News

Check out real estate news updates

Jack ma កំពុងសាងសង់បឹងហ្គាឡូតម្លៃ៤០លានដុល្លារនៅសិង្ហបុរី

មហាសេដ្ឋីលំដាប់ពិភពលោក លោក Jack Ma បាននឹងកំពុងសាងសង់ បឹងហ្គាឡូ តម្លៃប្រមាណ ៤០លានដុល្លារ នៅ Victoria Park ប្រទេសសិង្ហបុរី ដែលលោកបានទិញពីប្តីប្រពន្ធវេជ្ជបណ្ឌិតកាលពីឆ្នាំ២០១៧ ក្នុងតម្លៃជិត២០លានដុល្លារសិង្ហបុរី។

យោងតាមការចុះផ្សាររបស់ MSN News បានឲ្យដឹងថា មហាសេដ្ឋីមាឌល្អិតចិត្តធំ លោក Jack Ma មិនបានទិញផ្ទះនៅសិង្ហបុរីនោះទេ តែលោកបានទិញបឹងហ្គាឡូមួយកន្លែង ក្នុងតម្លៃប្រមាណ ៤០លានដុល្លារសិង្ហបុរី ។

បឹងហ្គាឡូនោះ មានអាយុជាង ២០ ឆ្នាំ ស្ថិតនៅលើផ្ទៃដីជិត ៣ ម៉ឺនម៉ែតការ៉េ មានបន្ទប់ក្រោមដី និងអាងហែលទឹក ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩នេះ។ ក្នុងឆ្នាំ ២០១៦ ផ្ទះមួយនៅទីនោះ ត្រូវបានលក់ក្នុងតម្លៃប្រហែល ១៩ លានដុល្លារសិង្ហបុរី ។
គួរឲ្យដឹងផងដែរថា សិងហ្ហបុរីត្រូវបានមហាសេដ្ឋីនៅលើពិភពលោកជាច្រើន បែរមុខព្រួញទៅវិនិយោគ រួមទាំងសហស្ថាបនិកក្រុមហ៊ុន Alibaba ដែលជាមិត្តរួមការងាររបស់លោក Ma James ក៏បានបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ លានដុល្លារសិង្ហបុរី វិនិយោគ នៅសួន Leedon Parkផងដែរ ។

More information visit: https://www.business-cambodia.com/public/article/jack-ma-is-building-a-40-million-bungalow-in-singapore

Leave a Reply

Your email address will not be published. Required fields are marked *