News

Check out real estate news updates

CBRE និង DFDL នឹងរួមគ្នាពិភាក្សាអំពីសក្តានុពលការវិនិយោគលើវិស័យសណ្ឋាគារនិងអចលនទ្រព្យនៅកម្ពុជា

ស្របពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL នឹងធ្វើការរៀបចំវេទិកាពិភាក្សា នៅថ្ងៃទី ៨ ខែសីហា ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគលើវិស័យសណ្ឋាគារ និងអចលនទ្រព្យនៅកម្ពុជា នៅឯសណ្ឋាគារ Rosewood ភ្នំពេញ។

ក្រោមប្រធានបទ “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា” កម្មវិធីនេះ នឹងប្រមូលផ្តុំវាគ្មិនជំនាញមកពីក្រុមហ៊ុន DFDL និង CBRE Cambodia ដើម្បីតម្រង់ផ្លូវដល់អ្នកចូលរួមអំពីឱកាស បញ្ហាប្រឈម និងឧបសគ្គដែលមើលមិនឃើញនានា នៅពេលដែលធ្វើការវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

កម្មវិធីដែលចាប់ផ្តើមពីម៉ោង ៧:៣០ ដល់ម៉ោង ១១:០០ ព្រឹកនេះ គឺនឹងផ្តោតលើប្រធានបទពាក់ពន្ធ័ទៅនឹងការវិនិយោគអចលនទ្រព្យសំខាន់ៗ ដែលវិនិយោគិនត្រូវពិចារណារួមមាន៖ ហេតុអ្វីត្រូវវិនិយោគលើទីផ្សារអចលនទ្រព្យនៅកម្ពុជា និងហេតុអ្វីត្រូវវិនិយោគលើវិស័យសណ្ឋាគារ។

វាគ្មិនសម្រាប់កិច្ចពិភាក្សាខាងលើនេះរួមមាន លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia លោក Charles Amar ទីប្រឹក្សាជាន់ខ្ពស់ស្តីពីការអនុវត្តអចលនទ្រព្យរបស់ក្រុមហ៊ុន DFDL លោក Clint O’Connell ដៃគូ និងប្រធានផ្នែកពន្ធ និងការអនុវត្តគយកម្ពុជារបស់ក្រុមហ៊ុន DFDL និងកញ្ញា Tean Ly ដៃគូគ្រប់គ្រងក្រុមហ៊ុន Seeva Capital។ លោក Dan Davies មកពីក្រុមហ៊ុន CBRE Cambodia នឹងធ្វើជាពិធីករ និងជាអ្នកសម្របសម្រួលសម្រាប់កម្មវិធីនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីខាងលើ និងការចុះឈ្មោះ សូមទាក់ទងអ្នកនាង Casandra Gally អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងទំនាក់ទំនង របស់ក្រុមហ៊ុន CBRE Cambodia តាមរយៈអ៊ីម៉ែល casandra.gally@cbre.com ឬ  (+៨៥៥) ៨៥ ២២២ ៩៩៦ ។

More information visit: https://www.construction-property.com/khread-news-1978/

Leave a Reply

Your email address will not be published. Required fields are marked *