News

Check out real estate news updates

CDC យល់ព្រម​លើគម្រោង​រោងចក្រ​ផលិត​កាបូប​ចំនួន​២ តម្លៃ​សរុប​ជិត ៩លាន​ដុល្លារ

គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជាស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម៖

១- “Y.S.C YORKSON STAR (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៦១០ ផ្លូវលេខ​៣៧១ (ទំនប់ថ្មី) ភូមិឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៥លាន​ដុល្លារ និងអាច​បង្កើត​ការងារ​បាន​ចំនួន ១២៥០​កន្លែង។

២-“LIMELIGHT (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្បាល​ដំរី២ សង្កាត់​កាកាប​ទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ មានទុន​វិនិយោគ​ប្រមាណ ៣,៥លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨៦៦​កន្លែង៕

Source From: http://kleykley.sabay.com.kh/article/1127191#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *