News

Check out real estate news updates

ARENA ជា​វេទិកា​ដ៏សំខាន់​សម្រាប់​អចលនទ្រព្យ​កម្ពុជា

ភ្នំពេញៈ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ARENA Convention & Expo 2018 (ACE 18) ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ២៤-២៥ ខែ​សីហា​នេះ​ដោយ​មាន​ក្រុម​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​មកពី​ជាង​ ១០ ​ប្រទេស​ចូលរួម​។

ACE 18 គឺជា​ការជួបជុំ​ប្រចាំ​ឆ្នាំ​របស់​បណ្តាញ​អ្នក​ជំនាញ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ាន​ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​មាន​អាជ្ញាប័ណ្ណ​មកពី​ប្រទេស ជប៉ុន កូរ៉េ​ខាង​ត្បូង អូស្ត្រាលី អឺរ៉ុប និង​អាមេរិក​។

ARENA គឺជា​បណ្តាញ​នៃ​ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​ក្នុង​តំបន់​អាស៊ាន ដែល​បច្ចុប្បន្ន​មាន​សមាជិក​ ៨ ប្រទេស​រួមមាន កម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម និង​ប្រទេស​មីយ៉ាន់ម៉ា​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​ប្រធាន ARENA សម្រាប់​ឆ្នាំ​ ២០១៨ នេះ​បាន​និយាយ​ថា កម្មវិធី​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជា​ការ​ជួប​គ្នា​រវាង​បណ្តាញ​អ្នក​ជំនាញ​អចលនទ្រព្យ​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ាន​។ ការជួបជុំ​គ្នា​នេះ​នឹង​ធ្វើឲ្យ​អន្តរជាតិ​ស្គាល់​ពី​សក្តានុពល​របស់​វិស័យ​អចលនទ្រព្យ​កម្ពុជា​កាន់តែ​ច្រើន​។

លោក​មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​នេះ​នឹង​ក្លាយ​ជា​វេទិកា​នៃ​ការផ្លាស់ប្តូរ​បទពិសោធ និង​ចំណេះដឹង​រវាង​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ទាំង​ក្នុង​តំបន់ និង​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​»​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំងពី​ឆ្នាំ​ ២០១២ ​មក​ដោយ​កាលពី​ឆ្នាំ​ ២០១៧ បាន​រៀបចំ​នៅ​ប្រទេស​ម៉ាឡេស៊ី​។

អត្ថន័យ​សំខាន់​សម្រាប់ ACE 18 គឺ​បង្កើត និង​បង្កើន​ទំនាក់ទំនង​អាជីវកម្ម​ផ្នែក​អចលនទ្រព្យ​នៅក្នុង​ប្រទេស​តំបន់​អាស៊ាន ទ្វីបអាស៊ី និង​លើ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក​៕

https://www.postkhmer.com/

Leave a Reply

Your email address will not be published. Required fields are marked *