All Posts in Category

News

ក្រុមហ៊ុន Aeon គ្រោងនឹងបើកហាងទំនិញជប៉ុនចំនួន៣០កន្លែងទៀតនៅកម្ពុជា

ក្រុមហ៊ុនអន្តរជាតិដែលវិនិយោគទៅលើទីផ្សារលក់រាយ Aeon Group មានគម្រោងបើកហាងទំនិញជប៉ុនបន្ថែមទៀតនៅកម្ពុជាបន្ទាប់ពីទទួលបានជោគជ័យលើប្រតិបត្តិការកន្លងមក នេះបើយោងតាមការឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីដើមខែកន្លងទៅនេះ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំរវាងតំណាងកម្ពុជា និងជប៉ុនកាលពីពេលថ្មីៗ  ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Aeon នៅប្រទេសកម្ពុជា។ ឯកឧត្ដម បានមានប្រសាសន៍ថា៖ «អបអរសាទរចំពោះជោគជ័យនៃប្រតិបត្តិការកន្លងទៅរបស់បណ្ដាក្រុមហ៊ុនជប៉ុននៅកម្ពុជា ជាក់ស្ដែង ការវិនិយោគរបស់ក្រុមហ៊ុនអ៊ីអន (Aeon) ក្នុងការបង្កើតផ្សារទំនើបអ៊ីអនម៉ល (Aeon Mall) ភ្នំពេញ ដែលទីតាំងទី១ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៦៨.០០០ម៉ែត្រការ៉េ និងបាននិងកំពុងពង្រីកសកម្មភាពលើទីតាំងទី២ លើផ្ទៃដីទំហំ ១០០.០០០ម៉ែត្រការ៉េ ដែលនឹងបើកឲ្យដំណើរការនៅឆ្នាំ២០១៨»។ ជាងនេះទៀត ឯកឧត្តមបន្ថែមថា៖ « ព្រមជាមួយនឹង [ការវិនិយោគAeon]គម្រោងបើកហាងទំនិញជប៉ុន (grocery stores) ចំនួន…

Read more

​៥​ ​ទៅ ១០ ឆ្នាំខាងមុខ​ ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​ នឹងរីកខ្លាំង

​សម្រាប់​រយៈពេល​ ​៥​ ​ទៅ ១០ ឆ្នាំខាងមុខ​ ​វិស័យ​ខុន​ដូ​នៅ​កម្ពុជា​ ​នៅតែ​បន្ត​រីកចម្រើន​ ​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​យល់ដឹង​កាន់តែ​ច្បាស់​ពី​ការរស់នៅ​តាម​បែប​ទំនើបនិយម​ ​ព្រមទាំង​ងាក​មក​ធ្វើការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​។ នេះជាការលើកឡើងរបស់​លោក​ ​ខន​ ​គង្គា​ ​អគ្គនាយក​របស់​ក្រុម​ហ៊ុន ​ERA​ ​CAMBODIA​ ​ក្នុង​ពិធី​ចាប់ផ្តើម​ដំណើរការ​លក់​​គម្រោង​ខុន​ដូ​ទីពីរ​ ​URBAN​ ​VILLAGE​ ​PHASE​ ​II​ ​របស់​គម្រោង​ ​URBAN​ ​VILLAGE​ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ ​លោក​បាន​កត់សម្គាល់​ថា​ ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​សម្រាប់​ដើមឆ្នាំ ២០១៩​ ​មានការ​កើនឡើង​ខ្លាំង​ ​ជាពិសេស​គម្រោង​ខុន​ដូ​របស់​ ​ERA​ ដែល​មា​ន​អតិថិជន​ច្រើន​ជាវ​ទាំង​ជនជាតិ​ខ្មែរ​ ​និង​បរទេស​។​ សូម​ជម្រាប​ថា ​គម្រោង​ ​URBAN​ ​VILLAGE​ ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​មហាវិថី​សម្ដេច​ហ៊ុន​ ​សែន​…

Read more

ជ្រលង​ភ្នំ​បូកគោជាច្រើនបានក្លាយជាតំបន់អេកូទេសចរណ៍ ជំរុញការវិនិយោគអចលនទ្រព្យ

ភ្នំបូកគោជាកន្លែងដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចាប់អារម្មណ៍ទៅដំណើរកម្សាន្តដោយនៅលើនោះមានកាស៊ីណូនិងកន្លែងកម្សាន្តជាច្រើនដូចជា៖វាលស្រែមួយរយ,ទឹកធ្លាក់អាចមើលទេសភាពមកខាងក្រោមយ៉ាងស្រស់ស្អាត និងអាចចាប់ពពកបាន។ ដោយសារកត្តាអំណោយផលនៃតំបន់ទេសចរណ៍គួរឱ្យទាក់ទាញទាំងនេះហើយដែលបានធ្វើឲ្យជ្រលងភ្នំបូកគោជាច្រើនបានក្លាយទៅជាតំបន់អេកូទេសចរណ៍ដែលជំរុញឲ្យប្រជាពលរដ្ឋនៅតំបន់នោះធ្វើការវិនិយោគលើអចលនទ្រព្យដូចជាបង្កើតតំបន់រីស៊តផ្ទះសម្រាប់ស្នាក់នៅសណ្ឋាគារនិងកន្លែងកម្សាន្តជាច្រើនបន្ថែមទៀតដើម្បីធ្វើឱ្យតំបន់នោះបង្កើនភាពទាក់ទាញកាន់តែខ្លាំង។ អ្វីដែលពិសេសនោះគឺបណ្តារមណី​យ​ដ្ឋា​ន​នៅ​ជ្រលង​ភ្នំ​បូកគោ​ភាគច្រើន​មាន​ភ្ញៀវ​មក​កម្សាន្ត​តែ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ និង​ថ្ងៃ​បុណ្យទាន​ ពិសេស​រាល់ពេល​បុណ្យទាន​ធំៗ​ កន្លែង​ស្នាក់​ពេញ​ទាំងអស់​ ហើយ​ភ្ញៀវ​ទៀតសោត មាន​ចំរុះ​ជាតិ​សាសន៍ ​ទាំងចាស់ និង​ក្មេង​ប៉ុន្តែ​ពួកគេ​ភាគច្រើន​ជា​អ្នក​ស្រលាញ់​ធម្មជាតិ និង​ជា​អ្នក​ស្រលាញ់​ការ​ធ្វើដំណើរ​កម្សាន្ត​តាម​លក្ខណៈ​។ ជាក់ស្ដែងរមណីយដ្ឋាន​នៅ​ជ្រោះ​ជ្រលង​ភ្នំ​បូកគោ​ដែល​កំពុង​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្ដើរៗ​នាពេលនេះ​មាន​កន្លែង​ស្នាក់​នៅ​ ម្ហូបអាហារ ជិះទូក​លំហែ​ មើល​ផ្កាថ្ម​នៅ​បាត​សមុទ្ទ ​កន្លែង​អង្គុយលេង​កម្សាន្ត ដើរ​កម្សាន្ត លើ​ស្ពានឈើ​គយគន់​ព្រៃកោងកាង ​មើល​សត្វ​កុក​ មើល​អំពិលអំពែក ចាក់​បង្គា​នៅ​ពេល​យប់ ជិះ​កង់​កម្សាន្ត​ក្នុង​សហគមន៍​របស់​ប្រជា​នេសាទ​ និង​ស្វែងយល់​អំពី​ការ​ដាំ​ដំណាំ​ហូប​ផ្លែ​ជាដើម ឬ​ទៅ​កម្សាន្ត​ទឹកធ្លាក់​នៅ​លើ​កំពូលភ្នំ​បូកគោ​ជាដើម​។ គួរជម្រាបផងដែរថា តំបន់ទេសចរណ៍ភ្នំបូកគោមិនត្រឹមតែទាក់ទាញទាំងភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ថែម​ទាំង​ទាក់​ទាញ​អ្នកវិនិយោគឱ្យមកបង្កើតគម្រោងជាច្រើនបន្ថែមទៀតដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំងលើសពីនេះទៅទៀតតំបន់ទេសចរណ៍មួយនេះបានជួយជំរុញដល់សេដ្ឋកិច្ចប្រជាជននៅតំបន់នោះឱ្យកាន់តែមានភាពរីកចម្រើន។ Source From: https://www.business-cambodia.com/public/article/many-bokor-valley-have-become-an-eco-tourism-area-that-promotes-real-estate-investment

Read more

ដំណឹងល្អសម្រាប់អ្នករកស៊ី! កម្ពុជាទទួលគម្រោងវិនិយោគថ្មីៗចំនួន១១៥បន្ថែមទៀតហើយ

ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទទួលគម្រោងវិនិយោគចំនួន ១១៥ ដែលមានទំហំទឹកប្រាក់វិនិយោគ ប្រមាណ ៤ពាន់លានដុល្លារ លើវិស័យសំខាន់ៗដែលមានសក្តានុពល ដែលជាសញ្ញាល្អសម្រាប់កំណើនការអភិវឌ្ឍន៍ ជាពិសេសអ្នករកស៊ីទូទៅនៅកម្ពុជាតែម្តង។ ក្នុងជំនួបរវាងសម្តេចហ៊ុន សែន និងនាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រាសាសន៍ថា ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យម ក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ ជាងនេះទៅទៀត នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,៥% ធៀបនឹងការគ្រោងទុក ៧,១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩ នេះ។ ហើយកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ។ ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពលសម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស។ ជាក់ស្តែង ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ(២០១៤-២០១៨)ស្ថានភាពវិនិយោគរបស់កម្ពុជាមានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង…

Read more

វៀតណាមជាប់លំដាប់ទី២សម្រាប់ការវិនិយោគអចលនទ្រព្យពីវិនិយោគិនកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសជឿនលឿនមួយដែលពឹងផ្អែកលើឧស្សាហកម្មធុនធ្ងន់ និងបានលើកស្ទួយសេដ្ឋកិច្ចឡើងខ្ពស់យ៉ាងលឿនបំផុត និងមានការវិនិយោគអចលនទ្រព្យទៅបណ្តាប្រទេសជាច្រើនថែមទៀត។ ជាក់ស្ដែង កូរ៉េខាងត្បូងវិនិយោគអចលនទ្រព្យក្រៅប្រទេសខ្លាំងបំផុត ទៅលើទឹកដីសហរដ្ឋអាមេរិច ដោយសារកូរ៉េខាងត្បូង មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិច ខាងវិស័យពាណិជ្ជកម្ម វិនិយោគ ការទូត និងនយោបាយ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសវៀតណាមដែលជាប្រទេសជិតខាងរបស់កម្ពុជាបានជាប់លំដាប់ទី២សម្រាប់ការវិនិយោគអចលនទ្រព្យពីសំណាក់វិនិយោគិនកូរ៉េខាងត្បូង ដែលធ្វើឲ្យវៀតណាមកំពុងរីកចម្រើនទីផ្សារអចលនទ្រព្យកម្រិតខ្ពស់។ បើតាមការវិភាគរបស់ក្រុមហ៊ុនអចលនទ្រព្យវៀតណាម The Chosunilbo បានឱ្យដឹងថាតាំងពីវៀតណាមបន្ធូរបន្ថយច្បាប់កម្មសិទ្ធលើអចលនទ្រព្យតាំងពីឆ្នាំ ២០១៥ មក មានជនបរទេសជាច្រើន បានសំរុកមកទិញអចលនទ្រព្យក្នុងប្រទេសនេះ ជាក់ស្ដែងខុនដូលក់ដាច់ខ្លាំងបំផុត។ ចំពោះជនជាតិកូរ៉េខាងត្បូង ភាគច្រើនទិញខុនដូកម្រិតខ្ពស់ ដែលមានតម្លៃខ្ទង់ ២៦៩,០០០ ដុល្លារ និងបានធ្វើឲ្យសេដ្ឋកិច្ចរបស់វៀតណាមកើនឡើងខ្ពស់ ហើយប្រជាជនជាច្រើនបាននាំគ្នាព្យាយាមទិញអចលនទ្រព្យច្រើន តាមដែលអាចធ្វើបាន ពិសេសគឺផ្ទះ និងអាផាតមិន ព្រោះគេរំពឹងថា វានឹងចំណេញខ្លាំងនៅរយៈពេល ១០ ឆ្នាំក្រោយ។ គួរបញ្ជាក់ឡើងវិញផងដែរថា ការវិនិយោគអចលនទ្រព្យក្រៅប្រទេសរបស់កូរ៉េខាងត្បូងគឺមានសន្ទុះឡើងចាប់ផ្ដើមពីឆ្នាំ ២០០៨…

Read more

CBRE: បម្រែបម្រួលអចលនទ្រព្យសំខាន់ៗនៅរាជធានីភ្នំពេញសម្រាប់ឆមាសទី១ឆ្នាំ២០១៩

ភ្នាក់ងារអចលនទ្រព្យអន្ដរជាតិ CBRE Cambodia កាលពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ បានចេញផ្សាយរបាយការណ៍ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញ ដែលបង្ហាញពីបម្រែបម្រួលរបស់ទីផ្សារ ការិយាល័យ លំនៅដ្ឋាន ទីផ្សារលក់រាយ និងលំនៅដ្ឋានបូករួមទាំងដី។ ដោយសារទីផ្សារអចលនទ្រព្យបច្ចុប្បន្នកំពុងផ្តោតសំខាន់លើវិស័យការិយាល័យ របាយការណ៍បានគូសបញ្ជាក់ថា ក្នុងរយៈពេលបីខែ ការផ្គត់ផ្គង់ការិយាល័យដែលគ្រប់គ្រងដោយម្ចាស់តែមួយបានកើនឡើង ៩,១៨០ ម៉ែត្រការ៉េ ខណៈពេលដែលការផ្គត់ផ្គង់ការិយាល័យដែលមានម្ចាស់ច្រើនបានកើនឡើង ១៩,៨១២  ម៉ែត្រការ៉េ ដោយសារតែការបញ្ចប់គម្រោង Diamond Twin Tower។ អត្រាការដែលការិយាល័យត្រូវបានជួលបានកើនឡើង ០,៦ ភាគរយ ត្រីមាស-លើ-ត្រីមាស សម្រាប់ការិយាល័យគ្រប់គ្រងដោយម្ចាស់តែមួយ។ បម្រែបម្រួលបន្ទាប់គឺ វិស័យលំនៅដ្ឋាន ជាមួយនឹងខុនដូរមានការកើនឡើងនៃការផ្គត់ផ្គង់ ៧,៦៩ ភាគរយ ត្រីមាស-លើ-ត្រីមាស ដែលនេះ គឺបន្ថែមខុនដូរចំនួន…

Read more

ឥណ្តូណេស៊ីត្រៀមចាយ «២.១ពាន់លានដុល្លារ» ដើម្បីប្តូររដ្ឋធានីចេញពីហ្សាការតា ដែលកំពុងកកស្ទះកាន់តែខ្លាំងឡើងៗ

(ហ្សាការតា)៖ បន្ទាប់ពីបានប្រកាសអំពីផែនការប្តូររដ្ឋធានី ចេញពីទីក្រុងបច្ចុប្បន្នគឺហ្សាការតា ទៅរកកន្លែងថ្មីមួយទៀតនោះ រដ្ឋាភិបាលឥណ្តូណេស៊ីពេលនេះបានបញ្ចេញដំណឹង អំពីកញ្ចប់ថវិកា ប្រមាណ ៣០.៩ទ្រីលានរូពី ឬស្មើនឹង ២.១ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវប្រើប្រាស់សម្រាប់ទ្រទ្រង់ដំណើរការទាំងមូល ដោយនឹងមានការរួមសហការគ្នារវាងក្រុមរដ្ឋ និងឯកជន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៩។ ជុំវិញការបញ្ចេញកញ្ចប់ថវិកាគម្រោងខាងលើនេះ លោក Bambang Brodjonegoro រដ្ឋមន្ត្រីអភិវឌ្ឍន៍ផែនការឥណ្តូណេស៊ីបានបញ្ជាក់ថា ការប្តូរទីក្រុងនឹងត្រូវប្រើប្រាស់ថវិកាជាតិ ដើម្បីទ្រទ្រង់ទាំងស្រុង ហើយវានឹងត្រូវបញ្ចប់ក្នុងរយៈពេល ០៥ឆ្នាំ។ លោករដ្ឋមន្ត្រីបាន សង្កត់ធ្ងន់ថា បើតាមចំនួនទឹកប្រាក់ខាងលើនេះ រដ្ឋាភិបាលនឹងត្រូវចំណាយយ៉ាងហោចណាស់ ៤១៥លានដុល្លារក្នុងមួយឆ្នាំ ដើម្បីអនុវត្តន៍គម្រោងរយៈពេល ០៥ឆ្នាំ។ គួរបញ្ជាក់ថា កាលពីខែមេសាកន្លងទៅនេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ បានប្រកាសអំពីផែនការផ្លាស់ប្តូររដ្ឋធានីថ្មី…

Read more

ក្រុមហ៊ុន​ចិន១ រៀបចំ​ដី​ជាង ២ពាន់​ហិកតានៅ​ខេត្ត​កំពង់ធំ សម្រាប់​ដាំដុះ និង​វេចខ្ចប់ អង្ករ ស្វាយ និង​ស្វាយចន្ទី

ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាព្រឹក​ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ​២០១៩ លោក He Jianping ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក បាន​បង្ហាញ​ពី​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ក្នុងការ​កែច្នៃ វេចខ្ចប់ ពិសេស​ការ​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ពី​ចំណុច​ផ្តើម រហូតដល់​ការ​នាំចេញ​តែម្តង ហើយអ្វី​ដែល​សំខាន់​នោះ ការធ្វើ​ពាណិជ្ជកម្ម និង​ទីផ្សារ​កសិផល​ គឺតាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណេត​ ដែល​អាចកាត់​បន្ថយ​ពេលវេលា ការ​ចំណាយ និង​បង្កើន​ភាព​ទូលំទូលាយ​ជូន​គ្រប់​ភាគី​ពាក់ព័ន្ធ។ លោក​ប្រធាន​ក៏បាន​បញ្ជាក់​ផងដែរ​ថា ដើម្បី​ឱ្យ​ផែនការ​វិនិយោគ​របស់​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ ក្រុមហ៊ុន​បាន​រៀបចំ​ដីជាង ២ពាន់ហិកតា​ នៅខេត្ត​កំពង់ធំ​សម្រាប់​ធ្វើការ​ដាំដុះ កែច្នៃ និង​វេចខ្ចប់​ផលិតផល​កសិកម្ម ដូចជា​អង្ករ ស្វាយ ស្វាយចន្ទី​ជាដើម ហើយ​គម្រោងនេះ​ក៏ទទួលបាន​ការ​សហការ​គាំទ្រ​ពី​ក្រសួង​កសិកម្ម…

Read more