News

Check out real estate news updates

BC បង្កើត Ecosystem ក្នុង​សេវាកម្ម​អចលនទ្រព្យ

បាងកកៈ ក្រុមហ៊ុន​អចលនទ្រព្យ Bangkok Citismart Co Ltd (BC) ដែលជា​ផ្នែក​មួយ​ស្ថិតក្រោម​ក្រុមហ៊ុន AP (Thailand) Plc កំពុងផ្ដល់​ដំណោះស្រាយ​សេវា​ច្រកចេញ​ចូល​តែមួយ​ស្ថិត​ក្រោម​អេកូស៊ីស្ដែម (Ecosystem)​។

លោក Kayon Tantichatiwat នាយក​គ្រប់គ្រង​ក្រុមហ៊ុន BC បាន​និយាយ​ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ចុង​ខែ​កញ្ញា​ថា ក្រុមហ៊ុន​បាន​បង្កើត​អេកូស៊ីស្ដែម​ (Ecosystem) ដើម្បី​គ្រប់គ្រង​ការបញ្ជាទិញ លក់ និង​ជួល​អចលនទ្រព្យ ហើយ​ក៏​នឹង​ផ្ដល់​ការប្រឹក្សា​យោបល់​វិនិយោគ​តាមរយៈ​កម្មវិធី​ឌីជីថល​ផងដែរ​។ ក្រុមហ៊ុន​នឹង​ធ្វើ​ការងារ​ជាមួយ​ដៃគូ​ក្នុង​ប្រទេស​ថៃ និង​បរទេស​ចំនួន​ ១០ ដើម្បី​ផ្ដល់​តម្លៃ​អចលនទ្រព្យ​គ្រប់​ប្រភេទ​ដែល​ខ្លួន​គ្រប់គ្រង​។

ដើម្បី​អាច​សម្រេច​ទិសដៅ​នេះ​ក្រុមហ៊ុន BC នឹង​ការធ្វើ​មជ្ឈការ​តាម​អនឡាញ បណ្ដាញ​អនឡាញ និង​ការផ្ដល់​ការពិគ្រោះ​យោបល់​ផ្នែក​អចលនទ្រព្យ​តាមរយៈ​កម្មវិធី​ខ្លោដ​ផងដែរ​។

សម្រាប់​ការធ្វើ​មជ្ឈការ​តាម​អនឡាញ ក្រុមហ៊ុន​បាន​ដាក់​បញ្ចូល​នូវ​ទ្រព្យសកម្ម​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​មាន​ដូចជា ខុនដូ លំនៅឋាន​គ្រួសារ​តូចៗ ឬ​ផ្ទះល្វែង​នៅ​ទីតាំង​សំខាន់ៗ​ចំនួន​ ៧ ក្នុង​ទីក្រុង​បាងកក ដូច្នេះ​ប្រជាជន​អាច​ស្វែងរក​ទីតាំង​ស្នាក់នៅ​ដែល​ខ្លួន​ពេញចិត្ត​។

ក្រុមហ៊ុន BC ក៏​អនុញ្ញាត​ឲ្យ​អ្នកលក់​បន្ត និង​អ្នក​ជួល​បន្ត គ្រប់គ្រង​ទ្រព្យសកម្ម​របស់​ពួកគេ​លើ​មូលដ្ឋាន​ពេលវេលា​ពិតប្រាកដ​ផងដែរ​។

ការចាប់​ដៃគូ​របស់​ក្រុមហ៊ុន BC ជាមួយ​ដៃគូ​ទាំង​ ១០ ក្នុង​ការប្រើប្រាស់​កម្មវិធី​ឌីជីថល​នេះ​បាន​និង​កំពុង​បង្កើត​នូវ​ឱកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា​សហគមន៍​ធំជាងគេ​សម្រាប់​ការទិញ លក់ និង​ជួល​អចលនទ្រព្យ​លើ​ពិភពលោក ព្រមទាំង​បាន​បង្កើត​នូវ​តារាង​ទិន្នន័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ថៃ អាស៊ី និង​អឺរ៉ុប​ថែម​ទៀតផង​។ ទិសដៅ​របស់​ BC គឺ​ការទទួល​បាន​អ្នកចូល​មើល​យ៉ាង​ហោចណាស់ ៩៦ ​លាន​ដង​ក្នុង​មួយខែ​។

ការពិគ្រោះ​យោបល់​តាមរយៈ​កម្មវិធី​ខ្លោដ​នឹង​អាច​ផ្ដល់​ព័ត៌មាន​ទៅ​ដល់​អតិថិជន​ដែល​ត្រូវការ​នៅមុន​ពេល​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ថា តើ​ត្រូវ​ទិញ​លក់ ជួល ឬ​វិនិយោគ​ព្រម​ទាំង​ការផ្ដល់​និន្នាការ​ទីផ្សារ​ផងដែរ​។

កម្មវិធី​ដែល​អាច​ចូល​ប្រើប្រាស់​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​នេះ ក៏មាន​រួមបញ្ចូល​លក្ខណពិសេស​ចំនួន ៦ ក្នុង​ការដោះស្រាយ​ចំពោះ​ចំណុច​ប៉ះពាល់​របស់​អតិថិជន​ដែល​រួមមាន​ស្រាវជ្រាវ ការត្រួតពិនិត្យ ផែនទី​នវានុវត្តន៍ ការព្យាករ និង​ការ​គណនា​កម្ចី​ទិញ​ផ្ទះ​ជាដើម​។

និន្នាការ​លក់​នៅលើ​ទីផ្សារ ជាពិសេស​ខុនដូ​នៅតែ​មាន​ឱកាស​ច្រើន​។ កត្តា​សំខាន់​គឺ​ការកើនឡើង​តម្លៃ​ដីធ្លី​ជា​បន្តបន្ទាប់​ដែល​បាន​បណ្ដាល​ឲ្យ​ទីផ្សារ​លក់ ទទួល​បាន​ចំណាប់អារម្មណ៍​ជាថ្មី​ម្ដង​ទៀត​។ ឧទាហរណ៍ គម្លាត​ដ៏ធំ​របស់​តម្លៃ​ជា​មធ្យម​របស់​ខុនដូ​នៅ​តំបន់ Ploenchit-Chidlom ដែល​ពឹង​ផ្អែកលើ​ទិន្នន័យ​ ៥ ​ឆ្នាំ​មុន​។

ភាពខុសគ្នា​រវាង​ខុនដូ​ទើប​សាងសង់​រួច និង​ខុនដូ​ដែល​ដាក់លក់​បន្ត​គឺ​ប្រហែល​ ៤០ ​ភាគរយ​ជា​មធ្យម ឬ​សម្រាប់​ខុនដូ​ប្រណីត​មាន​តម្លៃ​ចន្លោះ​ពី​ ១៥០ ០០០-២០០ ០០០ ​បាត​ក្នុង​ ១ ​ម៉ែត្រការ៉េ​៕ LA

More information visit: https://www.postkhmer.com

Leave a Reply

Your email address will not be published. Required fields are marked *