All Posts in Category

Local News

មិនមែនសុខៗដីធ្លីឡើងថ្លៃ តែវាឡើងបានដោយសាររឿង១នេះ

ការឡើងថ្លៃនៃតម្លៃដីធ្លី មិនមែនសុខៗវាអាចឡើងថ្លៃបាននោះទេ ប៉ុន្តែវាអាចឡើងថ្លៃបាន ដោយសារអី? ដីអាច ឡើងថ្លៃបាន ដោយសារមានអ្នកទិញ ដីមានតម្រូវការច្រើន បើគ្មានអ្នកត្រូវការ គ្មានអ្នកទិញ ដីមិនអាចឡើងថ្លៃនោះទេ។នេះបើយោងតាមការលើកឡើងរបស់លោក គីម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា ដីឡើងថ្លៃមកពីម្ចាស់អចលនទ្រព្យលក់ ហើយមានគេទិញ។ បើយើងនិយាយពីប្រទេស អ៊ីរ៉ាក់ ដែលមានសង្គ្រាមរាល់ថ្ងៃ សួរថា តើមានអ្នកណាទៅទិញដែរឬទេ ពិតណាស់ គ្មានអ្នកទៅទិញទេ ដូចនេះ តម្លៃដីធ្លីមិនអាចឡើងថ្លៃបានឡើយ។ ជាក់ស្តែងបើយើងក្រឡេកមើលក្រុងព្រះសីហនុ កាលពីប្រមាណ៣ឆ្នាំមុន តម្លៃដីធ្លី មានតម្លៃត្រឹមតែប្រមាណ ៥០ដុល្លារប៉ុណ្ណោះក្នុង១ម៉ែត្រការ៉េ តែមកដល់ពេលនេះ ដោយសារតម្រូវការច្រើន អ្នកទិញក៏ច្រើន ព្រមទាំងលំហូរនៃ ជនជាតិចិនកាន់តែច្រើន បានធ្វើឲ្យតម្លៃ ដីធ្លីនៅខេត្តមួយនេះ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត…

Read more

ផែនការថវិកាជាង ១៤ ពាន់ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នឹងដាក់ឆ្លងរដ្ឋាភិបាល

ក្រសួងផែនការបានដាក់សំណើផែនការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍សាធារណៈ ដែលនឹងត្រូវដាក់ឆ្លងរដ្ឋាភិបាលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាពេលខាងមុខនេះ។ ផែនការដែលបានដាក់ស្នើខាងលើនេះ គឺមានន័យថា កម្ពុជានឹងត្រូវការថវិកាចំនួន១៤.៤ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៦០៨ គម្រោងក្នុងរយៈពេល ៣ ឆ្នាំ ចាប់ពីឆ្នាំ ២០២០ ដល់ ឆ្នាំ ២០២៣។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ១៤ ខែ សីហា រួចមក ផែនការថវិកានេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ។ «ផែនការដែលត្រូវបានស្នើ រំពឹងថា នឹងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងពេលប្រជុំគណៈរដ្ឋមន្រ្តីនាពេលខាងមុខនេះ»ឯកឧត្តម ឯក ថា បានប្រាប់ AKP យ៉ាងដូច្នេះ។ យោងតាមប្រភពដដែល ថវិកាវិនិយោគទាំងនេះ គឺសម្រាប់វិស័យសេដ្ឋកិច្ចចំនួន ៩៤៣.៩…

Read more

ការដាក់​ពាក្យ​ស្នើ​កម្ចី​ទិញ​ផ្ទះ​ធ្លាក់ចុះ តែ​វិស័យ​ឯកជន​ថា វិស័យ​ផ្ទះសំបែង​នៅតែ​រឹងមាំ

ភ្នំពេញ: បើ​ទោះបី​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​បង្ហាញថា ការដាក់​ពាក្យស្នើសុំ​កម្ចី​ទិញ​ផ្ទះ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩ ​នេះ​បាន​ធ្លាក់ចុះ​ជិត​ ៤០ ភាគរយ​ក៏ដោយ ក៏​វិស័យ​ឯកជន​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ភាពអវិជ្ជមាន​នៃ​វិស័យ​លំនៅឋាន​នោះទេ​។ របាយការណ៍ CBC ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា ការដាក់​ពាក្យ​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​បាន​ធ្លាក់ចុះ ៣៦ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ១ ​។ ទោះបី​យ៉ាង​នេះ​ក្តី​លោក ហួត អ៊ាងតុង ប្រធាន និង​នាយក​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីតធីត ដែល​បោះ​លក់​មូលបត្រ​បំណុល​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្ចី​ទិញ​ផ្ទះ​នៅ​ក្រុមហ៊ុន​របស់​លោក​នៅតែ​មាន​ការកើនឡើង​។ ​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិនទាន់​មើល​ឃើញ​ថា ការដាក់​ពាក្យ​ស្នើ​កម្ចី​ទិញ​ផ្ទះ​មាន​ការធ្លាក់ចុះ​នោះ​ទេ តួលេខ​យើង​នៅតែ​មាន​ការកើនឡើង​សម្រាប់​កម្ចី​ទិញ​ផ្ទះ​»​។ លោក​បន្ថែម​ថា​ប្រជាពលរដ្ឋ​នៅតែ​មាន​តម្រូវការ​កម្ចី​ទិញ​ផ្ទះ ហើយ​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញថា វិស័យ​អចលនទ្រព្យ​មាន​ហានិភ័យ​នោះទេ​។ លោក​បាន​បន្ត​​ថា​៖ «​ខ្ញុំ​គិតថា វិស័យ​នេះ​នៅតែ​មាន​កំណើន​ល្អ​គួរសម​ព្រោះ​ពលរដ្ឋ​នៅមាន​ចំណូល​ល្អ ការរកស៊ី​ទទួលទាន​ល្អ…

Read more

ស្វែងយល់ពី សិទ្ធកាន់កាប់ដីធ្លីនៅកម្ពុជា ដែលរាល់ម្ចាស់ដីត្រូវតែដឹង

ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា ហើយសម្រាប់ប្រជាកសិករ រស់នៅតំបន់ ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាម អស់ជាច្រើន ទសវត្សរ៍។ អ្វីដែលពិសេសនោះ យោងតាមសារព័ត៌មាន AKP បានឲ្យដឹងពីការបែងចែកកម្មសិទ្ធិដីជាបីប្រភេទធំៗដែលយើងត្រូវដឹង៖ កម្មសិទ្ធិរដ្ឋ ចែកចេញជាពីរអនុប្រភេទគឺ៖កម្មសិទ្ធិសាធារណៈរបស់រដ្ឋ មានតម្លៃជាប្រយោជន៍សាធារណៈ រួមមានបឹង ភ្នំ ផែ អាកាសយានដ្ឋាន ផ្លូវ សួនច្បារសាធារណៈ សាលារៀន មន្ទីរពេទ្យ តំបន់ការពារ ស្ថានីយ៍ប្រវត្តិសាស្ត្រ និងកម្មសិទ្ធិជាផ្លូវការរបស់ព្រះរាជវង្សានុវង្ស។ដីសាធារណៈរបស់រដ្ឋ មិនអាចទិញដូរ ឬធ្វើសម្បទានដីសេដ្ឋកិច្ច នោះទ ទោះជាកម្មសិទ្ធិទាំងនោះអាចចុះកិច្ចសន្យាជួលបានរហូតដល់១៥ឆ្នាំក៏ដោ។ កម្មសិទ្ធិឯកជនរបស់រដ្ឋ ពុំមានតម្លៃជាប្រយោជន៍សាធារណៈដូចបានបរិយាយនៅចំណុចខាងលើឡើយ។កម្មសិទ្ធិនេះអាច លក់ដូរនិងជួល សម្រាប់ពាណិជ្ជកម្មកសិឧស្សាហកម្មខ្នាតធំបាន ដោយរាប់ទាំងការជួលរយៈពេលវែង និងសម្បទានដី ផងដែរ។ កម្មសិទ្ធិសមូហភាព…

Read more

ក្រសួង៖ ត្រឹមចុងឆ្នាំ២០១៨ ផ្លូវសរុបជាង ១ ម៉ឺន ៦ពាន់គីឡូម៉ែត្រត្រូវបានស្តារនិងស្ថាបនា

បើគិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារនិងស្ថាបនាឲ្យប្រសើរជាងមុន នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអានរបាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង អំពីសមិទ្ធផលនានាៗ ដែលក្រសួងបានសម្រេចបាន ក្នុងពិធីបើកសម្ពោធស្ពានចំនួន ៥ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ។ (អានបន្ថែម) ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអានរបាយការណ៍ថា ៖ “[កន្លងមកក្រសួងបានសម្រចសមិទ្ធផលជាច្រើនរួមមាន] ការងារស្តារនិងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិនិងផ្លូវខេត្ត បានប្រវែងសរុបចំនួន…

Read more

ស្ពានចំនួន៥ នៅខេត្តបាត់ដំបងដែលទើបដាក់ដំណើរការ នឹងជួយឲ្យអចលនទ្រព្យខេត្តនេះរីកចម្រើន

កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៥ នៅខេត្តបាត់ដំបង ដែលស្ពានទាំងអស់នេះ នឹងអាចជួយអចលនទ្រព្យរបស់ខេត្តមួយនេះរីចម្រើន តាមរូបភាពផ្សេងៗ។ ស្ពានទាំង៥ នេះ រួមមាន ស្ពានច្រាំងចោត ដែលស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពានចំនួន៤ទៀត នៅស្រុកសំឡូត ស្រុកបវិល ស្រុកឯកភ្នំ និងស្រុកកំរៀង ដែលឆ្លងកាត់ស្ទឹងសង្កែ និងស្ទឹងផ្សេងៗទៀត ក្នុងភូមិសាស្ត្រទឹកដីខេត្តបាត់ដំបង។ ចំពោះ ស្ពានច្រំាងចោត គឺមានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង០៨ម៉ែត្រ ដែលចំណាយពេលសាងសង់ចំនួន០២ឆ្នាំ ចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៧ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងចំណាយថវិកា…

Read more

លំនៅដ្ឋាន Agile Sky Residences៖ សករាជថ្មីនៃលំនៅ​ដ្ឋានប្រណិតនៅកម្ពុជា

ក្នុងអំឡុងឆ្នាំ ២០១៩ តំបន់អចលនទ្រព្យជាច្រើនរួមទាំងការអភិវឌ្ឍលំនៅដ្ឋាន ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រើប្រាស់ចម្រុះត្រូវ​បានពង្រីកនៅលើទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយលំនៅដ្ឋាននៅតែជាផ្នែកដ៏ធំបំផុតរបស់​ទីផ្សារ ហើយជាមួយនឹងភាព​ប្រសើរឡើងនៃហេដ្ឋារ ចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះកាន់ តែច្រើននឹងកើតឡើង ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ​។ នេះជាការលើកឡើងរបស់លោកស្រី Zhou Miao អ្នកគ្រប់គ្រង​ផែនការរបស់​ក្រុមហ៊ុន  Agile Sky Residences។ គេយល់ច្បាស់ថាគម្រោង​​នេះ​មានសក្តានុពលខ្លាំង​នៅក្នុងប្រទេសកម្ពុជា។ គម្រោងលំនៅដ្ឋានធំបំផុតមួយដែល ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរទីផ្សារអចលនទ្រព្យគឺលំនៅដ្ឋាន​  Agile Sky Residences ។ លំនៅដ្ឋាន Agile Sky Residences បានបង្កើត​ជាមួយនឹងបេសកកម្មដ៏សាមញ្ញមួយគឺ៖ មានគោលបំណងចាប់ផ្តើមនូវ​​សករាជថ្មីនៃលំនៅដ្ឋាន​ប្រណិតនៅកម្ពុជា។ លោកស្រី Zhou បាន​មានប្រសាសន៍ថា  “លំនៅដ្ឋាន…

Read more

អតីតឧបនាយករដ្ឋមន្ត្រីថៃ​ថា២ ទៅ៣ឆ្នាំទៀតកម្ពុជានឹងក្លាយជាប្រទេសរីកចម្រើននិងស៊ីវិល័យ

បើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេ្តតព្រះសីហនុ​កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ បានឱ្យដឹងថា គណ:ប្រតិភូ នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយឯកឧត្តម ភិនិត ថារុសម្បត្តិ អតីតឧបនាយករដ្ឋមន្ត្រីថៃ អញ្ជើញចូលជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃពុធទី១៤ ខែសីហា ឆ្នាំ២០១៩ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះ សីហនុ មានប្រសាសន៍ជម្រាប​ជូនពី​សក្តានុពល​ខេត្តព្រះសីហនុមានកោះ៣២ ផ្លូវជាតិសំខាន់២ គឺផ្លូវជាតិលេខ៤ និងលេខ៣ ខេត្តមានព្រលានយន្តហោះអន្តរជាតិ ហើយថ្មីៗនេះកំពុងជម្រុញពង្រីកបន្ថែម មានផ្លូវដែកតភ្ជាប់ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ។ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាតភ្ជាប់ផ្លូវដែករវាងកម្ពុជា-ថៃ និងភ្ជាប់មកខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានមុខងារជាខេត្តទេសចរណ៍ ក្នុង​រយ:ពេល ២ឆ្នាំចុងក្រោយ…

Read more

តុលាការសម្រេចប្រកាសលក់ឡាយឡុងអចលនទ្រព្យរបស់ក្រុមហ៊ុនលេនប្រធឺធី អិលធីឌី

បើយោងតាម សេចក្តីសម្រេច ធ្វើឡើង កាលពី ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៩ របស់ សាលាដំបូង រាជធានី ភ្នំពេញ បានឱ្យដឹង​ថា​នៅ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះ សាលាដំបូង រាជធានី ភ្នំពេញ បានប្រកាស ជាសាធារណៈអំពីការលក់​ឡាយ​ឡុង​ដោយស្រោមសំបុត្រទៅលើអចលវត្ថុរបស់ក្រុមហ៊ុន លេនប្រធីធី អិលធីឌី ដែលជាកម្មសិទ្ធកររបស់ លោកជំទាវ កែវ ម៉ាលី និង​លោកស្រី កែវ ស៊ុយឆេង ចំពោះ ដី និងអាគារ ចំនួន ២៦កន្លែង ក្នុងតម្លៃ…

Read more

ពលរដ្ឋ ២២ ក្រុម សុំ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី

ព្រះសីហនុ: ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន ​២២ ​ក្រុម ​មក​ពី ​២ ក្រុង ​និង ​៣ ​ស្រុក ​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះ​ស្រាយ​បញ្ហា​ និង​ចេញ​បណ្ណ​កម្មសិទ្ធិ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​ ជា​អ្វី​ដែល​លោក ​គួច ចំរើន សន្យា​​ថា ​ជួយ​ដោះស្រាយ​ម្ដង​មួយៗ​ខណៈ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​អ្នក​ចាក់​ដី​ចូល​សមុទ្រ​ និង​អ្នក​កាប់​បំផ្លាញ​ព្រៃ​កោងកាង​​។ លោក យូ វាសនា តំណាង​ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងហាវ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ពួក​លោក​បាន​ស្នើ​នៅ​ពេល​ជួប​លោក​អភិបាល​ខេត្ត​កាល​ពី​ថ្ងៃ ​១៣ ​សីហា​ ដើម្បី​ឲ្យ​លោក​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ​ចំនួន ២២ ​ក្រុម ​មក​ពី​ស្រុក​ស្ទឹងហាវ ស្រុក​ព្រៃនប់ ស្រុក​កំពង់សិលា ក្រុង​កោះរ៉ុង និង​ក្រុង​ព្រះសីហនុ ឲ្យ​បាន​ឆាប់ ព្រោះ​ទំនាស់​ទាំង​នេះ​បាន​អូស​បន្លាយ​ពេល​​យូរ​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាតបង់​ពេល​វេលា និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ដើម្បី​មក​តវ៉ា​គ្រប់​ទីកន្លែង។ លោក​បន្ត​ថា សហគមន៍​បាន​លើក​ឡើង​ពី​បញ្ហា​ធំៗ​ចំនួន ​២…

Read more