All Posts in Category

News

ពុង ឃាវសែ ៖ ក្បួនវិនិយោគខ្ញុំទិញដីដើម្បីអភិវឌ្ឍ មិនទិញដើម្បីចាំដីទ្បើងថ្លៃទេ

លោកអ្នក​ប្រហែលជា​បាន​សង្កេតឃើញ​នឹង​ភ្នែក​ហើ​ហើយ​នូវ​សំ​ណង់​ជាច្រើន ដែល​កំពុងតែ​លេចធ្លោ ជាងគេ​នៅ​ភ្នំពេញ​។ អគា​រកា​រិ​យាល័យ​ខ្ពស់ៗ អគារ​ខន់​ដូ​កប់​ពពក និង​តំបន់​ពាណិជ្ជកម្ម​ចំ​រុះ នៅ​ទីតាំង សំខាន់ៗ​របស់​ភ្នំពេញ​គឺ សុទ្ធតែ​ជា​អចល​ន​ទ្រ​ព្យ ដែល​ម្ចាស់​គ​ម្រោង​គឺជា​ក្រុមហ៊ុន វិនិយោគទុន​អ​ណិ​ក​ជន​កម្ពុជា ដែល​បង្កើត​ទ្បើង​និង​ដឹកនាំ​ដោយ​លោក​ឧកញ៉ា ព​ង្ស ខៀវ​សែ​។ ​ អ្នកឧកញ៉ា  ពុង ឃាវ​សែ បានមានប្រសាសន៍ថាក្បួនវិនិយោគខ្ញុំទិញដីដើម្បីអភិវឌ្ឍ មិនទិញដើម្បីចាំដីទ្បើងថ្លៃទេ ហើយលោក បាន​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​យូរ​មកហើយ​។ ដំបូង​ទ្បើ​យ​គាត់ និង​ក្រុមហ៊ុន របស់​លោក​បាន​អភិ​វ​ឌ្ឃ​ដី​ច្រើន​កន្លែង​មកហើយ តាម​រយៈ​ការសាងសង់​បូរី​ច្រើន​កន្លែង ដូចជា​បុរី ឧទ្យាន​ទ​ន្លេ​បាសាក់ បុរី​ប្រិមប្រិយ (​សៀមរាប​) បុរី​សុ​វណ្ណា បុរី​ជុំ​វិញ Ratana Plaza ជាដើម ពោលគឺ​គាត់​បាន​ចាប់ផ្តើម​កសាង​បុរី​បុរី​មុន​បុរី​ភាគច្រើន​ដែល​កំពុងតែ​សាងសង់​សព្វថ្ងៃ​។​ ​ដោយ​ឃើញ​មាន​ក្រុមហ៊ុន​ច្រើន​ចាប់ផ្តើម​សាងសង់​បុរី​ដែរ​នោះ ក្រុមហ៊ុន​របស់​អ្នក ឧកញ៉ា​បាន​ងាក​ចេញពី​ការកសាង​បុរី​ទៅ​អភិ​វ​ឌ្ឃ ជា​អគារ​ពាណិជ្ជកម្ម…

Read more

ខណ្ឌ​ដែល​ទើបបង្កើត​ថ្មី២ នៅ​រាជធានី​ភ្នំពេញ មាន​សង្កាត់​ណាខ្លះ?

ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​ខណ្ឌថ្មី​ចំនួន២ នៅ​រាជធានី​ភ្នំពេញ គឺខណ្ឌ​បឹង​កេងកង និង​ខណ្ឌកំបូល។ យោង​តាម​អនុក្រឹត្យ​ដែល​ចុះ​ហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩ ឱ្យដឹង​ថា ខណ្ឌ​បឹង​កេងកង ត្រូវ​បង្កើត​ឡើង​ដោយ​កាត់យក​សង្កាត់​ចំនួន០៧ ពី​ខណ្ឌចំការមន គឺ​សង្កាត់​បឹងកេងកេង១ សង្កាត់​បឹងកេងកេង២ សង្កាត់​បឹងកេងកេង៣ សង្កាត់​អូរឡាំពិច សង្កាត់​ទំនប់ទឹក សង្កាត់​ទួលស្វាយព្រៃ១ និង​សង្កាត់​ទួលស្វាយព្រៃ២។ ទីតាំង​សាលា​ខណ្ឌចំការមន ដែល​ស្ថិតនៅ​សង្កាត់​បឹងកេងកង​៣ ត្រូវផ្ទេរ​ទៅឱ្យ​សាលាខណ្ឌ​បឹងកេងកង។ ឯ​ទីតាំង​សាលា​ខណ្ឌ​ចំការមន ត្រូវស្ថិត​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់។  អនុក្រឹត្យ​បាន​បន្ត​ថា ខណ្ឌ​កំបូល​ត្រូវបង្កើត​ឡើង​ដោយ​កាត់យក​សង្កាត់​ចំនួន៦ ពី​ខណ្ឌពោធិសែនជ័យ គឺ​សង្កាត់​កំបូល សង្កាត់​កន្ទោក សង្កាត់​ឱឡោក សង្កាត់​ស្នោរ សង្កាត់​ភ្លើងឆេះ​រទេះ សង្កាត់​បឹងធំ និង​កាត់​យក​សង្កាត់​ចំនួន១ ពី​ខណ្ឌដង្កោ គឺ​សង្កាត់​ប្រទះឡាង។…

Read more

ប្រជាជនក្រីក្រកម្ពុជាអាចទទួលផលអ្វីខ្លះពី ការឡើងថ្លៃនៃអចលនទ្រព្យ?

នៅកម្ពុជាបច្ចុប្បន្នកំពុងមានការអភិវឌ្ឍទៅលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ​ដែលកំពុងរីកដុះដាល​យ៉ាងខ្លាំង​ទាំងបណ្ដាខេត្តនិងនៅក្រុងភ្នំពេញ ដែលធ្វើឲ្យតម្លៃអចលនទ្រព្យនៅកម្ពុជាមានការឡើងថ្លៃជាលំដាប់។ ហើយនៅកម្ពុជា​យើងបច្ចុប្បន្នក៏មានកំណើនប្រជាជនកើនឡើង ដែលតម្រូវការលំនៅដ្ឋានមានការកើនឡើង ក៏ប៉ុន្តែចំពោះការកើនឡើង​ថ្លៃអចលនទ្រព្យវិញតើមានឥទ្ធិពលយ៉ាងណាចំពោះប្រជាជនក្រីក្រ? តាមការយល់ឃើញរបស់លោកវ៉ា វិរៈ ដែលជាCEO របស់ក្រុមហ៊ុន Century 21 បានយល់ឃើញថាចំពោះការឡើងថ្លៃអចលនទ្រព្យគឺមានចំណុចល្អនិងចំណុចមិនល្អមួយចំនួនផងដែរ៖ ចំណុចល្អនោះគឺ៖ ចំពោះអ្នកដែលគាត់មានអចលនទ្រព្យហើយស្របពេលដែលតម្លៃអចលនទ្រព្យឡើងថ្លៃចឹងធ្វើឲ្យគាត់អាច ទទួល បាន ប្រាក់ ចំណូលច្រើនក្នុងការលក់អចលនទ្រព្យ ហើយចំពោះ អ្នកវិនិយោគក្នុងវិស័យ អចលនទ្រព្យ អាចលក់ បានប្រាក់ ចំណូលច្រើនហើយគួបផ្សំជាមួយនិងកម្រៃជើងសារគិតជាភាគរយបានច្រើនទៅតាមនោះដែរ។ ចំណុចមិនល្អគឺ៖ ចំពោះប្រជាជន៧០%ទៅ៨០%ដែលគាត់មានចំណូលទាបឬមធ្យមមានផលប៉ះពាល់មួយចំនួន ដែលគាត់មិនទាន់មានផ្ទះឬដីផ្ទាល់ខ្លួនសម្រាប់តម្រូវការលំនៅដ្ឋាន​ ស្របពេលដែលតម្លៃអចលនទ្រព្យកើនឡើង ដូច្នេះគាត់អាចនិងគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញអចលនទ្រព្យនោះ។ ហេតុនេះហើយចំពោះការឡើងថ្លៃអចលនទ្រព្យអាចធ្វើឲ្យមានផលប៉ះពាល់ដល់ប្រជាជនក្រីក្រក្នុងតម្រូវការលំនៅដ្ឋានឬ​ក៏តម្រូវការដីធ្លីសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ Source From: https://business-cambodia.com/2019/01/28/how-can-poor-cambodians-benefit-from-rising-property-prices/

Read more

កម្ពុជានឹងមានអគារពន្ធដារថ្មី តម្លៃជាង៦០លានដុល្លារ កម្ពស់រហូតដល់៣៦ជាន់នៅជ្រោយចង្វារ

កម្ពុជានឹងមានអគារពន្ធដារថ្មី តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក មានកម្ពស់រហូតដល់ ៣៦ជាន់ ដែលនឹងរំលេច ខ្លួន ឡើង នៅក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ក្នុងពេលឆាប់ៗ។ នេះបើយោងតាមការលើកឡើងរបស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងនៅក្នុងកម្មវិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្ម័គ្រចិត្តចូលមករស់នៅក្នុង បុរីរុងរឿង នៃតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។ អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានលើកឡើងផងដែរថា សព្វថ្ងៃនេះ ក្នុងតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ កំពុងសាងសង់អគារធំៗ ជាច្រើនកំពុងសាងសង់ ដែលនឹងអាចសាងសង់រួច នៅបំណាច់ឆ្នាំ២០១៩នេះ។ គួរឲ្យដឹងផងដែរថាទីក្រុងរណបជ្រោយចង្វារ ជាគម្រោងដែលស្ថិតនៅលើផ្ទៃដីទំហំជាង១០០ហិកតាដែល​ទីក្រុង​នេះ​នឹងត្រូវអភិវឌ្ឍន៍​ជាទីក្រុប​បែប Smart City និងជាទីក្រុងពាណិជ្ជកម្មដោយ​គ្រោង​ចំណា​យទុនវិនិយោគ៣ពាន់លានដុល្លារអាមេរិក។…

Read more

ក្រុមហ៊ុន ២ កំពុង​សិក្សា​សាងសង់​ផ្លូវ​ Highway ពី​ភ្នំពេញ-សៀមរាប

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឪ្យ​ដឹងថា ក្រុមហ៊ុន​ឯកជន​ចំនួន ២ បាន​កំពុង​សិក្សា​សាងសង់​ផ្លូវ​ល្បឿន​លឿន​ថ្មី ឬ Highway មួយ​បន្ថែមទៀត​ចេញពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប ។ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ពិធី​ចុះហត្ថលេខា លើ​អនុស្សារណៈ​យោគយល់ ស្ដីពី​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ នូវ​កំណាត់​ផ្លូវជាតិ​លេខ៥ ភាគ​កណ្ដាល (ឆ្មា​ម្អម-បាត់ដំបង និង​សិរីសោភ័ណ-ប៉ោយប៉ែត) នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ទាំងអស់​ដែលមាន​បំណង​វិនិយោគ​ផ្លូវ Highwayចេញពី​ភ្នំពេញ ទៅកាន់​ខេត្តសៀមរាប មក​ទាក់ទង​ជាមួយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ខណៈ​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ២ កំពុង​សិក្សា តែ​មិនទាន់មាន​របាយការណ៍​ផ្ញើរ​មក​ក្រសួង​នៅ​ឡើង​ទេ ។ លោក​រដ្ឋមន្ត្រី…

Read more

ក្រុមហ៊ុនចិនធំមួយបោះទុន៧០លានដុល្លារ សង់ឧទ្យានច្នៃប្រឌិតវប្បធម៌ កម្ពុជា-ចិននៅកម្ពុជា

សៀមរាប៖​ ក្រុមហ៊ុនចិនYunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនជាង៧០លានដុល្លារ ដើម្បីសាងសង់ ហើយឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ៣,៣ហិកតា ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ នៅក្នុងដំណើរចុះទៅពិនិត្យមើលការដ្ឋានសាងសង់កាលពីថ្ងៃទី ២៧ មករាម្សិលមិញនេះ លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប បានអោយដឹងថា បន្ទាប់ពីសាងសង់រួចឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននេះ នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ចំនួន១.៥០០ កៅអី សារមន្ទីរZhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។ លោកបន្តថា “គម្រោងនេះគ្រោងសាងសង់អោយរួចរាល់ នៅត្រឹមឆ្នាំ២០២០ និងបើកអោយភ្ញៀវទេសចរចូលទស្សនាឈ្វេងយល់ពីវប្បធម៌ខ្មែរ…

Read more