News

Check out real estate news updates

Chicago​ ​ត្រៀម​បង្ហាញ​ស្ថាបត្យកម្ម​កំពូល​ប្រចាំ​ទីក្រុង​របស់​ខ្លួន​

ភ្នំពេញ​៖​ ​រដ្ឋChicago​ ​របស់​សហរដ្ឋអាមេរិក​ ​កំពុង​បង្ហាញ​កិត្យានុភាព​របស់​ខ្លួន​ ​ដោយ​គ្រោង​នឹង​សាងសង់​អគារ​ខ្ពស់កប់ពពក​មួយទៀត​ ​នៅ​ក្បែ​អគារ​ប្រវត្តិសាស្ត្រ​ ​Tribune​ ​Tower​ ​។​ ​

​អគារ​នេះ​គឺជា​អគារ​ខ្ពស់​លំដាប់​ទី២​ ​នៅក្នុង​ក្រុង​ ​ហើយ​ត្រូវ​បាន​គូ​ប្លង​ដោយក្រុម​ហ៊ុន​ស្ថាបត្យករ​ល្បីឈ្មោះ​ ​គឺ​ ​Adrian​ ​Smith​ ​+​ ​Gordon​ ​Gill​ ​។​ ​អគារ​ដែល​នឹង​សាងសង់​នេះ​ ​មាន​កំពស់ ៤៣៣ម៉ែត្រ​ ​ដែល​ទាប​ជាង​អគារ Willis​ ​Tower​ ​(​អតិត​ ​អគារ​ ​Sear​ ​Tower​)​ ​ដែល​គូ​ប្លង់​ដោយក្រុម​ហ៊ុន​ ​Skidmore​ ​Owings​ ​&​ ​Merrill​ ​នៅក្នុង​ឆ្នាំ​ ​១៩៧៣​។

​ស្ថា​បករ​ ​លោក​ ​Gordon​ ​Gill​ ​មក​ពី​ស្ថាបត្យករ​ក្រុមហ៊ុន​ ​Adrian​ ​Smith​ ​+​ ​Gordon​ ​Gill​ ​បាន​រចនា​ប្លង់​អាគារ​ខ្ពស់​ថ្មីនេះ​ ​ជាផ្នែក​មួយ​នៃ​គម្រោង​ធំជាង​មុន​ ​ដែល​រួមមាន​ការ​ជួសជុល​អគារ​ ​Tribune​ ​Tower​ ​និង​អគារ​នៅ​ជុំវិញ​។​

​អគារ​នេះ​នឹង​ត្រូវ​គេ​សាងសង់​ឡើង​កំពស់​ ​៩៦ជាន់​ ​ដោយ​បូក​បញ្ចូល​ទាំង​ចំណតរថយន្ត​ ​អាហារដ្ឋាន​ ​ហាង​លក់ទំនិញ​ ​និង​សណ្ឋាគារ​ជាដើម​។​ ​លើស​ពីនេះ​ទៀត​អគារ​នេះ​មាន​ផ្ទះ​ល្វែ​សម្រាប់​ជួល​ចំនួន​ ​៤៣៩​ ​និង​ខុន​ដូ​ចំនួន​ ​១២៥យូនី​ត​នៅ​លើកំពូល​នៃ​អគារ​។​

​ផ្នែក​ខាងកើត​ ​និង​ខាងលិច​ ​នៃ​អគារ​មាន​លង្ហិន​មាន​ពណ៌ត្នោត​ ​ដែល​ត្រូវ​បាន​រចនា​ឡើង​ ​ដើម្បី​បិទ​ផ្នែក​ខាងក្រៅ​នៃ​អគារ​ប្រវត្តិសាស្ត្រ​របស់​ ​Tribune​ ​Tower​ ​។​

​សេចក្តី​ថ្លែងការណ៍​មួយ​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​ស្រុក​ ​គឺ​ក្រុមហ៊ុន​ ​Golub​ ​&​ ​Co​ ​ដែល​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ ​CIM​ ​Group​ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡា​អេ​បាន​​ឱ្យ​ដឹង​ថា​ ​ការសាងសង់​អគារ​នេះ​ ​មាន​គោលបំណង​«​ចូលរួម​កិច្ច​សន្ទនា​ប្រកបដោយ​ការ​ចុះសម្រុង​»​ ​ជាមួយនឹង​អគារ​នេះ​។​

អគារ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​សាងសង់​បញ្ចប់​ ​និង​ដាក់អោយ​ដំណើរការ​ជា​ផ្លូវការ​នៅ​នៅក្នុង​ឆ្នាំ២០២០​ ​ខាងមុខនេះ​ ​តែ​យ៉ាងណាក៏ដោយ​គេ​មិនបាន​បង្ហាញ​ពី​ការ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​ទេ​ ​ចំពោះ​ការសាងសង់​អគារ​ខ្ពស់កប់ពពក​មួយ​នេះ​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *