News

Check out real estate news updates

ក្រោយផ្ទុះថាផ្សារទំនើប AEON III នៅផ្លូវ៦០ម៉ែត្រ ធ្វើឲ្យឈ្មួញនៅតំបន់នោះរឹតតម្លើងថ្លៃអចលនទ្រព្យ

ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន បានប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិត នៅក្នុង ទី ក្រុង អាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ ហើយនឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។ ទីតាំងថ្មីនេះ នឹងក្លាយជាទីតាំងធំបំផុតរបស់ផ្សារទំនើប AEON នៅកម្ពុជា ខណៈ ផ្សារទំនើប AEON Mall III ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ៧ ហិកតា នៅជិតស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វីតែល។ ​ផ្សារទំនើប AEON Mall IIត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ១០…

Read more

ចំណុចសំខាន់ត្រូវដឹង មុនសម្រេចចិត្តទិញគម្រោងផ្ទះមិនទាន់សង់រួច

ការលក់អចលនទ្រព្យមុនគម្រោងគឺជាការបញ្ចេញ ឬក៏លក់អចលនទ្រព្យមាន ផ្ទះ ឬដីឡូតិ៍ នៅក្នុងទីផ្សារក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍន៍បានបញ្ចប់។ ការលក់មុនគម្រោងត្រូវបានអនុវត្តន៍ក្នុងហេតុផលមួយចំនួន។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុនគម្រោងដើម្បីយកប្រាក់ទៅសាងសង់គម្រោងខណៈពេលដែលអ្នកអភិវឌ្ឍន៍ខ្លះទៀតបានអនុវត្តន៍តាមវិធីនេះដើម្បីធានាថាយូនីតទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់។ អ្នកអភិវឌ្ឍន៍មួយចំនួនទៀតបានធ្វើការលក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ។  ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងគឺមានទាំងគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ។ តើអ្វីដែលជាគុណសម្បត្តិនៃការទិញអចលនទ្រព្យមុនគម្រោង? ផ្តល់ជូនតម្លៃសមរម្យ៖ មិនមែនតែងតែមានតម្លៃទាបនោះទេតែភាគច្រើននៃការលក់មុនគម្រោងគឺផ្តល់ជូននូវតម្លៃទាបជាយូនីតដែលសាងសង់រួច។ នេះគឺដោយសារតែអ្នកនឹងមិនទាន់អាចរស់នៅក្នុងផ្ទះនេះនៅឡើយទេ! ជាការលើកទឹកចិត្តសម្រាប់ឲ្យមានការជឿទុកចិត្ដលើអ្នកអភិវឌ្ឍន៍អ្នកទិញត្រូវបានផ្តល់សិទ្ធិជាបន្ថែមទៀតពាក់ព័ន្ធនឹងការទិញក្នុងតម្លៃទាប និងលក្ខខណ្ឌការទូទាត់អាចបត់បែនបាន។ ដូច្នេះអ្នកអាចបង់រំលោះព្រមទាំងការប្រាក់ទាបទៅគ្មានការប្រាក់តែម្តង។ អ្នកអភិវឌ្ឍន៍ទៀតថែមទាំងផ្តល់ជូនបញ្ចុះតម្លៃពិសេសដល់អតិថិជនដំបូងគេដែលធ្វើឱ្យអចលនទ្រព្យទាំងអស់កាន់តែទាក់ទាញ។ ជាការវិនិយោគដ៏ល្អបំផុត៖ អចលនទ្រព្យដែលលក់មុនគម្រោងភាគច្រើននឹងកើនឡើងតម្លៃនៅពេលដែលគម្រោងជិតបញ្ចប់។ នេះគឺជាផលប្រយោជន៍សម្រាប់អ្នកទិញ ឧទាហរណ៍ ប្រសិនបើអ្នកទិញអចលនទ្រព្យមួយដែលឥឡូវនេះនៅក្នុងដំណាក់កាលមុនគម្រោងតម្លៃលក់គឺ ១២០,០០០​ដុល្លារហើយប្រហែលពីរទៅបីឆ្នាំក្រោយ ហើយនៅពេលដែលគម្រោងបានបញ្ចប់តម្លៃអាចកើនឡើងដល់ទៅប្រហែល១៥០,០០០ដុល្លារ។ ប្រាក់ចំណេញ ៣០,០០០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះគ្រាន់តែរង់ចាំការអភិវឌ្ឍន៍បញ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែជាការពិតណាស់អ្នកក៏ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះជាមុនសិន។ មានជម្រើសច្រើន៖ ដោយសារតែអចលនទ្រព្យស្ថិតនៅក្នុងដំណាក់កាលលក់មុនគម្រោងទើបមិនសូវមានមនុស្សច្រើនបានទៅមើល និងទិញអចលនទ្រព្យនោះ។ ដូច្នេះក្នុងនាមជាអ្នកទិញអចលនទ្រព្យមុនគម្រោងអ្នកមានសេរីភាពក្នុងការជ្រើសរើសយកយូនីតដែលអ្នកចង់បានទីតាំងបែបណាជាន់ទីប៉ុន្មាន និងចំណុចជាច្រើនទៀត។ ជាមួយនឹងយូនីតដែលសាងសង់រួចគឺមិនមានផ្តល់ជូនបែបនេះទៀតទេ។ ទោះបីតាមវិធីណាអ្នកក៏មិនមានជម្រើសច្រើនដូចអ្វីដែលអ្នកចង់បានឡើយ។ ហានិភ័យ ការផ្លាស់ប្តូរលក្ខខណ្ឌ៖ កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ពេលខ្លះ…

Read more

គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងបញ្ចប់ការអភិវឌ្ឍនៅឆ្នាំ២០២០

គម្រោងសាងសង់កំពង់ផែអន្តរជាតិទឹកជ្រៅ ដែលវិនិយោគរួមគ្នារវាងលោកឧកញ៉ាទ្រី ភាព និងក្រុមហ៊ុនចិន ដើម្បីបំពេញតម្រូវការជាក់ស្តែង ក្នុងការនាំចេញ នាំចូលទំនិញពីកំពង់ផែកម្ពុជាទៅកាន់បណ្តាប្រទេសដៃគូ ជាពិសេសកាត់បន្ថយការចំណាយថ្លៃខ្ពស់លើការដឹកជញ្ចូនផ្លូវទឹក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកសាងកំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយទៀតនៅខេត្តកំពត ដើម្បសម្រួលដល់ការដឹកជញ្ជូនផ្លូវទឹក និងចូលរួមជំរុញកំណើនទេសចរអន្តរជាតិនៅកម្ពុជាបន្ថែម។ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីដើមខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំរាជធានីភ្នំពេញ និងមន្ត្រីរាជការពាក់ព័ន្ធប្រមាណ ៨០០នាក់។ កម្ពុជាបានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធក្នុងខេត្តតំបន់ឆ្នេរចំនួន៣ គឺខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ…

Read more

ឧកញ៉ា​សៀ រិទ្ធី បង្ហើប​ពី​វិធីសាស្ត្រ​ជោគជ័យ​ក្នុងការ​វិនិយោគ​លើ​វិស័យអចលនទ្រព្យ

ភ្នំពេញ៖ អ្នកវិនិយោគ​និមួយៗ តែងមាន​យុ​ទ្ឋ​សាស្ត្រ​ស្រដៀង​គ្នា​ឬ​ខុសគ្នា អាស្រ័យ​លើ​សមត្ថភាព និង​ចំណេះដឹង​របស់​ពួកគេ ប៉ុន្តែ​ថ្ងៃនេះ​យើង​នឹង​លើកយក​វិធីសាស្ត្រ​ចំនួន៤របស់លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​ដែល​បានបង្ហាញ​ពី​គន្លឹះ​ជោគជ័យ​ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ។ លោក​ឧកញ៉ា​ដែល​កំពុង​ទទួលជោគជ័យ លើ​ការអភិវឌ្ឍន៍​វិស័យ​ខុន​ដូ​នៅ​កម្ពុជា បាន​ប្រាប់​នូវ​វិធីសាស្ត្រ​ចំនួន៤ ដល់​គេហទំព័រ Propertyarea.asia ដើម្បី​ចែករំលែក​ដល់​អ្នក​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ។ លោក​ឧកញ៉ា​សៀ រិ​ទ្ឋី​អគ្គនាយក​ក្រុមហ៊ុន World Bridge Groupបាន​ថ្លែងថា ប្រសិនជា​អ្នក​ចង់​អភិវឌ្ឍន៍​លើ​ការសាងសង់​ខុន​ដូ​លក់ ត្រូវ​គិត​លើ​កត្តា​មួយចំនួន ទី១ អ្នក​អភិវឌ្ឍន៍​ត្រូវ​សិក្សា​ថា អ្នកណា​គេ​ជា​សក្តានុពល​ទីផ្សារ​របស់​យើង។ បើ​យើង​សិក្សា​ទីផ្សារ​មិន​ច្បាស់ យើង​ជួប​បញ្ហា​ហើយ។ ទី២ យើង​ត្រូវ​ដឹងថា ចិន​ត្រូវការ​បែបណា ជប៉ុន​ត្រូវការ​បែបណា សាំង​ហ្កា​ពួរ ឬ​ហុងកុង​ត្រូវការ​បែបណា? យើង​ត្រូវ​សិក្សា​ឲ្យ​ច្បាស់។ ទី៣ បើ​យើង​ចាប់យក​អតិថិជន​ទាំងអស់ យើង​ត្រូវ​រៀបចំ​គំរោង​បែបណា ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ទាំងអស់គ្នា។ អ្នក​អភិ​វ​ឌ្ឈ​ន៍​ត្រូវ​ឆ្លាត​ចំណុច​ហ្នឹង។ ទី៤ យើង​ត្រូវ​រៀបចំ​ក្រុមហ៊ុន​របស់ខ្លួន​ឲ្យ​មាន​តម្លាភាព មាន​គណនេយ្យភាព និង​បង់​ព​ន្ឋ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ…

Read more

គម្រោងកែលម្អឡើងវិញផ្លូវសម្រាប់យន្តហោះរត់តម្លៃជាង១០លានដុល្លារអាមេរិកបញ្ចប់ជាផ្លូវការ

គម្រោងកែលម្អនិងសាងសង់ឡើងវិញផ្លូវសម្រាប់យន្តហោះរត់តម្លៃជាង១០លានដុល្លារបានបញ្ចប់ជាផ្លូវការ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមហ៊ុនអភិវឌ្ឍនិងប្រតិបត្តិព្រលានយន្តហោះទាំងបីនៅកម្ពុជា Cambodia Airports បានប្រកាសបញ្ចប់ការកែលម្អនិងសាងសង់ឡើងវិញផ្លូវសម្រាប់យន្តហោះរត់ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញជាស្ថាពរ។ តាមការបញ្ចាក់របស់ក្រុមហ៊ុន គម្រោងកែលម្អឡើងវិញផ្លូវសម្រាប់យន្តហោះរត់ប្រវែង ៣០០០ ម៉ែត្រនេះគឺចំណាយទឹកប្រាក់រហូតដល់ទៅ១២ លានដុល្លារអាមេរិកនិងប្រើប្រាស់រយៈពេលសាងសង់ត្រឹមតែ៧ខែប៉ុណ្ណោះ។ ជាមួយនឹងបទពិសោធខ្ពស់និងការខិតខំប្រឹងប្រែងរបស់ក្រុុមការងារ ការកែលម្អនិងសាងសង់ឡើងវិញហេដ្ឋារចនាសម្ព័ន្ធមួយនេះគឺនឹងបង្កើនសមត្ថភាពនិងគុណភាពជាច្រើនដល់កិច្ចប្រតិបត្តិការព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ក្នុងន័យនេះ ក្រុមហ៊ុន Cambodia Airports បានអះអាងថា គម្រោងខាងលើគឺអាចបង្កើនសុវត្ថិភាពផ្លូវសម្រាប់យន្តហោះរត់និងភាពងាយស្រួលសម្រាប់យន្តហោះនៅពេលធ្វើការចុះចតនិងដំឡើងខ្លួនទៅលើអាកាស។ បន្ថែមជាងនេះទៅទៀត ផ្លូវមួយនេះក៏មានបំពាក់រនាំងការពារ និងការធ្វើឲ្យប្រសើរឡើងប្រពន័្ធភ្លើងបំភ្លឺផ្លូវព្រមទាំងការប្រើប្រាស់ភ្លើងLEDដែលអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតផងដែរ។ ឆ្លៀតក្នុងឱកាសនេះ លោក Eric Delobel នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានសម្តែងការជឿជាក់យ៉ាងខ្លាំងសម្រាប់គម្រោងកែលម្អផ្លូវមួយនេះ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ព្រលានយន្តហោះអន្តរជាតិភ្នំពេញគឺបំពាក់ជាមួយនឹងប្រព័ន្ធផ្លូវសម្រាប់យន្តហោះរត់ដែលអាចទទួលចរាចរណ៍ក្នុងរយៈពេល១០ទៅ១៥ឆ្នាំខាងមុខទៀត»។

Read more

គម្រោង​អភិ​វឌ្ឍន៍​របស់ Yuetai នឹង​ចាប់​ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០១៩

ភ្នំពេញៈ គម្រោង​អភិ​វឌ្ឍន៍ Phnom Penh Harbour​ ឬ The City Gate របស់​ក្រុម​ហ៊ុន​​ Yuetai Group ដែល​ស្ថិត​នៅ​​តាម​មាត់​ទន្លេ​សាប នឹង​​ចាប់​​ផ្តើម​​​សាង​សង់​នៅ​ត្រី​មាស​ទី​ ១ ឆ្នាំ ២០១៩ ខណៈ​គម្រោង​មួយ​ចំ​នួន​​បាន​លក់​អស់​ទាំង​ស្រុង​។ នេះ​បើ​តាម​អ្នក​គ្រប់​គ្រង​ការ​លក់​របស់​ក្រុម​ហ៊ុន។ គម្រោង​អភិ​វឌ្ឍន៍​ចម្រុះ​ដែល​​ទទួល​បាន​សម្ប​ទាន​ជួល​រយៈ​ពេល​ ៥០ ឆ្នាំ ​ពី​កំពង់​ផែ​ស្វ​យ័ត​ក្រុង​​ភ្នំ​ពេញ​នេះ ស្ថិត​ក្រោម​ការ​អភិ​វឌ្ឍ​ដោយ​ក្រុម​ហ៊ុន ចៀន ឈឹង ថៃ គ្រុប ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់ Yuetai Group​។ តំ​ណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​ថា គម្រោង​ទាំង​មូល​គ្រោង​នឹង​ត្រូវ​បញ្ចប់​យ៉ាង​តិច​ក្នុង​រយៈ​ពេល​ ៦ ឆ្នាំ។ ​ ក្រុម​ហ៊ុន ចៀន ឈឹង ថៃ គ្រុប…

Read more

ទំនប់​វារីអគ្គិសនី​ដ៏​ធំជាង​គេ​បំផុត​​នៅ​កម្ពុជា នឹងត្រូវ​សម្ពោធ​មុន​ដំណាច់​ឆ្នាំ​នេះ

ក្រសួង​រ៉ែ និង​ថាមពល បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ថា ពិធី​សម្ពោធ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ អានុភាព ៤០០​មេហ្គាវ៉ាត់​ដែល​ធំជាង​គេ​​បំផុត​នៅ​កម្ពុជា នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើង​មុន​ដំណាច់​ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ស៊ុយ សែម រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល បាន​ដឹកនាំ​គណៈ​ប្រតិភូ​ប្រជុំ​ពិភាក្សា​ និង​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​កម្មវិធី​សម្ពោធ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​នេះ នៅខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​១៣ និង​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ សូម​ជម្រាប​ថា ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ​ស្ថិតនៅក្នុង​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង។ ទំនប់​វារី​អគ្គិសនី​តម្លៃ​ជាង ៧៨១លាន​ដុល្លារ​នេះ ត្រូវបាន​សាងសង់​ឡើង​ក្រោម​ការ​បណ្តាក់​ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​​  Hydrolancang International Energy កាន់កាប់​ភាគហ៊ុន ៥១ ភាគរយ, ក្រុមហ៊ុន Royal Group…

Read more

តើដីធ្លីនៅច្រកព្រំដែនទាំង២៤នៅកម្ពុជាមានឱកាសឡើងថ្លៃឬទេ?

បច្ចុប្បន្ននេះ កម្ពុជាមានច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ២៤ ក្នុងនោះរួមមាន៖ ច្រកទ្វារ អាកាយាសអន្តរជាតិ ចំនួ​ន៣ ច្រកទ្វារ​កំពង់ផែអន្តរជាតិចំនួន៤ ច្រកទ្វារអន្តរជាតិចំនួន ១៧ ក្នុងនោះច្រកព្រំដែនកម្ពុជា វៀតណាម មានចំនួន ១០ កម្ពុជាថៃចំនួន ៦ និងកម្ពុជាឡាវ មានចំនួន ១។ ទាក់ទងនឹងការបើកច្រកទ្វារនេះ ដែល រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានឯកភាពគ្នា លើគម្រោង​បង្កើត​ច្រកទ្វារ​ព្រំដែនអន្តរជាតិចំនួន ៤បន្ថែមទៀត គឺច្រកព្រំដែនអន្តរជាតិអានសេះ ខេត្តព្រះវិហារ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ខេត្តបាត់​ដំបង ច្រកទ្វារព្រំដេនអន្តរជាតិថ្មដា ខេត្តពោធិ៍សាត់ និងច្រក្រំដែនអន្តរជាតិជប់គគីរ ខេត្តឧត្តរមានជ័យ។ តាមពិតទៅប្រសិនបើ គ្រាន់តែនៅច្រកព្រំដែន វាមិនអាចធ្វើឲ្យឡើងថ្លៃប៉ុន្មាននោះទេ ប៉ុន្តែប្រសិនបើ ព្រំដែនណាមួយ…

Read more

អគារខុនដូ ចិន វិនិយោគនៅកម្ពុជាផ្តោតលើអតិថិជនចិនគ្នាគេជាធំ​មិនមែនខ្មែរទេ

វិស័យសំណង់នៅកម្ពុជាមានការរីកចម្រើនជាខ្លាំងរយៈកាល៥ឆ្នាំចុងក្រោយនេះ គេសង្កេតឃើញសំណង់ អគារពាណិជ្ជ កម្ម ខ្ពស់ៗ បានលេចរូបរាងបណ្តើរនៅចំកណ្តាលក្រុងភ្នំពេញ ផ្សារទំនើបអន្តរជាតិមានវត្តមានជាបន្តបន្ទាប់ គម្រោងខុនដូរ និង មជ្ឈ មណ្ឌលអភិវឌ្ឍន៍ និងទីក្រុងរណបជាយក្រុងសំខាន់ជាច្រើនត្រូវបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ។ មន្រ្តីផ្នែកទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន R&F Properties លោក RAYSON ដែលបាននិងកំពុងវិនិយោគខុនដូ ជាច្រើនពាន់យូនីតនៅទីក្រុងភ្នំពេញបានថ្លែងឲ្យដឹងកាលពី ពេលថ្មីៗនេះថា គម្រោងខុនដែលក្រុមហ៊ុនសាងសង់ គឺផ្តោតលើអតិថិជនជនជាតិចិន និងសហគមន៍​ចិនដែលបានវិនិយោគនៅកម្ពុជា ព្រមទាំងប្រជាជនកម្ពុជាដែលចង់បានបែបផែនជីវិតស៊ីវិល័យ ហើយរស់នៅសហគមន៍មួយដែលផ្តល់ភាពងាយស្រួល ។ លោកបន្តថា នៅ​ប្រទេសចិន ក៏ដូចប្រទេសក្នុងតំបន់ផ្សេងទៀត កាលពីមុនពួកគេមិនចង់រស់នៅតាមខុនដូ​ទេ តែនៅពេលបច្ចុប្បន្នប្រជាជនចិនចាប់ផ្តើមចូលចិត្តខុនដូ ហើយប្រជាជនកម្ពុជានឹងមាន​ការផ្លាស់ប្តូរបែបផែន នៃការរស់នៅរបស់ពួកគេនាពេលអនាគតផងដែរ។ ការទិញខុនដូរបស់ប្រជាជនកម្ពុជា មិនសូវមានច្រើនប៉ុន្មាននោះទេ ហេតុនេះទីផ្សារនេះត្រូវការរយៈពេល៥ទៅ១០ឆ្នាំទៀត ទើបកាន់តែ​មានភាពពេញនិយមសម្រាប់ទីផ្សារខុនដូនៅកម្ពុជា។ ដោយឡែក អ្នកនាង អាន…

Read more
CLOSE
CLOSE