All Posts in Category

Business

ក្រុមហ៊ុន PTT ទទួល​បាន​គម្រោង​រុករក​ឧស្ម័ន​ឥន្ធនៈ ២​ប្លុក នៅ​ឈូង​សមុទ្រ​ថៃ

ក្រុមហ៊ុន PTT Exploration and Production Plc បាន​ឈ្នះ​ការ​ដេញថ្លៃ​សម្រាប់​គម្រោង​រុករក​ឧស្ម័ន​ឥន្ធនៈ​ចំនួន២ គឺ​គម្រោង Bangkot និង​គម្រោង Erawan ក្នុង​ឈូង​សមុទ្រ​ថៃ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Siri Jirapongphan រដ្ឋមន្រ្តី​ក្រសួង​ថាមពល​ថៃ នៅ​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ។ សម្រាប់​គម្រោង Erawan គឺ​ជា​ការ​ដេញថ្លៃ​រួមគ្នា​រវាង​ក្រុមហ៊ុន PTT និង​ដៃគូ គឺ​ក្រុមហ៊ុន​ប្រេង​អារ៉ាប់រួម Mubadala Pretroleum ឈ្នះ​លើក្រុមហ៊ុន​រុករក​ប្រេង Chevron និង​ក្រុមហ៊ុន Mitsui Oil Exploration។ ចំណែក​គម្រោង Bongkot គឺជា​ការដេញថ្លៃ​ដោយ​ក្រុមហ៊ុន PTT តែឯង ឈ្នះ​លើ​ក្រុមហ៊ុន​រុករក​ប្រេង Chevron…

Read more

កម្ពុជា-ថៃនឹងបង្កើនទំហំពាណិជ្ជកម្មឲ្យ ១៥ពាន់លាន$ នៅ២០២០

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឡង់ដ៏ បានកើនឡើងរហូតដល់ជាង ៧ប៊ីលានដុល្លារ នៅត្រឹមបំណាច់ខែតុលា ឆ្នាំ២០១៨ ដែលជាសញ្ញាណវិជ្ជមានសម្រាប់កិច្ចសហបត្តិការប្រទេសទាំងពីរ ខណៈដែលប្រមុខរដ្ឋាភិបាល គ្រោងបង្កើនទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយមថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃឡងដ៏ នឹងបន្តកើនឡើងថែមទៀត ហើយឈានទៅសម្រេចតាមផែនការដែលបានកំណត់ ដោយសារប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអះអាងប្រាប់ តំណាងភាគីថៃថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃឡង់ដ៏ ជាពិសេសក្នុងពេលដែលប្រទេសថៃឡង់ដ៏ ធ្វើជាប្រធានអាស៊ាន នៅក្នុងឆ្នាំ២០១៩ ខាងមុខ សំដៅធ្វើឱ្យការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP)​ អាចបញ្ចប់ដោយជោគជ័យនៅក្នុងឆ្នាំក្រោយ ដើម្បីធានាការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ប៉ាន់យ៉ារក្ស ភូនសាប់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រ…

Read more

អាមេរិក និង​ចិន ឯកភាព​គ្នា​ថា នឹង​មិន​ដំឡើង​ពន្ធ​នាំចូល​ដាក់គ្នា​ទៀតឡើយ

សហរដ្ឋ​អាមេរិក និងចិន កាលពី​ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ឯកភាព​គ្នាថា នឹង​មិន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​គ្នា​ទៀត​ឡើយ ចាប់ពី​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៩​តទៅ ដោយ​ទុក​រយៈពេល ៩០​ថ្ងៃ​ដើម្បី​ធ្វើការ​ចរចាលើ​បញ្ហា​នេះ ឈាន​ទៅ​សម្រេច​កិច្ចព្រមព្រៀង​ថ្មីមួយ។ ការ​ឯកភាពគ្នា​នេះ ធ្វើឡើង​ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ក្រោយកិច្ច​ប្រជុំ​កំពូល G20 នៅ​ប្រទេស​អាហ្សង់ទីន។ ការយល់ព្រម​រវាងគ្នា​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ទាំង២ បាន​ចាប់ផ្តើម​អនុវត្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូលគ្នា​ទៅវិញ​ទៅមក ចាប់តាំង​ពីខែ​កក្កដា ឆ្នាំ​២០១៨​មក ដែលត្រូវ​បានគេ​ហៅថាជា “សង្គ្រាម​ពាណិជ្ជកម្ម”។ លោក ដូណាល់ ត្រាំ បាន​ប្រាប់​លោក ស៊ី ជិនពីង​ នៅក្នុង​ជំនួប​នោះ​ថា លោក​សង្ឃឹម​ថា…

Read more