All Posts in Category

News

ទុន២០៧លានដុល្លារត្រៀមសម្រាប់គម្រោងវិនិយោគ«ទីក្រុងគួរឲ្យចង់រស់នៅ»នៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ឬ ហៅកាត់ថា ADB គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណជាង ២០០ លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍ «ទីក្រុងគួរឲ្យចង់រស់នៅ» ក្នុងខេត្តចំនួន ៤។ ទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ០៣ ខែ កញ្ញា បានឱ្យដឹង ក្រោយពីបញ្ចប់កិច្ចប្រជុំថា ការប្រើប្រាស់ថវិកាប្រមាណជា ២០៧ លានដុល្លារអាមេរិកនេះ គឺជាថវិការួមរវាងកម្ចីពី ADB និងថវិកាបំរុងរបស់រដ្ឋាភិបាល។ ថវិកានេះនឹងប្រើប្រាស់សម្រាប់អភិវឌ្ឍខេត្តចំនួន ៤ ដែលខេត្តកំពតជាខេត្តមួយដែលត្រូវបានជ្រើសរើស រីឯខេត្ត៣ទៀត គឺពុំទាន់បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងនៅឡើយទេ។ «ទីក្រុងគួរឲ្យចង់រស់នៅ» គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងគោលនយោបាយ ក្នុងការអភិវឌ្ឍន៍នគរូបនីយកម្មទីក្រុងដែលកំពុងអភិវឌ្ឍ នៅទូទាំងទ្វីបអាស៊ី ក្នុងគោលបំណងជួយផ្លាស់ប្តូរទីក្រុងទាំងនោះឲ្យទៅជាមជ្ឈមណ្ឌលទីក្រុងប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ យោងតាមការចុះផ្សាយដដែលខាងលើ គម្រោងនេះនឹងវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ សម្រាប់ខេត្តកំពតវិញ គម្រោងនេះនឹងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដូចជា ការរៀបចំប្រព័ន្ធលូដោះទឹកជំនន់និងទឹកភ្លៀងចេញពីក្រុងកំពត…

Read more

មុនទៅវិនិយោគនៅសៀមរាប គួរដឹងពីតំបន់ដីធ្លីថោកជាងគេ និងថ្លៃជាងគេសិន

ស្ថិតនៅចម្ងាយប្រមាណ ៣១៤គីឡូម៉ែត្រនៅភាគពាយ័ព្យនៃរាជធានីភ្នំពេញធ្វើដំណើរតាម ផ្លូវជាតិលេខ៦​ ខេត្តសៀមរាបគឺជាខេត្ត ដ៏ធំមួយដែលមាន ផ្ទៃដី១០២៩៩ ម៉ែត្រក្រឡា មានស្រុកចំនួន១១ស្រុកនិងក្រុង១មានសង្កាត់១៣ ឃុំ៨៧ និងភូមិ៩២១។ ខេត្តនេះជាគោលដៅទេសចរដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា ព្រោះជាតំបន់ប្រមូលផ្តុំដោយប្រាសាទបុរាណជាពិសេសប្រាសាទអង្គរវត្ត ។ ក្រៅពីជា តំបន់ទេសចរប្រវត្តិសាស្រ្ត សៀមរាបជាតំបន់ទេសចរធម្មជាតិដ៏ស្រស់បំព្រង ព្រោះស្ថិតនៅស្ថិតនៅភាគខាងត្បូងជិតបឹងទន្លេសាប។ បើនិយាយពីតម្លៃដីធ្លីនៅខេត្តដ៏អស្ចារ្យមួយនេះ ហាក់នៅទាបជាងខេត្តទេសចរ ដទៃ ដូចជា ព្រះសីហនុ កំពត កោះកុង ជាដើម ដែលចំណុចនេះ បានធ្វើឲ្យអ្នកវិនិយោគជាច្រើន កំពុងបង្វែរបេះដូង ទៅវិនិយោគនៅខេត្តនេះ ជាបន្តបន្ទាប់។ លោក ដាំ វិចិត្រ បានប្រាប់ Business Cambodia ថា នៅសៀមរាប តម្លៃដីធ្លី នៅធូរថ្លៃក៏ពិតមែន ​ប៉ុន្តែ…

Read more

សាលាក្រុងចាប់ផ្តើមប្រជុំការអនុវត្តគម្រោងផ្លូវថ្មើរជើង Walk Street

រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០៥ ខែកញ្ញា បានបើកកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវថ្មើរជើង Walk Street ដើម្បីរៀបចំត្រូវអនុវត្ត។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ គម្រោងនេះនឹងអនុវត្តតាមបណ្ដោយទន្លេចតុមុខចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ និងកសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ គម្រោងសាងសង់ផ្លូវថ្មើរជើង Walk Street នេះគឺធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់មាត់ទន្លេ និងព្រះបរមរាជវាំង និងសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើង។ គម្រោងនេះធ្វើឡើងក្រោយពេលដែល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចស្តីពីការដាក់ឲ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយានទូទាំងរាជធានី-ខេត្ត។ (អានបន្ថែម) រូបភាពដោយ ទំព័រហ្វ៊េសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ…

Read more

កម្ពុជា-ចិនព្រមព្រៀងគ្នាលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអង្គការពាណិជ្ជកម្មពិភពលោក (Hakka) ប្រទេសចិនបានឯកភាពគ្នា លើការសិក្សាលទ្ធភាពគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សម្រាប់មន្រ្តីរាជការ និងប្រជាពលរដ្ឋក្រីក្រ ដោយធ្វើការបង់រំលស់ ក្នុងទឹកប្រាក់កម្រិតទាប។ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៣ រវាងមន្រ្តីរដ្ឋបាលសាលារាជធានីភ្នំពេញ និងគណៈប្រតិភូសមាគមពាណិជ្ជកម្មពិភពលោក។ នៅក្នុងកិច្ចប្រជុំ រដ្ឋបាលសាលារាជធានីភ្នំពេញ មិនបានបង្ហាញពីទីតាំងនៃគម្រោងលំនៅដ្ឋានតម្លៃសមរម្យនេះ ប៉ុន្តែបញ្ជាក់ថា គម្រោងនេះនឹងស្ថិតនៅក្រៅក្រុងដែលអាចធ្វើដំណើរត្រឹម ៤៥នាទីទៅ១ ម៉ោងពីតំបន់នោះចូលមករាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាលរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំថា៖ «បើសិនជាសមាគមពាណិជ្ជកម្មពិភពលោកហាកកាឯកភាព ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ នឹងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានការបង់ពន្ធចូលរដ្ឋលើការនាំចូលគ្រឿងសំណង់មកធ្វើការសាងសង់ផ្ទះនេះ ហើយចំពោះទីតាំង ដែលគ្រោងនឹងសាងសង់ផ្ទះសម្បែងនេះ អាចនឹងនៅក្រៅក្រុងប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ»។ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមពាណិជ្ជកម្មពិភពលោកហាកកា ឯកភាពគ្នានឹងធ្វើការពិភាក្សាលំអិតបន្ថែមទៀតលើគម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យបន្តទៀត។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សមាគមពាណិជ្ជកម្មពិភពលោក Hakka បានដាក់ចេញគម្រោងវិនិយោគនៅប្រទេសកម្ពុជា ចំនួន៨…

Read more

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅភ្នំពេញមិនទាន់សម្រេចចុងក្រោយនៅឡើយទេ

គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិ AGT នៅរាជធានីភ្នំពេញ ដែលសិក្សាដោយទីភ្នាក់ងាសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) គឺមិនទាន់សម្រេចចុងក្រោយនៅឡើយទេ បើទោះបីជាការសិក្សាត្រូវបានបញ្ចប់រួចហើយក្តី។ គម្រោងរថភ្លើងស្វ័យប្រវត្តិ AGT គឺជាដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយក៏ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។ (អានបន្ថែម) ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ យើងខ្ញុំកាលពីថ្ងៃទី ០៣ ខែ កញ្ញា ឯកឧត្តម វ៉ា ស៊ឹម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានឲ្យដឹងថា ការសិក្សាគម្រោងខាងលើ គឺត្រូវបានបញ្ជប់ ក៏ប៉ុន្តែ ក្រសួងមិនទាន់ទទួលបានឯកសារនានាស្តីអំពីព័ត៌មានលំអិតនៃគម្រោងនេះនៅឡើយទេ។ ឯកឧត្តមថ្លែងថា៖ «យើងដឹងថាគម្រោងហ្អឹង គាត់ [JICA] សិក្សាបញ្ចប់ហើយ តែគ្រាន់ថាតម្លៃប៉ុន្មាន ហើយចាប់ផ្តើមថ្ងៃណា អត់ដឹងទេ…

Read more

ក្រុមហ៊ុនCP Land គ្រោងបង្កើតសណ្ឋាគារចំនួន២៥នៅថៃក្នុងរយៈពេល៣ឆ្នាំជាមួយទឹកប្រាក់ ៤ពាន់លានបាត

ក្រុមហ៊ុន CP Land Plc ដែលជាក្រុមហ៊ុនអចលនទ្រព្យរបស់ Charoen Pokphand Group នឹងចំណាយថវិកាចំនួន ៤ ពាន់លានបាតដើម្បីបង្កើនចំនួនសណ្ឋាគាររបស់ខ្លួនដល់ចំនួន ២៥ នៅក្នុងរយៈពេល ៣ឆ្នាំរួមជាមួយថវិកាចំនួន ២ ពាន់លានបាតដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងឧបករណ៍ប្រើប្រាស់ឧស្សាហកម្មមួយនៅតំបន់រ៉ាក់យ៉ង ប្រទេសថៃ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post កាលពីពេលថ្មីៗនេះ។ បើតាមរយៈ ប្រធាននិងនាយកប្រតិបត្តិលោក Sunthorn Arunanondchai មានប្រសាសន៍ថាវិស័យទេសចរណ៍និងឧស្សាហកម្មគឺជាវិស័យអាទិភាពពីរសម្រាប់ការវិនិយោគពីព្រោះពួកគេនឹងត្រូវជំរុញដោយគោលនយោបាយសំខាន់ៗរបស់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា“ ទោះបីសេដ្ឋកិច្ចធ្លាក់ចុះយឺតក៏ដោយក៏ប្រជាជននៅតែធ្វើដំណើរដដែល ហើយផលប័ត្រសណ្ឋាគាររបស់យើងនឹងទទួលបានអត្ថប្រយោជន៍ពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលជំរុញការប្រើប្រាស់ក្នុងស្រុកតាមរយៈការចំណាយទេសចរណ៍នៅតាមបណ្តាខេត្តតូចៗ។ គួរជម្រាបផងដែរថា ក្រុមហ៊ុន CP Land Plc កំពុងធ្វើប្រតិបត្តិការសណ្ឋាគារចំនួន១១ នៅតាមខេត្តចំនួន៩ទូទាំងប្រទេស រួមមានសណ្ឋាគារចំនួនប្រាំបីស្ថិតនៅក្នុងខេត្តតូចៗគឺ ពីរកន្លែងនៅNakhon Phanom និងមួយកន្លែងទៀតនៅChiang Rai, Tak, Loei, Nakhon Si…

Read more

បឹងតាមោក នឹងត្រូវយកធ្វើជាកន្លែងហែលទឹក សម្រាប់ ប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ

បឹង​តាមោក ដែលស្ថិតកប់ស្រូវ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​សហព័ន្ធ​កីឡា​ទូកកានូ និងរ៉ូអ៊ីង​កម្ពុជា យកធ្វើ​ជា​វារីកីឡដ្ឋាន​សម្រាប់​ការ​ប្រកួត​កីឡា​ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ។ នៅក្នុងកិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើកទី៤ ឆ្នាំ២០១៩-២០២៣ ធ្វើឡើង​ក្រោម​អធិបតី​ភាព​សម្តេច ស ខេង ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ និង​ជា ប្រធាន​សហព័ន្ធ​កីឡា​ទូកកានូ និងរ៉ូអ៊ីង​កម្ពុជា ​លោក មាស សារិន អនុ​ប្រធាន​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡាទូកកានូ និងរ៉ូអ៊ីង​កម្ពុជា បានប្រាប់អ្នកសារពត៌មានថា បឹង តាមោកនឹងត្រូវយកធ្វើជាវារីកីឡដ្ឋាន សម្រាប់ជាទីតាំងធ្វើការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ របស់កីឡាមួយនេះនៅថ្ងៃខាងមុខ និងសម្រាប់ធ្វើ ជាគោលដៅដើម្បី ទាក់ទាញ ភ្ញៀវទេសចរ ជាតិ និងអន្ដរជាតិ ចូលទស្សនាផងដែរ។ អនុប្រធានអចិន្ដ្រៃយ៍រូបនេះ បានថ្លែងបែបនេះថា បឹងតាមោក នឹងក្លាយជាវារីកីឡដ្ឋានសម្រាប់ថ្នាក់ជាតិ…

Read more