News

Check out real estate news updates

Comin Khmer៖ វេទិកាអចលនទ្រព្យ និងសំណង់គឺជាវេទិកាដ៏ល្អសម្រាប់ការចែករំលែកចំណេះដឹង

វេទិកាអចលនទ្រព្យនិងសំណង់កាលពីថ្ងៃទី ៣១ ខែ ឧសភាឆ្នាំ២០១៩ ថ្មីៗនេះ ក៏ជាវេទិកាដ៏ល្អសម្រាប់ចែករំលែកចំណេះដឹង នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Comin Khmer ដែលជាក្រុមហ៊ុនមួយរបស់ Comin Asia Group ដែលជាក្រុមហ៊ុនផ្តល់ដំណោះស្រាយវិស្វកម្មនាំមុខគេមួយនៅកម្ពុជា។

Comin Asia គឺជាអ្នកឧបត្ថម្ភធំ ឬ gold sponsor នៃវេទិការអចលនទ្រព្យនិងសំណង់លើកទី ៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបឬ EuroCham ។ ក្រុមហ៊ុនជឿជាក់ថា ក្រៅពីការចែករំលែកចំណេះដឹង វេទិកានេះបានផ្តល់នូវឱកាសពិសេសសម្រាប់អ្នកដឹកនាំក្នុងឧស្សាហកម្ម ដើម្បីជួបគ្នាដោយផ្ទាល់ និងបន្តកសាងជាស្ពានតភ្ជាប់រវាងវិស័យសាធារណៈ និងវិស័យឯកជន។

កម្មវិធីនេះ បានទាក់ទាញអ្នកចូលរួមជាង ២០០ នាក់មកពីវិស័យឯកជន និងគណៈប្រតិភូជាង ៤០ នាក់ដែលតំណាងឱ្យក្រសួងនានានៃរដ្ឋាភិបាល ជាមួយនឹងឯកឧត្តមបណ្ឌិត ឆាន់ សូរ្យផល បានថ្លែងសុន្ទរកថាបិទកម្មវិធី និងបានផ្តល់ព័ត៌មានថ្មីៗស្តីពីការបង្កើតឌីជីថលថ្មីរបស់រដ្ឋាភិបាលក្នុងការធ្វើផែនទីរបស់គម្រោងសាងសង់នានា។

ស្របពេលដែលធ្វើការពន្យល់ថាប្រធានបទដែលត្រូវបានពិភាក្សានៅក្នុងវេទិកានេះមានសារៈសំខាន់សម្រាប់វិស័យសំណង់និងអចលនទ្រព្យ លោក ហាក់ ផានិត អ្នកសម្របសម្រួលផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ក្រុមហ៊ុន Comin Khmer បានមានប្រសាសន៍ថា វេទិកានេះ ក៏ផ្តល់ឱកាសដល់ក្រុមហ៊ុនបង្ហាញពីផលិតផល និងសេវាកម្មរបស់ខ្លួនផងដែរ ជូនដល់អ្នកមានសិទ្ធិធ្វើការសម្រេចចិត្តដែលមកពីក្រុមហ៊ុនផ្សេងៗ។

លោកបន្តថា៖ «យើងចូលរួមក្នុងកម្មវិធីនេះក្នុងនាមជាសមាជិករបស់ Eurocham ដើម្បីគាំទ្រសកម្មភាពរបស់គាត់នៅក្នុងវិស័យនេះ និងដើម្បីបង្កើតបណ្តាញ និងបង្ហាញនូវសេវាកម្មនិងផលិតផលផ្សេងៗរបស់យើង»។ លោកបន្ថែមទៀតថា «យើងឃើញម្ចាស់ក្រុមហ៊ុនមួយចំនួនចាប់អារម្មណ៍សកម្មភាពអាជីវកម្មរបស់យើង ហើយអ្នកខ្លះ មិនទាន់ដឹងទេ តែចាប់អារម្មណ៍លើផលិតផលយើង»។

លោកថ្លែងថា៖ «ពួកគេ [ក្រុមហ៊ុន] នឹងត្រូវការសេវាដូចជាប្រព័ន្ធមេកានិច និងអគ្គិសនី សេវាប្រព័ន្ធទឹក ប្រពន្ធ័ភ្លើង និងប្រព័ន្ធទប់ស្កាត់អគ្គិសនី។ វេទិកានេះ ផ្តល់ឱ្យយើងនូវឱកាសដើម្បីបង្ហាញពីសេវាកម្មរបស់យើង និងបង្កើតទំនាក់ទំនងសម្រាប់អាជីវកម្មនាពេលអនាគត»។

Source From: https://www.construction-property.com/khread-news-1873/

Leave a Reply

Your email address will not be published. Required fields are marked *