News

Check out real estate news updates

King Power Mahanakhon កម្ពស់៧៣ ដ៏ល្បីនៅថៃ កំពុងមានការជាប់ចិត្តពី​ប្រជាជនខ្មែរ

King Power Mahanakhon គោលដៅថ្មីដែលមានភាពល្បីល្បាញក្នុងប្រទេសថៃ ថ្មីៗនេះបានបើកដំណើរការនូវយូនីតដ៏ថ្មីស្រឡាង និងប្រណីតដាច់​គេរបស់​ខ្លួននៅ​The Ritz-Carlton Residences ក្នុងទីក្រុងបាងកក។ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម Sathorn នៃទីក្រុងបាងកក យូនីត​ស្នាក់នៅ​ក្នុងអាគារ​ដ៏លេចធ្លោនិងល្បី​ល្បាញ​មួយនេះមានចាប់ពីជាន់ទី 23 ដល់ជាន់ទី73។ យូនីតមានចាប់ពី 2 ទៅ 4 បន្ទប់គេង ជាមួយនិងទំហំចាប់ពី 135 ម៉ែត្រការ៉េ ទៅ 447 ម៉ែត្រការ៉េ។ ម្ចាស់យូនីត​ក៏អាច​ជ្រើសរើសក្នុងការបញ្ចូលគ្នានូវយូនីតសម្រាប់ជាន់ទី59 ដើម្បីធ្វើបានទំហំរហូតដល់ទៅ 1,100 ម៉ែត្រការ៉េ សំរាប់ទីធ្លានៃការរស់នៅបែបទំនើបប្រណីតផងដែរ។

នៅមិនឆ្ងាយពីស្ថានីយ៍រថភ្លើងអាកាស Chong Nonsi BTS ឱកាសក្នុងការក្លាយជាម្ចាស់លំនៅឋានស្ថិតក្នុងទីតាំងដ៏មានកិត្យានុភាព ឥឡូវនេះអ្នកអាចរក​បានហើយ​សំរាប់កន្លែងរស់នៅក្នុងទីក្រុងប្រកបដោយភាពប្រណីត និងឆើតឆាយ។

ក្រៅពីបរិក្ខារ និងសេវាកម្មលំដាប់ផ្កាយប្រាំរបស់The Ritz-Carlton ហើយនោះ យូនីតនិមួយៗមានលក្ខណៈពិសេសនោះគឺការរចនាផ្ទៃខាងក្នុងដោយDavid Collins studio។​ បរិក្ខារទំនើបៗទំាងនោះមានដូចជា Residential Club Lounge នៅជាន់ទី 54 ដែលជាកន្លែងសំរាប់ម្ចាស់យូនីតអាចរីករាយក្នុងការអានសៀវភៅនៅបណ្ណាល័យ បារ កន្លែងទទួលទានអាហារ ផ្ទះបាយ ទីធ្លារអង្គុយលេង បន្ទប់ប្រជុំ និងបន្ទប់មើលទូរទស្សន៍។ ម្ចាស់យូនីតក៏អាចប្រើប្រាស់បាននូវកន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងមើលកុនលក្ខណៈបុគ្គល mini-bar, billiard room, បន្ទប់លេងហ្គេម, និងបន្ទប់សំរាប់ក្មេងៗ ក្នុងចំណោមបរិក្ខារកម្សាន្តផ្សេងទៀតនៅជាន់ទី 7 ។

លោក Marc Begassat នាយកគ្រប់គ្រងនៃ King Power Mahanakhon បានមានប្រសាសន៍ថា៖ វាពិតជាឱកាសមួយដ៏កម្រក្នុងការក្លាយជាម្ចាស់លំនៅឋានក្នុងអាគារដ៏ល្បីល្បាញនិងលេចធ្លោរ និង ជាអាគារមួយក្នុងចំណោមអាគារខ្ពស់ៗដទៃទៀតក្នុងប្រទេសថៃ។ ដូចដែលយើងខិតខំក្នុងការបន្តបង្កើតនូវទិសដៅមួយដែលរួមបញ្ចូលទំាងបដិសណ្ឋារកិច្ចពិសេស មុខម្ហូបដែលទទួលបានពានរង្វាន់ និងការទាក់ទាញលំដាប់ថ្នាក់ពិភពលោក យើងខ្ញុំរីករាយក្នុងការផ្តល់ជូនលោកអ្នកនូវបទពិសោធការរស់នៅប្រកបដោយភាពប្រណីតក្នុងទីក្រុងដែលមានតែនៅ King Power Mahanakhon ប៉ុណ្ណោះ។

ក្នុងអាគារដ៏លេចធ្លោរដដែលនេះ ជាអចនទ្រព្យសំរាប់ការប្រើប្រាស់ចំរុះ ដែលរួមមានលំនៅឋាន, Mahanakhon SkyWalk ជាទីលំហដ៏កខ្ពស់ជាងគេក្នុងប្រទេសថៃ និងបីជាន់តមានហាងទំនិញរាយ និងគ្រឿងសំអាង និង Mahanakhon Bangkok SkyBar ដែលជាបារ និងភោជនីយដ្ឋានខ្ពស់ជាងគេក្នុងប្រទេសថៃផងដែរ។ នៅផ្នែកបន្ទាប់ជា សណ្ឋាគារលំដាប់ពិភពលោក Orient Express Hotel ដែលនិងក្លាយជាគោដៅថ្មីមួយ ជាមួយនិងនិមិត្តរូបនៃទីកន្លែងទទួលទានអាហារ រួមមាន Mott32 និង Mahanathi ដោយលោក David Thompson ។

យូនីតដែលទំនេរនៅ The Ritz-Carlton Residents តម្លៃចាប់ពី 42 លានបាតក្នុងមួយយូនីត ឬ ពី 310, 000បាតក្នុងមួយម៉ែត្រការ៉េឡើងទៅ។ សិទ្ធពិសេសសម្រាប់អតិថិជនដែលជាវយូនីតរួមមានកាតសមាជិក King Power Crown, voucher ជាសាច់ប្រាក់សរុប 50,000 បាតសំរាប់សេវាកម្មអាហារពី Pullman Bangkok King Power Hotel, និង សំបុត្រមើលបាត់ទាត់ Premier League Football ចំនួន 2 នៅពហុកីឡាដ្ឋាន King Power Stadium​ ទីក្រុង Leicesterប្រទេសអង់គ្លេស។

យោងតាមរបាយការណ៍របស់ Euromonitor International’s Top 100 City Destinations ឆ្នាំ2018 ទីក្រុងបាងកកគឺជាទីក្រុង​ដែលមានអ្នកទៅទស្សនា​ច្រើន​ជាងគេទីពីរបន្ទាប់ពីទីក្រុងហុងកុង។ អចនទ្រព្យក្នុងទីក្រុងបាងកកត្រូវបាន​គេចាត់ទុកថាមានតម្លៃខ្ពស់ធៀបទៅនិងទីក្រុងធំៗផ្សេងទៀតក្នុងតំបន់អាស៊ីដូចជា៖ សិង្ហបុរី និងសៀងហៃ យោងតាមរបាយការណ៍ការរស់នៅសកលប្រចាំឆ្នាំរបស់ CBRE ។

ក្នុងចំណោមបណ្តុំពាណិជ្ជកម្មអាស៊ី​ ទីផ្សារអចលនទ្រព្យនៃទីក្រុងបាងកកជាទីផ្សារមួយដែលមានភាពទាក់ទាញខ្លាំងជាងគេ សំរាប់ការរស់នៅ និងការធ្វើសកម្មភាពអាជីវកម្មផ្សេងៗក្នុងប្រទេសថៃ។ ក្រៅពីការវិនិយោគ កាលពីឆ្នាំមុន មានចំនួនអ្នកទៅទស្សនាដល់ទៅ 1,230,473 ពីប្រទេស កម្ពុជា ទស្សនាតំបន់ទេសចរណ៍ សេវាសុខភាពលំដាប់ពិភពលោក និងរបៀបរបបនៃការរស់នៅបែបស៊ីវិល័យ។

More information visit: https://www.business-cambodia.com/public/article/king-power-mahanakhon-a-73-year-old-high-rise-thai-is-attracted-by-khmer-people

Leave a Reply

Your email address will not be published. Required fields are marked *