All Posts in Category

News

អាជ្ញាធរ​ក្រុងភ្នំពេញ មាន​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​ក្រុង​ជា​តំបន់​បៃតង

ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ជួបប្រទះ និង​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​នោះ ការរៀបចំ​ផែនការ​អភិវឌ្ឍ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ក៏ត្រូវ​បានគិត​គូ​រប​ន្ថែ​ម ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ជា​តំបន់​បៃតង។ ដើម្បី​ឆ្លើយតប​ទៅនឹង​លំហូរ​ចរាចរណ៍ ទេសចរណ៍ សោភ័ណភាព និង​ការអភិវឌ្ឍន៍​រីកចំរើន​លើ​វិស័យ នៅ​រាជធានី​ភ្នំពេញ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ យន្តការ​ជាច្រើន​ត្រូវបាន ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​ដើម្បី​អនុវត្ត។ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​លើកឡើង កាលពីដើម​ឆ្នាំនេះ​ថា តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ គឺជា​ទំហំ​នៃ​ការអភិវឌ្ឍ​ធំ​មួយ ដូច្នេះហើយ​ទើប​សាលាក្រុង​ប៉ារីស​ដែលជា​ទីក្រុង​មានបទពិសោធន៍  នៃ​ការរៀបចំ​ទីក្រុង​ឲ្យ​មាន​ភាពស្រស់​បំព្រង ចង់​ឲ្យ​តំបន់​នោះ ក្លាយជា​តំបន់​បៃតង​ដែលមាន​បរិស្ថាន​ល្អ។ លោក​បន្តថា រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​គ្រប់​វិស័យ ពិសេស​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​សាធារណៈ សំណង់​គ្រឹះស្ថាន អគារ​នានា ក្នុង​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​មានការ​អភិវឌ្ឍ​ឆ្លើយតប​នឹង​កំណើនប្រជាជន​ទីក្រុង…

Read more

ស្វែងយល់​ពី​អាស៊ាន! ឡាវ​កំពុង​បង្ហាញ​ម​ច្ឆិ​តា​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្មកប់​ពពក​ជា​លើកដំបូង

ភ្នំពេញ៖ ប្រទេស​ឡាវ​កំពុងតែ​សាងសង់​អគារ​ពាណិជ្ជកម្ម ខ្ពស់​ក​ពពក​មួយ​មាន​ឈ្មោះថា World Trade Centre ដែលមាន​កំពស់១៥០ម៉ែត្រ ស្ថិតនៅក្នុង​ទីក្រុង​វៀង​ច័ន្ទ ឆ្លើយតប​ចំពោះ​កង្វះ​ការិយាល័យ​ធ្វើការ និង​ដើម្បី​ផ្សារភ្ជាប់​សេដ្ឋកិច្ច​ប្រទេស​នេះ​ទៅកាន់​ពិភពលោក​អោយបាន​កាន់តែ​ទំ​លំ​ទូ​លា​ជាង​បច្ចុប្បន្ន។ យោងតាម​កាសែត Bangkok Post ចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ថា ការសាងសង់​អគារ​ពាណិជ្ជ​កម្មនេះ ស្របតាម​តម្រូវការ​កា​រិ​យា​ល័​ធ្វើការ​នៅក្នុង​ទីក្រុង​ខ្វះខាត និង កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កំពុងតែ​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ របស់​ប្រទេស​ឡាវ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ មិន​សម្បូរ​អគារ​ការិយាល័យ​ធ្វើការ​ដូច​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​នោះទេ។ ហេតុនេះ​បានជា​រដ្ឋាភិបាល បាន​ខិតខំ​អូសទាញ​អ្នក​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ប្រ​ទេ​សាងសង់​អគារ​ការិយាល័យ​បន្ថែមទៀត ដើម្បី​ដើរ​អោយទាន់​កំណើន​សេដ្ឋ​កិ​ខ្ច​ពិភពលោក ដោយ​ក្នុងនោះ​រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​វិ​និ​គិ​នប​រទេស បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ភាគខាងត្បូង​នៃ​ប្រទេស។ ផលិតផល​ក្នុងស្រុក​របស់​ប្រទេស​ឡាវ បាន​រីកចម្រើន​ក្នុង​រង្វង់៨ភាគរយ​អស់​រយៈពេល៥ឆ្នាំ​មកហើយ។ វិនិយោគិន​បរទេសសំខាន់ៗ នៅក្នុង​ប្រទេស​ឡាវ​មកពី​ប្រទេសជិតខាង ដោយ​ក្នុងនោះ​ប្រទេស​វៀតណាម​មាន​ទំហំ​ពាណិជ្ជកម្ម ៤,៧៧ពាន់​លាន​ដុល្លារ ប្រទេស​ចិន៣,៤៣ពាន់​លាន​ដុល្លារ និង​ប្រទេស​ថៃ២,៨៥ពាន់​លាន​ដុល្លារ។ នៅពេលដែល​ក្រុម​ប្រទេស​ទាំងនេះ បង្កើន​ពាណិជ្ជកម្ម រោងចក្រ…

Read more

New Private Home Sales Up 51% In Sept

Private home sales in Singapore rose 51 percent in September as developers launched new projects following the Hungry Ghost month and as buyers recover from the impact of recent curbs. Urban Redevelopment Authority (URA) data released on Monday (15 Oct)…

Read more

ស្វែងយល់អំពីការអនុគ្រោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យនៅកម្ពុជា

អគ្គនាយកដ្ឋានពន្ធដារកម្ពុជាបានកំណត់បែងចែកអំពីប្រភេទពន្ធ-អាករផ្សេងៗគ្នាជាច្រើនរាប់ចាប់ពីពន្ធឯកជនរហូតដល់អាជីវកម្មនានានៅក្នុងប្រទេស។ ក្នុងនោះពន្ធប្រថាប់ត្រាលើអចលនទ្រព្យ ត្រូវបានរាប់បញ្ចូលជាពន្ធដ៏សំខាន់មួយផងដែរ។ អ្វីទៅជាពន្ធប្រថាប់ត្រាអចលទ្រព្យ? ពន្ធប្រថាប់ត្រាលើអចលនទ្រព្យត្រូវកំណត់តាមអត្រា៤%ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការការផ្ទេរសិទ្ធិកាន់កាប់កាប់អចលនទ្រព្យដែលជាសំណង់ ឬ/និងដីក្រោមរូបភាពជាការលក់ ការដោះដូរ ឬការទទួលអំណោយ។  ហើយភាគីដែលជាម្ចាស់កម្មសិទ្ធិករ ឬអ្នកទិញ អចលនទ្រព្យ (អ្នកទទួលកម្មសិទ្ធិ) ដែលមានប័ណ្ណកម្មសិទ្ធិុស្របច្បាប់មានភារៈកិច្ចត្រូវបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ។ ការលើកលែងពន្ធប្រថាប់ត្រាអចលនទ្រព្យ៖ ពន្ធប្រថាប់ត្រាត្រូវបានលើកលែងក្នុងលក្ខខណ្ឌដូចខាងក្រោម៖ ទី១៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរដ្ឋសម្រាប់ប្រយោជន៍សេដ្ឋកិច្ច និងសង្គមកិច្ចពីដីឯកជនរបស់រដ្ឋដល់ជនក្រីក្រដែលខ្វះដីសម្រាប់សាងសង់លំនៅដ្ឋាន ឬ/និងធ្វើកសិឧហ្សាកម្ម ឬកសិកម្មជាលក្ខណៈគ្រួសារ។ ទី២៖ ពន្ធនេះក៏ត្រូវអនុគ្រោះចំពោះការទទួលសិទ្ធិ ឬសិទ្ធិកាន់កាប់ពីសាច់ញាតិរវាងឪពុក- ម្តាយបង្កើត និងកូនបង្កើត រវាងប្តី និងប្រពន្ធ និង រវាងយាយ-តាបង្កើត និងចៅបង្កើតតាមពីររូបភាពរួមមាន៖ សន្តតិកម្ម (សំដៅការផ្ទេរអចលនទ្រព្យពីមនុស្សស្លាប់ទៅញាតិ) និងប្រទានកម្ម (សំដៅដល់ការផ្ទេរ អចលនទ្រព្យពីមនុស្សនៅរស់អោយញាតិដោយមិនគិតថ្លៃ)។ ការអនុគ្រោះពន្ធក្នុងលក្ខខណ្ឌទី២ នេះត្រូវទាមទារអោយមានឯកសារបញ្ជាក់ទំនាក់ទំនងសាច់ញាតិមួយចំនួនដូចជា៖ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍…

Read more

មហាវិថី សម្តេច ហ៊ុន សែនក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង

មានសញ្ញាណជាច្រើនបង្ហាញថាសេដ្ឋកិច្ចកម្ពុជានឹងនៅតែបន្តភាពរឹងមាំហើយការវិនិយោគពីបរទេសនៅតែមានភាពខ្លាំងក្លា។ គម្រោងសាងសង់ជាច្រើនបានរីកដុះដាលនៅក្នុងទីក្រុង ផ្នែកសំខាន់ៗនៃជាយក្រុង និងតំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងទីក្រុងភ្នំពេញ  ខេត្តសៀម​រាប និងខេត្តព្រះសីហនុ និងតំបន់ក្រុងផ្សេងៗទៀតអ្នកអភិវឌ្ឍន៍បានទិញ ឬជួលដីដើម្បីសាងសង់គម្រោងលំនៅដ្ឋាន​ធ្វើអគារពាណិជ្ជកម្ម និងគម្រោង អភិវឌ្ឍន៍ចម្រុះនានា។ នៅក្នុងរាជធានីភ្នំពេញដីនៅតាមបណ្តោយដងផ្លូវសំខាន់ៗកំពុងមានសក្តានុពលបំផុត។ តំបន់តាមបណ្តោយមហាវិថីមុន្នីវង្ស មហាវិថីព្រះនរោត្តម មហាវិថីរុស្ស៊ី និងមហាវិថីម៉ៅសេទុងមានការអភិឌ្ឍច្រើនដែលពោពេញគម្រោងអគារខ្ពស់ៗ និងលំនៅដ្ឋានផ្សេងៗ។ គម្រោងអភិវឌ្ឍន៍នានាកំពុងដំណើរការសាងសង់នៅតាមដងផ្លូវធំៗគ្រប់កន្លែងទាំងនៅក្នុងតំបន់កណ្តាលក្រុង និងតំបន់ក្រៅក្រុង។ សម្រាប់ពេលថ្មីៗនេះតំបន់មួយដែលមើលឃើញថាកំពុងមានកំណើនវិនិយោគខ្លាំងក្លាបើធៀបនឹងតំបន់ដ៏ទៃទៀតគឺមហាវិថី សម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។ ទីតាំងនេះមានភាពទាក់ទាញ និងសក្តានុពលច្រើនសម្រាប់វិស័យអចលនទ្រព្យ។ ជាគម្រោងផ្លូវដ៏ធំមួយដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរនៅភាគខាងត្បូងទីក្រុង ផ្លូវសម្តេច ហ៊ុន សែន មានទទឹង៦០ម៉ែត្រ និងបណ្តោយជិត១០គីឡូម៉ែត្រដែលជាផ្លូវធំជាងគេ និងជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ ផ្លូវនេះភ្ជាប់គ្នារវាងផ្លូវលេខ២៧១នៅភាគខាងជើងជាមួយនឹងផ្លូវជាតិលេខ២នៅភាគខាងត្បូង។ មហាវិថី ហ៊ុន សែនក៏ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ  និងអភិវឌ្ឍកាន់តែខ្លាំង។ លោក Ken Lo ជាប្រធាននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century…

Read more