Afford Landed Homes

Only the top five percent of earners in Singapore or professionals like financial directors, specialist medical practitioners, lawyers and CFOs can afford landed properties in the city-state, reported the Business Times citing a ValueChampion research. This comes as an average terrace home…

Read more
CLOSE
CLOSE