All Posts in Category

News

តើគួរចូលហ៊ុនគ្នាទិញអចលនទ្រព្យ ឬគួរបង់រំលស់ម្នាក់ឯង?

មិនថាការបង់រំលស់ ឬការចូលហ៊ុនគ្នាក្នុងការវិនិយោគនោះទេ វាតែងមានគុណសម្បត្តិ និងគុណវិបត្ត ប៉ុន្តែមុននឹងសម្រេចិត្តថា ជ្រើសរើសវិធីមួយណា ក្នុងនាមយើងជាអ្នកវិនិយោគ ត្រូវសិក្សាថា តើជម្រើសមួយណា ដែលមានហានិភ័យទាបបំផុត។ លោក​ឧកញ៉ា នួន ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ Khmer Founder Appraisals បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ សកម្មភាព​ទិញ​អចលនទ្រព្យ​បង់​រំលស់​មាន​ច្រើន​គួរសម ព្រោះ​ភាគច្រើន​គ្មាន​លទ្ធភាព​បង់​ផ្ដាច់​ទេ ។ ជាក់ស្ដែង ប្រជាពលរដ្ឋ​ដែល​ចង់​មាន​លំនៅ​ឋាន​ស្នាក់​នៅ គឺ​មួយ​ចំនួន​ធំ​ទិញ​ដោយ​ការ​បង់​រំលស់​ប្រចាំខែ ។ ការបង់រំលស់ វាជាការល្អ នៅពេលដែលយើងមានប្រាក់ចំណូលច្បាស់លាស់ ប៉ុន្តែវានឹងក្លាយជាក្តីកង្វល់ ប្រសិនបើយើងមិនបានសិក្សាពីប្រាក់ចំណូលរបស់យើងឲ្យបានច្បាស់លាស់ការ​បង់​រំលស់​អចលនទ្រព្យ​ភាគច្រើន​មាន​រយៈពេល​យូរ​ឆ្នាំ ។ នៅពេលដែលអ្នកទិញអចលនទ្រព្យ ទោះជាដីធ្លី ផ្ទះសម្បែង ខុនដូ ដោយការបង់រំលស់ យើងនឹងខាតការប្រាក់ប្រាកដណាស់ ហើយប្រសិនបើយើងចង់លក់យកចំណេញ ក៏វាមិនសូវជាចំណេញប៉ុន្មានដែរ។ យោងប្រធានផ្នែកលក់ផ្ទះ…

Read more

ក្រសួងកំពុងបន្តសិក្សាកិច្ចការងារស្ថារឡើងវិញផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុង

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលើគម្រោងស្ថារឡើងវិញផ្លូវជាតិលេខ៤៨ឬផ្លូវបំបែកស្រែអំបិលទៅខេត្តកោះកុងដែលជាគម្រោងគាំទ្រដោយរដ្ឋាភិបាលកូរ៉េ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួល គម្រោងផ្លូវជាតិលេខ៤៨ ជាមួយនឹងក្រុមហ៊ុនផ្ដល់ប្រឹក្សាអន្តរជាតិកូរ៉ឬ Korea Consultants International (KCI)។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យឡើងវិញ និងធ្វើការកែតម្រូវទៅលើចំនុចបច្ចេកទេសមួយចំនួនក្នុងរបាយការណ៍ដែលមិនទាន់ឆ្លើយតបទៅនឹងបទដ្ឋានបច្ចេកទេស។ គួររម្លឹកថា គម្រោងស្ថារឡើងវិញផ្លូវប្រវែង១៥០គីឡូម៉ែត្រនេះ គឺស្ថិតក្រោមកម្ចីរបស់រដ្ឋាភិបាលកូរ៉េបានក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧ លានដុល្លារអាមេរិក។ គម្រោងនេះគឺនឹងត្រូវកសាងឡើងវិញពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលអៅស៊ូ ACដែលមានគុណភាពខ្ពស់ជាងមុន។ ផ្លូវមួយខ្សែនេះកន្លងមក ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងៗទៀត។…

Read more

សៀមរាបគ្រោង​អភិវឌ្ឍន៍ទីក្រុងរណបតាមស្រុក១ចំនួន ហើយជប៉ុនអាចនឹងចេញមុខវិនិយោគ

ខេត្តសៀមរាបគ្រោងអភិវឌ្ឍន៍ទីក្រុងរណបតាមបណ្តាស្រុកសក្តានុពលមួយចំនួន នៅពេលអនាគត ដើម្បីឆ្លើយបតនឹងការរីកចម្រើនរបស់ខេត្ត ហើយក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនអាចនឹងចេញមុខវិនិយោគលើគម្រោងទីក្រុងរណបនេះ។ នេះយើងតាមប្រសាសន៍ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាបថ្លែងក្នុងជំនួបជាមួយក្រុមហ៊ុនជប៉ុន ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េសី្សន។ ក្នុងឱកាសជំនួបនេះ លោក Yogo Kanda បានធ្វើការបញ្ជាក់អំពីគោលបំណង របស់ក្រុមហ៊ុន មីតស៊ូបីស៊ី ខបភើរ៉េសី្សន មកកាន់រដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើយ៉ាងណាឲ្យបានចូលរួម ក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាបទៅលើគម្រោមណាមួយ ដែលខេត្តត្រូវការចាំបាច់ ព្រមទាំងបានធ្វើការបង្ហាញអំពីផលិតផលរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុន មានភាពល្បីល្បាញនៅលើសកលលោក ក្នុងការបម្រើនូវតម្រូវការរបស់អតិថិជន ពាក់ព័ន្ធទៅលើរថយន្ត ជណ្តើរយន្ត និង វិស័យកាត់ដេរសម្លៀកបំពាក់ និង ផ្នែកអភិវឌ្ឍន៍ផ្សេងៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ដល់ក្រុមហ៊ុនជប៉ុន អំពីតម្រូវការ និង កង្វះខាតរបស់ខេត្ត គឺ…

Read more

មិនចាញ់គ្នាទេ!សណ្ឋាគារលំដាប់ផ្កាយមានជាង១៥០ខណៈផ្សារទំនើបត្រួសៗជាង៦៥កន្លែង

កម្ពុជាកំពុងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនដែលជួយជំរុញដល់ការវិវត្តសម្រាប់ការអភិវឌ្ឍសណ្ឋាគារ និងផ្សារទំនើបដើម្បីបំពេញនូវតម្រូវការជាការទាក់ទាញនិងស្រូបទាញអ្នកទេសចរ រួមជាមួយអ្នកវិនិយោគផងដែរ។ បើនិយាយអំពីចំនួននៃការរីកចម្រើននៃសណ្ឋាគារ និងផ្សារទំនើបនៅកម្ពុជាវិញមិនចាញ់គ្នាប៉ុន្មាននោះទេ ដោយ​យោង​តាម​ការលើកឡើងរបស់ភ្នាក់ងារទេសចរណ៍បានឱ្យដឹងថា សណ្ឋាគារលំដាប់ផ្កាយនៅកម្ពុជាប្រមាណជាង១៥០កន្លែង កំពុងតែឆ្លើយតបននូវតម្រូវការរបស់ភ្ញៀវទេសចរណ៍ ទាំងជាតិ និងអន្តរជាតិដែលមកធ្វើដំណើរនៅកម្ពុជា។ មិនថាតែសណ្ឋាគារ ឬផ្ទះសំណាក់នោះទេគឺមានសារៈសំខាន់ណាស់សម្រាប់បំពេញនូវតម្រូវការស្នាក់នៅរបស់ភ្ញៀវជាតិ និងអន្តរជាតិដែល ជាការតម្រូវការចាំបាច់បំផុតសម្រាប់ឆ្លើយតបជាមួយនិងកំណើននៃអ្នកទេសចរនៅកម្ពុជា។ គួរជម្រាបផងដែរថា ចំនួននៃសណ្ឋាគារលំដាប់ផ្កាយ១រហូតដល់ផ្កាយ៥គឺមានចំនួនជាង១៥០កន្លែងដែលក្នុងនោះ​មាន​សណ្ឋាគារលំដាប់ផ្កាយ១ជាង២០កន្លែង, លំដាប់ផ្កាយ២ជាង១០កន្លែង, លំដាប់ផ្កាយ៣ជាង៣០កន្លែង, លំដាប់ផ្កាយ៤ជាង៤០កន្លែង និងសណ្ឋាគារលំដាប់ផ្កាយ៥មានជាង៣០កន្លែង ចំណែកចំនួនបន្ទប់វិញមានជាង ១៧៤០០បន្ទប់។ បើនិយាយពីផ្សារទំនើបវិញក៏មិនចាញ់គ្នាប៉ុន្មានទេ ដោយយោងតាមអ្នកនាង អាន សុធី​តា នាយិកា​ក្រុមហ៊ុន CBRE Cambodia ​មានប្រសាសន៍ថា​ បច្ចុប្បន្ន​ផ្សារ​ទំនើប​ក្នុងស្រុក​មាន​ចំនួន​កើនឡើង ​និង​ខ្លះ​កំពុង​សាងសង់ ​ហើយ​ខ្លះទៀត​កំពុង​លេចចេញ​នូវ​រូបរាង ​ដែលមាន​ទាំង​ការ​វិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សរុប​ប្រមាណ​៦៥​ផ្សារ​ទំនើប​។ ចំពោះ​ឆ្នាំ​២០១៩​នេះ​ ផ្សារ​បង្កើត​ថ្មី​មាន​ចំនួន​១០​ ដែលមាន​កំណើន​រហូត​ដល់ ​២៥%​ឯណោះ​ដោយឡែក នៅ​ឆ្នាំ​២០២០ ​យើង​ឃើញថា​…

Read more

ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅថ្ងៃទី២២ ខែមិថុនាខាងមុខនេះ!

(ភ្នំពេញ)៖ ស្ពានអាកាសថ្មើរជើងនាងគង្ហីង ជិតស្តាតអូឡាំពិក នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ នេះបើយោងតាម Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។ តាមរយៈ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះហើយ»។ សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ ស្ពាននេះ សាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានា នៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះ ត្រូវបានចាក់សសរស្ពានចំនួន៦កន្លែងនៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាព ដល់អ្នកថ្មើរជើងផងដែរ៕ Source…

Read more

វៀតណាមបញ្ជាឱ្យម្ចាស់អគារខ្ពស់ៗជាប់ឆ្នេរសមុទ្រប្តូរទីតាំងនិងកម្ទេចចោលអគារចាស់កុំឱ្យបាំងសម្រស់ឆ្នេរ

មិនថាតែនៅវៀតណាមនោះទេសូម្បីតែនៅកម្ពុជាក៏មានការលេចឡើងនូវវត្តមានអគារខ្ពស់ៗ ដូចជា៖ខុនដូ​រ សណ្ឋាគារ កាស៊ីណូ ជាច្រើន ជាពិសេសនោះគឺលើទឹកដីក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ ដែលជាការបង្ហាញពី​សក្កានុពលនៃ​ការ​វិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ។ ប៉ុន្តែចំពោះការអភិវឌ្ឍនេះក៏មានផលប៉ះពាល់មួយផងដែរ ជាក់ស្ដែងដូចជា​នៅប្រទេសវៀតណា​មគឺមានការ​បញ្ជាឱ្យ​មាន​​​ការប្តូរទីតាំង និងក​ម្ទេចចោលអគារចាស់ៗ​ដើម្បីកុំឱ្យមាន​ការបាំងនូវសម្រស់នៃឆ្នេ​រសមុទ្រដែលជាភាព​ទាក់ទាញ​ដល់អ្នកទេសចរ រួមជាមួយវិនិយោគិនផងដែរនោះ។ បើតាមរយៈរដ្ឋបាលខេត្ត Binh Dinh ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមបានបញ្ជាឱ្យម្ចាស់សណ្ឋាគារចំនួន៣ ធ្វើការផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មីនិងកម្ទេចចោលអគារចាស់របស់ខ្លួន ដែលសាងសង់នៅជាប់​ឆ្នេរសមុទ្រដើម្បី​លើក​កម្ពស់សោភណភាពឆ្នេរឡើងវិញ។ សណ្ឋាគារទាំង៣ រួមមាន Hai Au, Hoang Yen និងBinh Duong ដែលស្ថិតនៅក្រុងQuy Nhon ។ លោក Ho Quoc Dung អភិបាលខេត្ត Binh Dinh បានអះអាងថា ការធ្វើដូច្នេះគឺដើម្បីលើកសោភណ្ឌភាព ហើយតំបន់ឆ្នេរ គឺជារបស់សហគមន៍ ដោយមិនគួរឱ្យមានអគារខ្ពស់ៗដែលធ្វើឱ្យបាំងទេសភាពឆ្នេរឡើយ។ មកទល់ពេលនេះ សណ្ឋាគារ Binh…

Read more

គម្រោងអគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់យ៉ាងឱឡារិក

ពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង​អគារពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន ត្រូវបានរៀបចំឡើងយ៉ាងឱឡារិក កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ លោក QIU GUOXING ប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក RUAN BIN នាយករងប្រតិបត្តិ លោក TANG GUOQI អគ្គនាយកក្រុមហ៊ុន China Construction Fourth Engineering Division (Cambodia) Corp, Ltd និង​លោក YU XIAOJUN អគ្គនាយកក្រុមហ៊ុន Sino Foundation Engineering (Cambodia) Co., Ltd…

Read more