News

Check out real estate news updates

CDC អនុម័តគម្រោងរោងចក្រសម្ភារសំណង់តម្លៃជាង៣៦លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCកាលពីថ្ងៃទី ២៩ ខែកក្កដា បានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រផលិតសម្ភារសំណង់ចំនួន ៦ កន្លែងនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៣៦ លានដុល្លារអាមេរិក។

ដោយមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសរុបចំនួន ៦ខាងលើនេះ រំពឹងថានឹងបង្កើតការងារបានចំនួន ១,៨៣៨ កន្លែងដោយប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៣៦,២ លានដុល្លារអាមេរិក។

ក្នុងនោះ ក្រុមហ៊ុន TB Flooring (Cambodia) Co.,Ltd បានទទួលការអនុញ្ញាតលើគម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ក្រោមទុនវិនិយោគប្រមាណជា ១៥លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០៣ កន្លែង។

ក្រុមហ៊ុន Ecotrend (Cambodia) New Building Materials Development Co.,Ltd, ឯណោះវិញ ក៏ត្រូវបានផ្តល់សិទ្ធិឱ្យសាងសង់រោងចក្រផលិតគ្រឿងបង្គុំសាងសង់ផ្ទះ និងសម្ភារសំណង់ក្រោមទុនវិនិយោគប្រមាណជា៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០ កន្លែង។

ចំណែកឯក្រុមហ៊ុន Cambodia Golden Coast Wood Products Co.,Ltd ក៏បានទទួលការអនុញ្ញាតឲ្យបង្កើតរោងចក្រផលិតទូដាក់ឥវ៉ាន់ ក្តារប៉ាកេ ក្តារបន្ទះ និងគ្រឿងសង្ហារឹមក្នុងទំហំទឹកប្រាក់ប្រមាណជា ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦៥ កន្លែង។

ក្រុមហ៊ុន Pu Er Te Cabinet (Cambodia) Co.,Ltd ក៏បានទទួលសិទ្ធិឲ្យសាងសង់រោងចក្រផលិតទូគ្រប់ប្រភេទ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណជា៤.៥ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានរហូតដល់ ៤៣៨ កន្លែង។

ក្រុមហ៊ុន JianZhongRui Electronics Technology ក៏ត្រូវបានអនុញ្ញាតឱ្យសាងសង់រោងចក្រផលិតសម្ភារបរិក្ខាអេឡិកត្រូនិចដែលមានទឹកប្រាក់ចំនួន ៤ លានដុល្លារអាមេរិកហើយអាចបង្កើតការងារបានចំនួន ៦៧ កន្លែង។

ក្រុមហ៊ុន Zhejiang Hainix Sofa Co. , Ltd ក៏ត្រូវបានផ្តល់សិទ្ធិឱ្យបើករោងចក្រផលិតគ្រឿងសង្ហារឹមដោយប្រើប្រាស់ការវិនិយោគរហូតដល់ ១,២ លានដុល្លារអាមេរិកនិងបង្កើតការងារចំនួន ៣១៥ កន្លែង។

More information visit: https://www.construction-property.com/khread-news-1969/

Leave a Reply

Your email address will not be published. Required fields are marked *