News

Check out real estate news updates

ADB ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា​នៅតែមានកំណើនរឹងមាំ ប៉ុន្តែត្រូវលុបបំបាត់គម្លាតជំនាញ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ — យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ចេញផ្សាយ​ថ្ងៃ​ទី០៣ ខែមេសា ឆ្នាំ២០១៩​​ បានបង្ហាញថា  កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថា នឹ​ង​​កើនឡើងប្រមាណ ៧ភាគរយនៅឆ្នាំនេះ និង៦,៨ភាគរយនៅឆ្នាំក្រោយ បន្ទាប់​ពីសេដ្ឋកិច្ច មានកំណើ​ន​យ៉ាងខ្ពស់កាលពីឆ្នាំមុន កំណើនសេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាទំនងជានឹងថម ថយបន្តិច ប៉ុន្តែ​នៅ​តែជាកំណើនដ៏រឹងមាំនោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩​បា​ន​ឱ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿន និងរបស់សាធារណរដ្ឋ ប្រ​ជា​មា​និត​ចិន ដែលជាទីផ្សារនាំចេញដ៏ចម្បងរបស់កម្ពុជា ត្រូវបានព្យាករណ៍ថានឹងមាន​ការ​ថ​យ​ចុះ កំណើននៃការនាំចេញ និងវិស័យ ទេសចរណ៍កម្ពុជា ទំនងជានឹងថមថយបន្តិច បើ​ធៀ​បនឹងឆ្នាំមុន។ នេះបើតាមរបាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ដែលកាត់ថា (AD​O​) ឆ្នាំ២០១៩  ដែលជារបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំពិសេសរបស់ ADB។

លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍​ថា​ “ប្រទេស កម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈពេលពីរឆ្នាំទៅមុខ បើ​ទោះជាកំណើនសេដ្ឋកិច្ច របស់ប្រទេសឧស្សាហកម្មធំៗ ចុះខ្សោយក៏ដោយ។ កត្តាសំខាន់​មួ​យ​ដែ​លអាចទាក់ទាញ និងរក្សាឱ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធាន​ម​នុ​ស្សរបស់កម្ពុជា ដែលរួមបញ្ចូលទំាង ជំនាញបច្ចេកទេស និងជំនាញ    វិជ្ជាជីវៈដែលអាច​ឆ្លើ​យ​តប​ទៅនឹងតម្រូវការរបស់វិស័យឯកជន”។ កំណើនទិន្នផលឧស្សាហកម្ម ទំនងជាថយចុះ​ពីប្រ​មា​​ណ ១០,៨ភាគរយ ក្នុងឆ្នាំ២០១៨ មកនៅត្រឹម ១០,១ភាគរយ ក្នុងឆ្នាំ២០១៩។ កំណើននៃវិស័យ​សេវា​ក​ម្ម នឹងថមថយបន្តិចពី ៦,៩ភាគរយ កាលពីឆ្នាំមុន មក ៦,៨ភាគរយ ក្នុងឆ្នាំ ២០១៩។  វិស័យកសិកម្ម ត្រូវ​បានព្យាករណ៍ថា មានកំណើនប្រមាណ ១,៧ភាគរយ ពោលគឺថយចុះបន្តិចពី ១,៨ភាគរយ កាលពី​ឆ្នាំ​មុន​។​ ឱនភាពសារពើពន្ធត្រូវបាន គ្រោងទុក ក្នុងកម្រិត ៤,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.​ស.​ស) នៅឆ្នាំនេះ បើធៀបនឹង ៥,១ភាគរយ នៃ ផ.ស.ស  ដែលបានគ្រោងទុកកាលពីឆ្នាំមុន។

របាយការណ៍នេះលើកឡើងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលរំពឹងថា នឹងថយចុះ​បន្តិ​ច ឱនភាពគណនីចរន្តរបស់ប្រទេសកម្ពុជា គួរតែថយចុះ នៅឆ្នាំនេះ និងឆ្នាំក្រោយ។ អត្រា​អតិ​ផរណា ត្រូវបានរំពឹងថា នឹងស្ថិតនៅកម្រិត ២,៥ភាគរយ ជាមធ្យម សម្រាប់ឆ្នាំ ២០១៩ និង ឆ្នាំ ២​០​២០។ ការហូរចូលនៃការវិនិយោគក្នុងកម្រិតខ្ពស់ នឹងជួយផាត់ទាត់ឱនភាពគណនីចរន្ត ព្រម​ទំាងជួយបង្កកទុនបម្រុងអន្តរជាតិសរុប រហូតដល់ប្រមាណ ១២ ពាន់លានដុល្លារក្នុងឆ្នាំ ២០​១៩សម្រាប់រ៉ាប់រងការនាំចូលប្រមាណ ៦ខែ។ បញ្ហាប្រឈមរួមមាន៖ ១. ការចុះ​ខ្សោ​យ​នៃ​កំ​ណើ​នសេដ្ឋកិច្ចក្នុងសកលលោក ដែលអាចមានល្បឿនលឿនជាងការរំពឹងទុក, ២. ស​ហ​ភា​ព​អឺរ៉ុបបន្តអនុវត្តន៍ផែនការ ព្យួរការផ្តល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ក្រោម​កម្មវិធីទំនិញគ្រប់យ៉ាងលើកលែងតែអាវុធ, ៣.  កំណើនឥណទានក្នុងកម្រិតខ្ពស់ និងការប្រមូ​ល​ផ្តុំឥណទានក្នុងវិស័យអចលនទ្រព្យបង្កហានិភ័យដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុ។ ហានិ​ភ័​យ​ដ៏សំខាន់មួយទៀត គឺគ្រោះរាំងស្ងួត នៅឆ្នាំនេះ។ ជាងនេះទៀតរបាយការណ៍ ADO ឆ្នាំ២០​១​៩ បង្ហាញពីបញ្ហាប្រឈមដ៏សំខាន់មួយ អំពីគម្លាតជំនាញដែលកើតឡើងដោយ​សារភាពមិន​ស៊ី​គ្នា រវាងជំនាញដែលកម្លាំងពលកម្មមាន និងជំនាញដែលនិយោជកត្រូវការ។ កម្ពុជាត្រូវការ គ្រូ​​បង្រៀនដែលមានគុណភាពបង្រៀនខ្ពស់ច្រើននាក់ថែមទៀត និងត្រូវផ្តល់ការ​គាំទ្រផ្នែកហិរ​ញ្ញ​វត្ថុដល់សិស្សក្រីក្រ ដែលរៀនពូកែ ដើម្បីជួយឱ្យពួកគេបន្តការសិក្សា និងរៀនជំនាញដែល​ត្រូវ​ការ ក្នុងយុគសម័យឌីជីថល។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាកសាងនូវតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលប្រកបដោយ​វិបុ​ល​​ភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ហើយក្នុងពេលជាមួយគ្នា នៅតែបន្តកិច្ចខិតខំប្រឹង​ប្រែ​ង​លុបបំបាត់ភាពក្រីក្រធន់ធ្ងរ។ ក្នុងឆ្នាំ២០១៨  ធនាគារអភិវឌ្ឍន៍អាស៊ី បានប្តេជ្ញាផ្តល់​ហិរ​ញ្ញ​ប្ប​ទាន​សម្បទាន និងហិរញ្ញប្បទានឥតសំណងថ្មីក្នុងទឹកប្រាក់ប្រមាណ ២១,៦ពាន់លាន​ដុ​ល្លារ​​។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធិរបស់សមាជិកចំនួន ៦៨ ​នៅក្នុងនោះ ៤៩ ប្រទេសមកពីតំបន់នេះ៕

Source From: https://www.akp.gov.kh/kh/post/detail/7308

Leave a Reply

Your email address will not be published. Required fields are marked *