All Posts in Category

International News

Housing Starts in U.S. Dip in March

According to a report from the U.S. Housing and Urban Development and Commerce Department, total housing starts fell 0.3 percent in March 2019 to a seasonally adjusted annual rate of 1.14 million units from a downwardly revised reading in February…

Read more

វិស័យ​អចលនទ្រព្យ​ទេសចរណ៍​វៀតណាម ​មាន​សក្តានុពល​ខ្ពស់

ក្រុង​ហូជីមិញៈ វិស័យ​អចលនទ្រព្យ​ទេសចរណ៍​​មាន​សក្តានុពល​យ៉ាង​ខ្លាំង​​ក្នុង​ការ​សម្រេច​បាន​​កំណើន ​ដោយសារ​ភាព​រីក​ចម្រើន​​យ៉ាង​លឿន​​​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។ ​នេះ​បើ​យោង​តាម​វេទិកា​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​ក្នុង​​ទីក្រុង​ហូជីមិញ​កាល​​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ លោក Ha Manh Tien ប្រធាន​សមាគម​នាយក​សាជីវកម្ម​ (ACD) បាន​ប្រាប់​វេទិកា​អចលនទ្រព្យ​​​ទេសចរណ៍ (TPF) ​​ឆ្នាំ​ ២០១៩​ ថា ឧស្សាហកម្ម​ទេសចរណ៍​បាន​និង​កំពុង​​​កើន​ឡើង​ក្នុង​អត្រា​ពី ​៣០ ទៅ ៤០ ​ភាគរយ​ប្រចាំ​ឆ្នាំ​ក្នុង​រយៈកាល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​​នេះ​ដែល​ស្ថិត​ក្នុង​ចំណោម​​កំណើន​​លឿន​បំផុត​ក្នុង​ពិភព​លោក។ ​ វៀតណាម​ទទួល​បាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ចំនួន ​១៥,៥ លាន​នាក់ ​កាល​ពី​ឆ្នាំ​មុន​ ​ហើយ​ចំនួន​នេះ​​​រំពឹង​ថា​នឹង​កើន​​​ដល់ ​១៨ ​​លាន​នាក់​នៅ​ឆ្នាំ​នេះ។ លោក​បាន​ថ្លែង​ថា ទីផ្សារ​អចលនទ្រព្យ​​ទេសចរណ៍​​បាន​និង​កំពុង​កើន​ឡើង​ខ្លាំង ​និង​ទាក់ទាញ​វិនិយោគិន​ក្នុង​ស្រុក ​និង​អន្តរជាតិ​យ៉ាង​ច្រើន។ លោក​បន្ត​ថា៖ «ក្រុមហ៊ុន​​អភិវឌ្ឍន៍​ជា​ច្រើន​ដែល​កាល​ពី​ពេល​មុន​​វិនិយោគ​​​តែ​លើ​​វិស័យ​អចលនទ្រព្យ​លំនៅឋាន​បាន​ចាប់​ផ្តើម​​វិនិយោគ​លើ​​វិស័យ​អចលនទ្រព្យ​​ទេសចរណ៍​ ​ដែល​​​​បង្កើត​ឲ្យ​មាន​ទីផ្សារ​រស់រវើក»។ លោក Ha Van Sieu អនុ​ប្រធាន​​​​រដ្ឋបាល​ទេសចរណ៍​ជាតិ​របស់​វៀតណាម​​បាន​ថ្លែង​ថា កំណើន​​​ចំនួន​​ភ្ញៀវ​ទេសចរ​ជាតិ​​និង​អន្តរជាតិ​​បាន​ធ្វើ​ឲ្យ​មាន​​​រលក​​វិនិយោគ​ដ៏​ធំ​មួយ​​​ក្នុង​ផ្នែក​រមណីយដ្ឋាន…

Read more

ព្រែកជីកក្រាប្រវែងជាង១២០Kmរបស់ថៃរំពឹងរកចំណូលបានជាង៤លានដុល្លារក្នុងថ្ងៃ ពីការបើកឲ្យកប៉ាល់ធំៗឆ្លងកាត់

បន្ទាប់ពីមានការប្រជុំពិភាគ្សាសម្រេចជាច្រើនលើកនិងអស់រយៈពេលជាច្រើនឆ្នាំមកហើយម្យ៉ាងដោយមានការគាំទ្រមតិពីប្រជាជនថៃភាគច្រើនជាលទ្ធផលព្រែកជីកសិប្បនិមិត្តឬដែលគេហៅថាព្រែកជីកក្រាជាផ្លូវទឹកសិប្បនិមិត្តសម្រាប់ឲ្យនាវាដឹកទំនិញធំៗអាចធ្វើចរាចរណ៍ឆ្លងកាត់បានអាចនឹងត្រូវកសាងក្នុងពេលឆាប់ៗដោយមានការគាំទ្រពីគោលនយោបាយអន្តរជាតិរបស់មហាយក្សចិនហៅថា One Belt, One Road។ គេរំពឹងថា​ព្រែកជីមួយនេះនឹងរំពឹងរកចំណូលប្រចាំថ្ងៃបានមិនតិចជាង​៤លានដុល្លារទ្បើយក្នុងមួយថ្ងៃ។​តាមប្រសាសន៍របស់លោក​ឧត្តមសេនីយ​ Pongthep Thesprateep ដែលលោកជាអគ្គនាយកនៃព្រែកជីក្រ​បានឲ្យដឹងថា​ព្រែកជីកមួយនេះនឹងធ្វើឲ្យការដឹកជញ្ជូនតាមកប៉ាល់របស់ពិភពលោកមានការផ្លាស់ប្តូរច្រើន​ហើយ​ប្រទេស​ជាច្រើនរួមទាំងកម្ពុជា​ផងនឹងចំណេញដោយសារព្រែកជីកក្រានេះ។ លោកPongthep ដដែលបានរំពឹងថា​គំនិតធ្វើព្រែកជីកដែលបានគិតចង់ធ្វើតាំងពីជិត៣៥០ឆ្នាំមកហើយ​នេះ​នឹងចេញជាផ្លូវការ​នាពេលខាងមុខ។​​តាមរបាយការណ៍បន្ថែមចេញផ្សាយពីព័ត៌មាននានាបានឲ្យដឹងថាព្រែកជីកក្រានេះអាចនឹងត្រូវចំណាយថវិកាក្នុងការសាងសង់ប្រមាណ២៨ពាន់លានដុល្លារអាមេរិកនិងត្រូវចំណាយពេល១០ឆ្នាំដើម្បីធ្វើការសាងសង់។ចំណែកទំហំនៃព្រែកជីកនេះ​ ត្រូវបានគេបង្ហើបថាមានជម្រៅ២៥ម៉ែត្រទទឹង៤០០ម៉ែត្រនិងមានចំងាយ១២០គីឡូម៉ែត្រដែលត្រូវបានគេចាត់ទុកថាជាសំណង់ដ៏មហិមារបស់ពិភពលោក។ ប្រសិនបើគម្រោងផ្លូវទឹកសិប្បនិមិត្តរបស់ថៃមួយនេះអាចលេចចេញជារូបរាងឡើយមែននោះព្រែកជីក្រានឹងក្លាយជាព្រែកជីធំបំផុតលើសព្រែកជីកប៉ាណាម៉ាព្រែកជីកស៊ុយអេតនិងព្រែកជីកនានានៅលើសកលលោក។លើសពីនេះទៅទៀតបន្ទាប់ពីព្រែកក្រាត្រូវបានសាងសង់រួចរាល់នោះការធ្វើដំណើរតាមផ្លូវទឹកការដឹកទំនិញនិងការធ្វើការដំណើរតាមផ្លូវទឹកនឹងកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលាជាច្រើនពីប្រព័ន្ធផ្លូវទឹកពង្រាងមួយនេះ។ម្យ៉ាងវិញទៀតការដឹកទំនិញផ្សេងៗមកពីប៉ែកអឺរ៉ុបនិងអាព្រិកមកតំបន់អាស៊ីនិងគោលដៅផ្សេងទៀតក៏នឹងអាចកាត់បន្ថយការចំណាយផ្សេងៗបានមួយកម្រិតថែមទៀតដែលអាចធ្វើឲ្យតម្លៃទំនិញមានតម្លៃថោកទៅតាមនោះដែរ។ គួរជម្រាបជូនថាប្រព័ន្ធផ្លូវទឹកដែលប្រទេសថៃកំពុងធ្វើការសិក្សានេះគឺឆ្លងកាត់ពីសមុទ្រថៃទៅសមុទ្រអាន់ដាម៉ាន់មានចម្ងាយប្រមាណជាង១២០គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តស៉ូរ៉ាត់ថានី។បើគម្រោងមួយនេះត្រូវចេញជារូបរាងឡើងមែនប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍យ៉ាងមហាសាលពីបណ្តាញផ្លូវទឹកមួយនេះជាពិសេសថៃនឹងអាចទាក់ទាញការដឹកជញ្ជូនតាមផ្លូវទឹកពីប្រទេសសឹង្ហបុរីបានយ៉ាងច្រើន។មិនតែប៉ុណ្ណោះគម្រោងផ្លូវទឹកសម្រាប់ឲ្យនាវាដឹកទំនិញធំៗឆ្លងកាត់មួយនេះមានការគាំទ្រយ៉ាងពេញទំហឹងពីមហាយក្សចិនព្រោះគម្រោងនេះស្ថិតនៅក្នុងកម្មវិធីអភិវឌ្ឍ One Belt, One Road ហើយនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចប្រទេសចិនផងដែរ។ គួរបញ្ជាក់ផងដែរថាសព្វថ្ងៃការធ្វើដំណើរតាមផ្លូវទឹកនិងការដឹកទំនិញកប៉ាល់ធំៗត្រូវឆ្លងកាត់តាមកំពង់ផែរបស់ប្រទេសឹង្ហបុរីដែលជាផ្លូវទឹកនិងកំពង់ផែមានភាពមមាញឹកខ្លាំងហើយត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរនិងថវិកាច្រើនជាង៕ Source From: https://www.business-cambodia.com/public/article/kra-canal-thailand-expect-to-earn-at-least-4-million-dollars-per-day

Read more