All Posts in Category

News

តោះទៅមើលឱកាសចំណេញផ្សេងគ្នា ពីការវិនិយោគផ្ទះល្វែងនិងខុនដូ

ទិញផ្ទះល្វែង ​ការទិញផ្ទះល្វែង ក៏មានឳកាសចំណេញផងដែរ ហើយក៏ជាការវិនិយោគមានលំហូរសាច់ប្រាក់ផងដែរ ព្រោះផ្ទះល្វែងអាចជួលបាន ប៉ុន្តែអ្នកទិញក៏គួរពិនិ​ត្យមើលលំហូរសាច់ប្រាក់របស់ខ្លួន និងទំហំឥណទានដែលត្រូវខ្ចី និងសងត្រលប់ទៅធនាគារបាន។ ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជ​កម្ម ផ្ទះល្វែងនៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់លំនៅដ្ឋានសម្រាប់រស់នៅធម្មតាផងដែរ។ ​ការទិញផ្ទះល្វែង ក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។ ការទិញខុនដូ ​ខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ។ការវិនិយោគលើខុនដូភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាសចំណេញខ្ពស់ទេ ដោយសារ​លំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។ ​ហេតុនេះការទិញខុនដូគួរតែវិនិយោគលើទីតាំង ដែលមានការពេញនិយម​ច្រើនពីអ្នកស្នាក់នៅ ដូចជា ក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់ចតុមុខ សង្កាត់បឹងកេងកង១ជាដើម ដែលជាតំបន់មានមនុស្សរស់នៅច្រើន និងមានការពេញនិយម ពីជនបរទេស៕ Source From:…

Read more

ក្រុមហ៊ុនចិនកំពុងប្រែក្លាយខេត្តកោះកុងទៅជាតំបន់អភិវឌ្ឍបែបធម្មជាតិ និងឧស្សាហកម្មថ្មី

ខេត្តកោះកុងជាតំបន់ដែលមានសក្តានុពលខ្លាំងទាំងវិស័យទេសចរណ៍និងការអភិវឌ្ឍទៅជាតំបន់ឧស្សាហកម្ម ដោយសារតែកត្តាភូមិសាស្ត្រអំណោយផលខ្លួនឯងផ្ទាល់ ព្រំប្រទល់ជាប់ខេត្តព្រះសីហនុ ជាពិសេសមានព្រំប្រទល់ជាប់ប្រទេសថៃ ដែលជាច្រកដ៏សំខាន់មួយក្នុងការនាំទំនិញចេញចូលផងដែរ។បច្ចុប្បន្នមានមានវិនិយោគិនទាំងជាតិ និងអន្តរជាតិបានចំណាយលុយរាប់លានដុល្លារ ដើម្បីវិនិយោគគម្រោងអភិវឌ្ឍធំៗនៅខេត្តនេះផងដែរ។ គម្រោងវិនិយោគធំៗរបស់ក្រុមហ៊ុនវិនិយោគរបស់ចិនជាច្រើនប្រែក្លាយខេត្ត កោះកុងជាតំបន់អភិវឌ្ឍជាបន្តបន្ទាប់ ជាក់ស្តែងដូចជាគម្រោងទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះជាដើម ដែលបានប្រមូលផ្តុំចំរុះទៅដោយ ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ សណ្ឋាគារផ្កាយ៥ ខុនដូរ បឹងកាឡូ អគារការិយាល័យ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទីលានវាយកូនគោល និងសួនកំសាន្តខ្នាតអន្តរជាតិ ជាដើម។ គម្រោងទីក្រុងវិស្សមកាលទេសចរណ៍នៅខេត្តកោះកុងដ៏ធំបែបនេះ គឺបានទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនថែមទៀតមកកាន់កម្ពុជា។ ជាមួយគ្នានោះតាមរយៈកិច្ចសហប្រតិបត្តិការល្អតាមច្រកព្រំដែនកម្ពុជា-ថៃ បានធ្វើអោយលំហូរទេសចរណ៍មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសបានប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍជានិច្ច ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ធ្វើយ៉ាងណាឱ្យតំបន់នេះ មានភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។ សូមបញ្ជាក់ថា ថ្មីៗនេះ គម្រោងវិនិយោគដ៏ធំមួយរបស់ចិនក្រោមទុនវិនិយោគទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ បាន មានគម្រោងវិនិយោគធំៗជាច្រើន ដូចជាព្រលានយន្តហោះ…

Read more

តើខណ្ឌដង្កោមានសក្តានុពលដូចម្តេចក្នុងវិស័យអចលនទ្រព្យ

​ភ្នំពេញ: ភាគខាងត្បូងក្រុងភ្នំពេញ បាននិងកំពុងមានសក្តានុពលយ៉ាងខ្លាំងក្នុងវិស័​យសំណង់ និងអចលនទ្រព្យ ដោយសារទឹកដីខ័ណ្ឌដង្កោនេះមានភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ឋធំៗ ដូចជាផ្លូវ៦០ម៉ែត្រ និងផ្លូវលេខ៣៧១។ ជាខ័ណ្ឌស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ និងកំពុងរៀបចំសិក្សាដោយសាលា​ក្រុងប៉ារីស ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ជាតំបន់បៃតងផង និងដើម្បីកាត់បន្ថយនូវបញ្ហា​ចរាចរនាពេលអនាគតផង។  អគ្គនាយកក្រុមហ៊ុន KFA លោកឧកញ៉ា នួន រិទ្ធី បានលោកឡើងឲ្យដឹងកាលពីពេលថ្មីៗនេះថា ដង្កោ ជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានងាយស្រួលក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។ លោកបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមា​ណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ…

Read more

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់កម្ចី៧០លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍផ្លូវជាតិលេខ១និងលេខ៦

ធនាគារអភិវឌ្ឍន៍អាស៊ីបានសម្រេចផ្តល់កម្ចីប្រមាណជា ៧០ លានដុល្លារអាមេរិកសម្រាប់គម្រោងលើកកម្រិតនិងថែទាំផ្លូវជាតិលេខ១និងលេខ៦ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនចុះផ្សាយកាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ។ កម្ចីដែលត្រូវបានបែកចែកជាបីកញ្ចប់ខាងលើនេះគឺនឹងប្រើប្រាស់សម្រាប់គម្រោងកែលម្អបណ្តាញផ្លូវថ្នល់ជាតិលេខ១ ពីចំណុចតំបន់អ្នកលឿងដលបាវិត។ សម្រាប់ផ្លូវជាតិលេខ ៦វិញគឺចាប់ ពីចំណុចតំបន់ក្រុងសៀមរាបដល់ក្រឡាញ់។ គម្រោងកែលម្អទាំងនេះគឺនឹងមានប្រវែងសរុបចំនួន ១៤៥.៥៨ គីឡូម៉ែត្រ។ តាមការបញ្ជាក់របស់ក្រសួងសាធារណការ គម្រោងកែលម្អរយៈពេលប្រាំឆ្នាំចាប់ពីឆ្នាំ ២០១៩ ដល់ ២០២៣នេះគឺនឹងធ្វើ់ការលើកកម្រិតផ្លូវជាតិលេខ១ពីកម្រាលកៅស៊ូ DBSTដែលគុណភាពមានកម្រិតទៅជាកម្រាលកៅស៊ូ AC ដែលជាប្រភេទផ្លូវមានគុណភាពល្អជាងមុន រីឯផ្លូវជាតិលេខ៦វិញគឺនឹងត្រូវធ្វើការស្ថាបនាលូសងខាងផ្លូវដើម្បីរំដោះទឹកភ្លៀងចេញ។ គម្រោងទាំងនេះនឹងត្រូវចាប់ផ្តើមបើកការដ្ឋានក្នុងខែ មករា ឆ្នាំ ២០១៩ រហូតដល់ ខែ មិថុនា ឆ្នាំ ២០២៣។ ជាងនេះទៅទៀត កញ្ចប់ថវិការខាងលើគឺនឹងត្រូវប្រើប្រាស់សម្រាប់ស្ថាបនាមន្ទីរពិសោធន៍សម្ភារសំណង់ចំនួន ៤…

Read more

ចំនួនអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុនឹងកើនឡើងជាមួយនឹងទិសដៅបញ្ចុះតម្លៃ៥០ភាគរយ

សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (Cambodian Valuers and Estate Agents Association CVEA) បានបិទបេសកកម្មអាណត្តិទី៥របស់ខ្លួនដោយជោគជ័យជាមួយនឹងការបើកទំព័រថ្មីដែលនាំយកផែនការនិងទិសដៅដ៏ទាក់ទាញក្នុងការកៀងគរសមាជិកបន្ថែម។ ក្នុងន័យនេះ ប្រធាន CVEA ថ្មីសម្រាប់អាណត្តិទី៦របស់សមាគមខាងលើ លោក ច្រឹក សុខនីម បានបញ្ជាក់ឲ្យដឹងអំពីទិសដៅបញ្ចុះតម្លៃ៥០ភាគរយក្នុងការ ទាក់ទាញបណ្តាក្រុមហ៊ុននិងភ្នាក់ងារអចលនវត្ថុឲ្យចូលជាសមាជិក CVEA បន្ថែមទៀត។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំនឹងបន្តដើម្បីកៀងគរសមាជិកឲ្យបានច្រើនជាង ១០០ ក្រុមហ៊ុន ព្រោះឥឡូវតាមrecord[កំណត់ត្រា] តែ ១០០ ជាងបន្តិច..ខ្ញុំអាចកៀងគរបានព្រោះឥឡូវក្រសួងថា ២៥០[ក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវ]ចឹងខ្ញុំកៀងគរឲ្យគាត់ចូលតាមរយៈគោលនយោបាយបញ្ចុះតម្លៃ៥០ភាគរយនឹងតែម្តង»។ តាមការបញ្ជាក់មកកាន់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំ លោក ច្រឹក សុខនីម បានឲ្យដឹងថា ការបញ្ចុះតម្លៃនេះគឺសំដៅដល់ការបញ្ចុះតម្លៃសម្រាប់កំរៃ ជាសមាជិកប្រចាំឆ្នាំដែលបច្ចុប្បន្នមានតម្លៃរហូតដល់ទៅ៣០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ សម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ…

Read more

សម្តេច ហ៊ុន សែន៖ ការចាក់ដីចូលសមុទ្រមិនមែនហាមឃាត់ទាំងអស់ តែមុនធ្វើត្រូវមានការអនុញ្ញាត

ការហាមចាក់ដីចូលសមុទ្រមិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលកបង្កើតជាឆ្នេរសម្រាប់លេងកម្សាន្ត នេះបើយោងតាមប្រសាសន៍របស់សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបុណ្យសមុទ្រលើកទី៧ ក្នុងខេត្តកោះកុង នាល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ។ យោងតាមទំព័រហ្វេសបុគរបស់ក្រសួងទេសចរបានផ្សព្វផ្សាយថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាជាដាច់ខាត មិនឲ្យមានការចាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាតនោះឡើយ ដោយចំណុចនេះឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងរដ្ឋមន្ដ្រី ថោង ខុន សហការជាមួយអ្នកពាក់ព័ន្ធ ត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។ ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ការហាមចាក់ដីចូលសមុទ្រ​មិនមែនហាមឃាត់ទាំងអស់នោះទេ កន្លែងខ្លះក៏ត្រូវមានការអនុញ្ញាតឲ្យមានរៀបចំថ្ម ដើម្បីទប់រលក​បង្កើតទៅជាឆ្នេរសម្រាប់លេងកម្សាន្ត ហើយសម្ដេចបន្ដថា អ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីរក្សា និងការពារឆ្នេរសមុទ្រកម្ពុជា នៅតែជាសមុទ្រដែលស្អាត។ សម្ដេចតេជោ ហ៊ុន សែន…

Read more

ក្រុមហ៊ុនសាងសង់នៅកម្ពុជាកើនឡើងដល់១០៤៣ហើយ

ភ្នំពេញ:​ ដោយសារការរីកចម្រើនវិស័យសំណង់ និងអចលនទ្រព្យបានធ្វើឲ្យក្រុមហ៊ុនសាងសង់ និងសិក្សាគំរោងប្លង់នៅកម្ពុជា បានកើនឡើងដល់១០៤៣ក្រុមហ៊ុនហើយនៅកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបញ្ចេញឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅកម្ពុជាមានក្រុមហ៊ុនសាងសង់ជាតិ និងអន្តរជាតិ និងក្រុមហ៊ុនប្រកបរបរអាជីវកកម្ម សិក្សាគម្រោងប្លង់មានចំនួន១០៤៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសាងសង់ចំនួន១០០៣ក្រុមហ៊ុន និងក្រុមហ៊ុនប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ចំនួន៤០ក្រុមហ៊ុន។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនសមាជិកក្រុមហ៊ុនធំជាងគេ៥០០នៅលើពិភពលោកបានចូលមកកាន់ទីផ្សារកម្ពុជាផងដែរ ដូចជា ក្រុមហ៊ុន4SEASONS, SINO, Manhard, ក្រុមហ៊ុនកំពុងសាងសង់អាគារGold Tower42ជាដើម។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានរកឃើញថា បច្ចុ​ ប្បន្នមានក្រុមហ៊ុនធំៗ ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់យក្សទាំង៥០០នៅលើ​ពិភពលោកប្រមាណ៩០ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជារួចហើយ។ វិស័យអចលនទ្រព្យ ពិសេសវិស័យសំណង់បានរីកចម្រើន ដោយកើនឡើងអាគារ​ខ្ពស់ ពិសេសខុនដូដែលជាលំនៅដ្ឋានបែបសហកម្មសិទ្ឋកាន់តែច្រើន ដោយសារកម្ពុជាបានអនុម័តច្បាប់បែបសហកម្មសិទ្ឋកាលពីឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបរទេសអាច​មានសិទ្ឋទិញឬកាន់កាប់ផ្ទះ នៃអាគារសហកម្មសិទ្ឋចាប់ពីជាន់ទី១ឡើងទៅបាន៕ Source From: https://www.propertyarea.asia

Read more

ចំណេះដឹង​ថ្មី! មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ​អ្នក​ត្រូវ​ដឹង​ពី​រឿង​អ្វីខ្លះ?

ភ្នំពេញ៖ លំនៅដ្ឋាន​បែប​សហកម្ម​សិ​ទ្ឋ (ខុន​ដូ) ជា​ប្រភេទ​លំនៅដ្ឋាន​ថ្មី​មួយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន មិនទាន់បាន​យល់ដឹង​លំអិត​នៅឡើយ ហេតុនេះ​ដើម្បី​ទិញ​លំនៅដ្ឋាន​ក្នុង​ខុន​ដូ មិនមាន​ហានិភ័យ​ទៅ​ថ្ងៃ​អនាគត អ្នកមាន​បំណង​ចង់​ទិញ​ខុន​ដូ​ត្រូវ​ស្វែងយល់​ពី​បញ្ហា​ពាក់​ព័​ន្ឋ​មួយចំនួន។ ថ្ងៃនេះ​គេហទំព័រ Propertyarea.asia សូម​លើកយក​នូវ​សម្រង់​ចំណេះដឹងខ្លះៗ ដើម្បី​ផ្តល់ជូន​អ្នកអាន និង​អ្នក​ចង់​ទិញ​ខុន​ដូ​ជ្រាប​ពី​បញ្ហា​នេះ​មុន​សម្រេចចិត្ត​ទិញ​ខុន​ដូ។ ជា​ប្រភេទ​លំនៅដ្ឋាន​ថ្មី​មួយ ខុន​ដូ​ជា​ផ្នែក​ថ្មី​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា ដែល​បាននិងកំពុង​រីកចម្រើន​យ៉ាងខ្លាំង បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​ច្បាប់​ស្តីពី សហកម្ម​សិ​ទ្ឋ​ឆ្នាំ២០១០ ដែល​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស​អាចមាន​សិ​ទ្ឋ ទិញ​អាគារ​បែបនេះ​ចាប់ពី​ជាន់​ទី១ឡើងទៅ។ អ្នករស់នៅ​តាម​ខុន​ដូ មិនអាច​ចិញ្ចឹមសត្វ និង​ជួសជុល​លំនៅដ្ឋាន​របស់ខ្លួន ឬ​បង្ក​សម្លេង​រំខាន​ណាមួយ​ដល់​អ្នកជិតខាង​នោះទេ ដោយសារ​វា​ជាការ​រស់នៅ​បែប​សហគមន៍​លើ​អាគារ​រួម។ ការបង់ប្រាក់ អ្នករស់នៅ​ខុន​ដូ​ត្រូវ​បង់ប្រាក់​ជាប្រចាំ ដល់​ក្រុមហ៊ុន​គ្រប់គ្រង​អាគារ ដែល​ការបង់ប្រាក់​នេះ​មានតម្លៃ​ចន្លោះ​ពី០,៥០ ទៅ១ដុល្លារ​អាមេរិក(អាស្រ័យ​លើ​គំរោង)និមួយ។ ការបង់ប្រាក់​នេះ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ចំណាយ​ទៅលើ​សេវាកម្ម​គ្រប់គ្រង​អាគារ​ទាំងមូល​និង​សេវាកម្ម​អនាម័យ សន្តិសុខ​ជាដើម។ ការទិញ​ធានារ៉ាប់រង តាម​ធម្មតា​អ្នក​អភិវឌ្ឍន៍ តែង​ទិញ​សេវាកម្ម​ធានារ៉ាប់រង​អាគារ​ខុន​ដូ​របស់ខ្លួន ប៉ុន្តែ​អ្នក​អភិវឌ្ឍន៍​មួយចំនួន​មិនបាន​ទិញ​នោះទេ ហេតុនេះ​អ្នកមាន​បំណង​ចង់​រស់នៅ​ខុន​ដូ ត្រូវ​សិក្សា​ពី​អ្នក​អភិវឌ្ឍន៍​គំរោង​នោះ​ថា បាន​ទិញ​ធានារ៉ាប់រង​ឬទេ?…

Read more