All Posts in Category

Uncategorized

រដ្ឋាភិបាលកំពុងស្វែងរកទុនវិនិយោគ សាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗបី

ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន រដ្ឋាភិបាលបាននិងកំពុងស្វែងរកទុនវិនិយោគសម្រាប់គម្រោងសាងសង់ផ្លូវតភ្ជាប់ខេត្តសំខាន់ៗចំនួនបី នេះបើយោងតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ថ្លែងក្នុងពិធីបើកសម្ពោធផ្លូវក្រវាត់ក្រុងទី៣កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ខេត្តកោះកុង ខេត្តពោធិ៏សាត់ និង ខេត្តបាត់ដំបង។ សម្តេចតេជោ ហ៊ុនសែនបានឲ្យដឹងយ៉ាងដូច្នេះថា៖ «យើងកំពុងតែរកទុនដើម្បីកសាងផ្លូវភ្ជាប់ពីខេត្តកោះកុង ទៅថ្មដារនៃខេត្តពោធិ៏សាត់និងព្រំដែនកម្ពុជា-ថៃ ហើយចេញពីថ្មដារព្រំដែនកម្ពុជា-ថៃ ទៅសំឡូតនៃខេត្តបាត់ដំបង ដើម្បីភ្ជាប់ជារបៀង»។ សមេ្តចបានបន្តទៀតថា ការកសាងផ្លូវមួយខ្សែនេះគឺដើម្បីកុំឲ្យប្រជាជនរស់នៅ ខេត្តកោះកុងលំបាកធ្វើដំណើរចេញពីផ្លូវជាតិលេខ៤ មកដល់ភ្នំពេញ ហើយបានបន្តទៅខេត្តពោធិ៍សាត់កាត់ទៅខេត្តបាត់ដំបង់។ ទន្ទឹមនឹងនេះដែរ ទាក់ទងទៅនឹងទុនវិនិយោគនេះទៀតសោត ឯកឧត្តម វ៉ា ស៊ឹមសុរិយាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបាន ប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំតាមទូរសព័្ទថា បច្ចុប្បន្នរដ្ឋាភិបាលកំពុងស្នើសុំឥណទានពីប្រទេសចិនដែលក្នុងនោះឯកឧត្តមសង្ឃឹមថាគម្រោងកសាងផ្លូវមួយខ្សែនេះគឺអាចនឹងអនុវត្តបានក្នុងឆ្នាំ២០១៩នេះ។ ចំពោះរយៈពេលនៃការធ្វើដំណើរនៅតាមផ្លូវ កោះកុង-ខេត្តពោធិ៏សាត់-ខេត្តបាត់ដំបងវិញ ឯកឧត្តម វ៉ា ស៊ឹមសុរិយាមិនទាន់អាចបញ្ជាក់នៅឡើយទេថា…

Read more

គម្រោង​វិនិយោគ​១ពាន់លានដុល្លារ​​របស់​ចិន នៅ​ខេត្ត​កោះកុង ត្រូវ​បាន​សម្ពោធ​ហើយ

គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​ដែល​ស្ថិតនៅ​ខេត្ត​កោះកុង វិនិយោគ​ប្រមាណ​ ១​ពាន់​លាន​ដុល្លារ​ដោយ​វិនិយោគិន​ចិន ​និង​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នោះ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ និង​បញ្ចុះ​បឋម​សិលា​ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។ ​លោក តឹង ភី​ពី​​ង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន Zheng Heng(Cambodia )Co.,Ltd​ ដែល​វិនិយោគ​គម្រោង​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ជាមួយ​ទឹកប្រាក់​វិនិយោគ​ ១ពាន់​លាន​ដុល្លារ​អាមេរិក គម្រោង​នេះ​គ្រប​ដណ្តប់​ផ្ទៃដី ២០០ ហិកតា ជាមួយ​នឹង​ការបែងចែក​ជា ៨ ផ្នែក​រួមមាន៖ តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា វិថី​ទស្សនីយភាព​ពាណិជ្ជកម្ម អា​ផាត​មិន​មើលឃើញ​សមុទ្រ វីឡា​ភ្នំ តំបន់​ស្នូល​ទេសចរណ៍ កំពង់ផែ​នាវា​និង​បណ្តុំ​សណ្ឋាគារ​។ បន្ថែម​ទៅលើ​នេះ​ទៀត ក៏​រួមមាន​តំបន់​រមណីយដ្ឋាន​ព្រៃ​កោងកាង ទីធ្លា​វាយ​កូន​ហ្គោល​លើ​ភ្នំ រមណីយដ្ឋាន​ពាណិជ្ជកម្ម និង​ព្រលាន​យន្តហោះ​។ ​លោក​បាន​បន្ត​ថា…

Read more

ក្រុមហ៊ុន Prince Real Estate ត្រៀម​ទុន ១០ពាន់​លាន​ដុល្លារ​វិនិយោគ​នៅ​កម្ពុជាសម្រាប់ ១០ឆ្នាំ​ខាងមុខ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​ចិន Prince Real Estate Group បាន​បង្ហើប​ថា ក្រុមហ៊ុន​នេះ​គ្រោង​ពង្រីក​ទុន១០ពាន់​លាន​ដុល្លារ​បន្ថែមទៀត សម្រាប់១០ឆ្នាំ​ខាងមុខ​និង​ជ្រើស​យក​ប្រទេស​កម្ពុជា ធ្វើជា​ទីតាំង​យុទ្ធសាស្ត្រ​ស្នូល ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់ខ្លួន​ទៅកាន់​តំបន់។ លោក លី ម៉ិញ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​សម្ភោ​ធ​ការដ្ឋាន​សាងសង់​ការិយាល័យ​កណ្តា​ល​របស់ខ្លួន នៅ​ទីក្រុង​កោះ​ពេជ្រ​កាលពី​ថ្ងៃទី១៩ វិច្ឆិកា​កន្លងមកនេះ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុង​រយៈពេល១០ឆ្នាំ​ខាងមុខនេះ ក្រុមហ៊ុន​នឹង​យក​ប្រទេស​កម្ពុជា​ជាទី​តាំង​យុទ្ធសាស្ត្រ​ស្នូល ក្នុងការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដោយ​ក្រុមហ៊ុន នឹង​បន្ត​បណ្តាក់ទុន​យ៉ាងតិច​ចំនួន១០ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម ដើម្បី​ពង្រីក​វិសាលភាព​ក្រុមហ៊ុន ទៅកាន់​ប្រទេស​សឹង្ហ​បុរី ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម។ លោក​បន្តថា “Prince នឹង​ក្លាយខ្លួន​ទៅជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ ដែលមាន​ឥទ្ធិពល​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​លោក​មើលឃើញថា កម្ពុជា​ជា​ប្រទេសមួយ​ស្ថិតនៅ​ចំ​កណ្ដាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន។   វត្តមាន​រយៈពេល​បី​ឆ្នាំ ក្នុងប្រទេស​កម្ពុជា​ក្រុមហ៊ុន ព្រី​នស៍ រៀល អ៊ី​ស្ទេ​ត គ្រុប…

Read more

មន្ត្រី​ថា​​ ការស្នើ​ដោះដូរ​អគារ​ អគ្គស្នងការដ្ឋាន​ នគរបាល​ជាតិ​ ដោយសារ​អគារ​នៅ​ទីតាំង​បច្ចុប្បន្ន​ ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត

ភ្នំពេញៈ ការស្នើសុំ​ដោះដូរ​អគារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ចេញ​ពី​ទីតាំង​នៅ​តំបន់​ប្រជុំជន​នោះ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា សំណើ​ដោះដូរ​នេះ​​ធ្វើឡើង​ដោយសារ​អគារ​នៅ​ទីតាំង​បច្ចុប្បន្ន​ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត តែ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​អាច​ជា​វិធី​ស្វែងរក​ការ​កេងចំណេញ​ផលប្រយោជន៍​របស់​មន្ត្រី​មួយ​ចំនួន​។ យោង​តាម​លិខិត​របស់​អគ្គស្នងការ​នគរបាលជាតិ​លោក​ នេត សាវឿន ចុះ​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៧ ដែល​ភ្នំពេញ-ប៉ុស្តិ៍ ទើប​ទទួល​បាន​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​លោក សាវឿន បាន​ស្នើ​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សុំ​ឲ្យ​មាន​ការ​ដោះដូរ​ទីតាំង​ដី​អគារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​ផ្លាស់​ទៅ​ទីតាំង​ថ្មី​នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។ ការដោះដូរ​នេះ​លោក​ នេត សាវឿន បញ្ជាក់​ថា​គឺ​ដោយសារ​អគារ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​តូចចង្អៀត​។ ក្នុង​លិខិត​លោក​ នេត សាវឿន ប្រាប់​លោក ស ខេង ថា​ទីតាំង​បច្ចុប្បន្ន​គឺ​ខ្វះ​អគារ​សម្រាប់​កងកម្លាំង​បំពេញ​ការងារ​ប្រចាំថ្ងៃ កន្លែង​សម្រាប់​ប្រចាំការ​ កន្លែង​កម្លាំង​ហ្វឹកហាត់ ឃ្លាំង​រក្សាទុក​អាវុធ…

Read more

ដំណឹងល្អៈរដ្ឋាភិបាលអនុញ្ញាត្តិឲ្យសាងសង់ព្រលានយន្តហោះថ្មីមួយនៅក្រុងប៉ោយប៉ែត

ភ្នំពេញ: រដ្ឋាភិបាលបានអនុញ្ញាត្តជាគោលការណ៍ឲ្យក្រុមហ៊ុនឯកជនមួយ វិនិយោគសាងសង់ព្រលានយន្តហោះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលគំរោងនេះនឹងសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ តុលានេះថា គំរោងព្រលានយន្តហោះនេះបានចាប់ផ្តើមតាំងពីកំឡុងឆ្នាំ២០០៦ ឬ២០០៧ ដែលស្ថិតនៅលើផ្ទៃដីជាង១០០ហិកតា តែគំរោងនេះបានផ្អាកនៅពេលក្រោយមក។ លោកបន្តថា ប៉ុន្តែគំរោងនេះបានទទួលការអនុញ្ញាត្តជាគោលការណ៍ពីរដ្ឋាភិបាលឡើងវិញ និងអាចចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ ឬឆ្នាំ២០២០ខាងមុខ។ លោកបន្តថា “តាមគំរោងព្រលាននេះ អាចចំណាយប្រាក់ចន្លោះពី៤០ទៅ៥០លានដុល្លារអាមេរិក និងជាព្រលានយន្តហោះសម្រាប់ចុះចតយន្តហោះក្នុងស្រុក”។លោកបន្តថា “ក្រុមហ៊ុនPoyPet Arport Investmentជាអ្នកវិនិយោគព្រលានយន្តហោះនេះ ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការនិតិវិធី ដើម្បីចាប់ផ្តើមសាងសង់ឡើងវិញ”។ ព្រលានយន្តហោះនេះស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រដ្ឋាភិបាលបានដាក់ក្រុងប៉ោយប៉ែត ជាក្រុងដែលត្រូវអភិវឌ្ឍន៍ពិសេសមួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥។ អ្នកវិនិយោគក្នុងស្រុកមួយរូប បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុងប៉ោយប៉ែតកំពុងមានការរីកចម្រើន និងមានការវិនិយោគជាច្រើនពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិន ហេតុនេះប្រសិនជាព្រលានយន្តហោះនេះសាងសង់រួច ក្រុងនៅតាមព្រំដែនកម្ពុជា…

Read more

ក្រុមហ៊ុនអន្តរជាតិមួយវិនិយោគតំបន់កោះក្របី ខេត្តព្រះសីហនុជារមណីយដ្ឋានទេសចរណ៍

ភ្នំពេញ : ក្រុមហ៊ុនអន្តរជាតិមួយឈ្មោះ Six Sences Krabey Island បានប្រកាសពីគំរោងវិនិយោគដ៏ធំរបស់ខ្លួន ដើម្បីបង្កើតរមណីយដ្ឋាន សណ្ឋាគារនៅទឹកដីកោះក្របីក្នុងខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុនខាងលើនេះ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅកោះក្របី នៃខេត្តព្រះសីហនុ ដែលស្ថិតក្នុងតំបន់រាម។ គំរោងនេះគ្របដណ្តប់ទៅលើផ្ទៃដី១៥ហិកតា។ ការរចនារមណីយ ដ្ឋាន Six Senses គឺបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍បែបនិរន្ដរភាព សំដៅដល់ការការពារនិងថែរក្សាបរិស្ថានឲ្យនៅមានលក្ខណៈដូចដើម។ សេចក្តីប្រកាសដដែលបានឲ្យដឹងថា រមណីយដ្ឋាន Six Sensesគឺមានវីឡាដាច់ដោយឡែកពីគ្នាចំនួន៤០ ដែលវីឡានីមួយៗមានបំពាក់ទៅដោយអាងហែលទឹក និង លម្អ​រដោយសម្ភារៈធ្វើពីវត្ថុធាតុធម្មជាតិ ព្រមទាំងបានផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបផងដែរ។ តំណាងរបស់ក្រុមហ៊ុន Six Scences Krabey Islandបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា លោកបានសង្កេតឃើញថា ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ជាពិសេសក្នុងខេត្តព្រះសីហនុ។ ហេតុនេះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តោតទៅលើកំណើនអភិវឌ្ឍន៏ដែលប្រកបទៅ…

Read more

Singapore Enjoys Strong Property Price Appreciation in 2018

According to Singapore-based Edmund Tie & Company, private residential property prices in Singapore continued to increase in Q2 2018, with the Urban Redevelopment Authority (URA) private residential property price index increasing by 3.4 per cent quarter-on-quarter (q-o-q). This significant increase…

Read more