News

Check out real estate news updates

ADB​ ​ផ្តល់​ថវិកា​ ​៨៧​ ​លាន​ដុល្លារ​អាមេរិក​​ជំរុញ​​ការ​​អភិវឌ្ឍ​សេដ្ឋកិច្​ច​កម្ពុជា​

ភ្នំពេញ​៖​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​(​ADB​)​ ​គ្រោង​ផ្តល់​ថវិកា​ចំនួន​ ​៨៧​ ​លាន​ដុល្លារ​អាមេរិក​ ​កម្ពុជា​ ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​ជំនាញ​វិជ្ជាជីវៈ​ ​នៅ​កម្ពុជា​ ​រយៈពេល៥ឆ្នាំ​ ​(​២០១៩​-​២០២៣​)​។​

​សម្រាប់​គម្រោង​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​វាង​ ​ADB​ ​និង​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ ​មានឈ្មោះ​ថា​ ​ជំនាញ​ដើម្បី​ប្រកួតប្រជែង​ ​ហៅ​កាត់​ថា​ ​(​S4C​)​ ​ដែល​បាន​បាន​រៀបចំ​សិក្សា​កន្លងមក​មាន​ ​នឹង​ត្រូវ​អនុម័ត​នៅ​ខែមិថុនា​ ​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ​ ​នា​ខែតុលា​ឆ្នាំ២០១៩​។​

លោក​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​នៅក្នុង​ជំនួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​ ​ADB​ ​ទីនៅ​ថ្ងៃ០១​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​បាន​អរគុណ​ដល់​ ​ADB​ ​ចំពោះ​ការ​ ​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ច​-​សង្គម​ ​តាមរយៈ​ការ​គាំទ្រ​នេះ​ ​ក៏​ជាផ្នែក​មួយ​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​វឌ្ឍនភាព​កំណើន​សេដ្ឋកិច្ច​ជាមធ្យម៧ភាគរយ​ប្រចាំឆ្នាំ​ ​ហើយនឹង​អាច​សម្រេច​តាម​គោលដៅ​របស់​ខ្លួន​នៅក្នុង​ការ​ក្លាយជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​។​ ​

​លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​ ​នឹង​នៅតែ​អាច​រក្សា​នូវ​និរន្ត​ភាព​នៃ​កំណើន​របស់​ខ្លួន​បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ ​ដោយសារតែ​កត្តា​ខាងក្រៅ​ ​ច្រើន​ដូចជា​ ​សង្រ្គាម​ពាណិជ្ជកម្ម​ ​ការប្រកួត​ប្រជែង​កាន់តែ​តឹងតែង​ ​បដិវត្ត​ឧស្សាហកម្ម៤.០​ ​ប៉ុន្តែ​កម្ពុជា​ក៏អាច​មានលទ្ធភាព​ក្នុង​ការក្សា​ភាព​ប្រកួតប្រជែង​ ​តាមរយៈ​ការ​ដាក់ចេញ​នូវ​កំណែទម្រង់​នានា​ ​រួម​ទាំង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ទៅ​វិស័យ​ឧស្សាហកម្ម​ផ្សេងទៀត​ ​ដែល​មាន​វិ​ស័យ​សក្តា​នុ​ពល​ជាច្រើន​ក្នុង​ការ​ស្រប​ទាញ​កម្លាំង​ពលកម្ម​អតិពលកម្ម​ជាច្រើន​វិស័យ​ទៀត​ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ​ ​ដូចជា​អេ​ឡិច​ត្រូ​និច​ ​កែច្នៃ​ម្ហូបអាហារ​ ​សំណង់​ ​និង​អចលនទ្រព្យ​ ​កសិ​ឧស្សាហកម្ម​ ​ទេសចរណ៍​ ​ជាដើម​។​ ​

​លោកស្រី​ ​Ayoko​ ​Inagaki​ ​នាយក​ផ្នែក​អភិវឌ្ឍន៍​ ​និង​មនុស្ស​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​(​ADB​)​ ​បាន​សំដែង​នូវ​ការ​អបអរសាទរ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កសាង​មូលធន​មនុស្ស​តាមរយៈ​ការ​ដាក់ចេញ​នៅក្នុង​យុទ្ធ​សាស្រ្ត​ចតុកោណ​ ​គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដូច​មាន​ចែង​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​។​ ​

​លោកស្រី​បន្ត​ថា​ ​ADB​ ​ក្រៅពី​ការ​ជួយ​គាំទ្រ​លើ​គម្រោង​ ​លើ​វិស័យ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​ ​ADB​ ​ក៍​កំពុង​សិក្សា​ក្នុង​ការរៀបចំ​ជា​ផែនការ​យុទ្ធ​សាស្រ្ត៥ឆ្នាំ​បន្ទាប់​របស់​ខ្លួន​ ​ដើម្បី​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​ការងារ​ ​ដែល​ស្របតាម​អ​ទិ​ភាព​ទាំង៥នៃ​ផែនការ​យុទ្ធ​សាស្រ្ត​របស់ក្រ​សួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​ដូចជា​ ​បន្ត​ពង្រឹង​វិស័យ​បណ្តុះបណ្តាល​ ​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ​,​ ​ប្រាក់ឈ្នួល​អប្បបរមា​,​ ​សុវត្ថិភាព​ ​និង​សុខភាព​ការងារ​ ​,​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​,​ ​ទេសន្តរប្រវេសន៍​ការងារ​,​ ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​និង​ការ​ធ្វើ​ប្រព័ន្ធ​ទំនើបកម្ម​នៃ​សេវា​សាធារណៈ​ ​,​ស្វែងរក​មូលនិធិ​ជួយ​ធានា​ដល់​និរន្ត​ភាព​ ​និង​ឯករាជ្យ​ភាព​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​។​

​លោកស្រី​បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​ផ្តល់​នូវ​ព័ត៌មាន​ ​ក៏ដូចជា​ទស្សនៈ​ដ៏​ល្អ​សម្រាប់​ជា​មូលដ្ឋាន​ដល់​ ​ADB​ ​យក​ទៅ​ពិចារណា​ក្នុង​ការរៀបចំ​ ​ឱ្យ​ចេញ​ជា​ផែនការ​យុទ្ធ​សាស្រ្ត​បន្ត​ទៀត​ ​ក្នុង​ការ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជាពិសេស​ក្នុង​ការ​កសាង​នូវ​មូលធន​មនុស្ស​ឆ្លើយតប​ទៅ​តម្រូវការ​នៃ​ ​ការវិវត្តន៍​សេដ្ឋកិច្ច​ ​និង​សង្គម​។​ ​

​ភាគី​ទាំងពីរ​បាន​សំដែង​នូវ​មោទនភាព​ចំពោះ​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហ​ប្រតិ​បត្ត​ការ​ ​កន្លងមក​ ​ហើយ​បាន​សន្យា​ថា​នឹង​បង្កើន​ប្រសិទ្ធភាព​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត​ ​នូវ​ភាពជា​ដៃគូ​នេះ​ ​សម្រាប់​រយៈពេល​វែង​ ​សំដៅ​បន្ត​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​ជាច្រើន​ដែល​បាន​ដាក់ចេញ​ប្រកបដោយ​ជោគជ័យ​៕​

Source From: https://www.propertyarea.asia

Leave a Reply

Your email address will not be published. Required fields are marked *