ក្រសួងបរិស្ថាន បានឱ្យដឹងថា ធនាគារពិភពលោក (WB) គ្រោងផ្តល់កម្ចី ៥៣លានដុល្លារ លើគម្រោង «និរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» សម្រាប់អនុវត្តនៅដើមឆ្នាំ២០២០ ក្នុងខេត្តគោលដៅចំនួន ៧ គឺខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងខេត្តកំពង់ឆ្នាំង។ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក ដឹកនាំដោយ លោកស្រី Anjali Acharya ប្រធានក្រុមការងារចំពោះកិច្ច ក្នុងការរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ»។ នៅក្នុងជំនួបនេះ លោកស្រីបានបង្ហាញពីដំណើការ និងវឌ្ឍនភាពនៃការរៀបចំគម្រោង និងបានស្នើសុំអនុសាសន៍នានា…
Read more
ភ្ញៀវទេសចរ នឹងមិនត្រូវអនុញ្ញាតឲ្យបរិភោគ ឬយកអាហារចូលក្នុងបរិវេណប្រាសាទ នៅក្នុងរមណីយដ្ឋានអង្គរ ទៀតឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ស្ដីពីការហាមបរិភោគអាហារនៅក្នុងបរិវេណប្រាសាទក្នុងពេលទស្សនាប្រាសាទ នៅតំបន់រមណីយដ្ឋានអង្គរ ចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។ យោងតាមសេចក្ដីជូនដំណឹងដដែល ការហាមឃាត់នេះ គឺដើម្បីថែរក្សាការពារនូវតម្លៃ និងដើម្បីការពាររក្សានូវរបៀបរៀបរយសណ្ដាប់ធ្នាប់ អនាម័យក្នុងបរិវេណប្រាសាទ។ អាជ្ញាធរជាតិអប្សរា បានណែនាំ ៣ចំណុចដូចខាងក្រោម៖ ហាមបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអាហារវេចខ្ចប់ក្នុងអំឡុងពេលទស្សនាថ្ងៃរះ និងថ្ងៃលិច។ ភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវជួយណែនាំភ្ញៀវរបស់ខ្លួនកុំឲ្យបរិភោគអាហារវេចខ្ចប់ នៅក្នុងបរិវេណប្រាសាទ។ គ្រឹះស្ថានអង្គរសូមជួយណែនាំភ្ញៀវ និងហាមឃាត់មិនឲ្យមានការវេចខ្ចប់អាហារចូលទស្សនាប្រាសាទទាំងក្នុងអំឡុងពេលទិញបណ្ណ និងពេលពិនិត្យបណ្ណចូលទស្សនាប្រាសាទ៕ Source From: http://kleykley.sabay.com.kh/article/1126777#utm_campaign=onpage
Read more
អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានបញ្ជាក់ថា ចិនចង់ផ្សព្វផ្សាយទៅកាន់ប្រជាជនចិនពី សក្ដានុពលទេសចរណ៍ និងជំរុញឲ្យពួកគេមកកម្សាន្តនិងវិនិយោគ នៅខេត្តសៀមរាបឲ្យបានកាន់តែច្រើនថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក ចាង ឈុន ស៊ាង (Zhang Chunxian) អនុប្រធានសភាតំណាងប្រជាជនចិនទូទាំងប្រទេស បានថ្លែងយ៉ាងដូច្នេះ នៅក្នុងឱកាសជួបពិភាក្សាការងារ និងទទួលទានអាហារជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក ចាង ឈុន ស៊ាង បានចាក់ទុកកម្ពុជាជាប្រទេសមួយ ដែលមានទំនាក់ទំនងការទូតរឹងមាំជាមួយនឹងប្រទេសចិន ហើយក៏ពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា-ចិនឲ្យកាន់តែប្រសើរថែមទៀតផងដែរ។ យោងតាមប្រសាសន៍លោក ឃឹម ប៊ុនសុង ចិនជាប្រទេសមួយដែលបានជួយដល់ខេត្តសៀមរាបច្រើនទាំងផ្នែកការអភិវឌ្ឍនៅក្រុងសៀមរាប និងការជួយជួសជុលប្រាសាទបុរាណ ដូចជាប្រាសាទចៅសាយទេវត្តា…
Read more
NANNING, Oct. 10 (Xinhua) — Forty years ago, when Zhang Gaoyong began his job as a tour guide in Guilin, there were barely any domestic tourists in the city. “Almost all visitors to Guilin were foreigners at that time,” Zhang…
Read more
MADRID, Oct. 2 (Xinhua) — A total of 10.2 million international tourists arrived in Spain in August this year, a 1.9 percent decrease year-on-year, the National Institute of Statistics (INE) reported on Tuesday. The figure meant that for the first…
Read more