News

Check out real estate news updates

​តើការផ្អាកទិញលក់ដីនៅតំបន់ព្រលានយន្តហោះថ្មី ជះឥទ្ធិពលអ្វីខ្លះដល់ម្ចាស់ដីធ្លីនៅតំបន់នោះ?

ពត៌មានទាក់ទងទៅនឹង ការសាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល បានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់នោះហាក់ឡើងកូដខ្លាំង ដែលអាចជាកង្វល់ពីរាជរដ្ឋាភិបាល។ជាក់​ស្តែង​​ព័ត៌មាន​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ភ្នំពេញ​ថ្មី នៅ​​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ កាល​ពី​ដើម​ឆ្នាំ ​២០១៨ បាន​​ធ្វើ​ឲ្យ​សកម្មភាព​ទិញ​លក់ និង​តម្លៃ​ដី​ធ្លី​​ក្នុង​តំបន់​នោះ​​មាន​សម្ទុះ​ខ្លាំង​​រហូត​​ដល់​ពេល​សព្វ​ថ្ងៃ​។

កាលពីសប្តាហ៍មុន គណៈកម្មការ​រៀបចំ​ទីតាំង​គម្រោង​សាងសង់​អាកាស​​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នឹង​ធ្វើ​ការ​​​ផ្អាក​ជា​​បណ្តោះ​អាសន្ន​នូវ​​រាល់​ការ​ទិញ លក់​ដី​ នៅ​តំបន់​​ព្រលានយន្តហោះ ដែល​បង្ក​ការ​លំបាក និង​រាំងស្ទះ​​​ដល់​ដំណើរ​ការ​អនុវត្ត​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ទាប់​ពី​​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​នេះ ​​បាន​​បញ្ជាក់​ថា តាម​ការ​ចាំ​បាច់​ត្រូវ​ផ្អាក​​ជា​បណ្តោះ​អាសន្ន​​នូវ​ការ​ធ្វើ​ចរន្ត​ការ​ដី​ ​(ការ​ទិញ លក់) ស្ថិត​ក្នុង​ទីតាំង​ ដែល​បង្ក​ការ​លំបាក និង​រាំង​ស្ទះ​ដល់​ដំណើរ​ការ​អនុវត្ត​គម្រោង​នេះ»​។​

ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ថា​ ​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​ការទិញ​លក់​ដី​ ​នៅ​ទីតាំង​គ្រោង​សាង​សង់​ព្រលា​នយន្ត​ហោះ​ថ្មី​ ​នឹង​មិន​បង្ក​ឲ្យ​វិស័យ​អចលនទ្រព្យ​ក្នុង​តំបន់​មាន​បញ្ហា​អ្វី​នោះ​ទេ​ ​​។

ដោយឡែក វា​អាច​ជួយ​ធ្វើឲ្យ​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការ​ដោះស្រាយ​តម្លៃ​ ​គោលនយោបាយ​នានា​ ​ដើម្បី​អាច​ជៀសវាង​បញ្ហា​នៅពេល​ក្រោយផងដែរ ដែលនេះអាចស្រួលទាំងរាជរដ្ឋាភិបាល និងម្ចាស់ដីធ្លី​៕​

ជា​ធម្មតា​នៅ​ពេល​​ដែល​មាន​ព័ត៌មាន​គម្រោង​អភិវឌ្ឍន៍​ធំៗ នៅ​កន្លែង​ណា​មួយ ​សកម្មភាព​ទិញ​ លក់ និង​តម្លៃ​អចលន​ទ្រព្យ នឹង​​​ពុះ​កញ្ជ្រោល​ខ្លាំង​​រហូត​ពិបាក​គ្រប់គ្រង​ផង​ក៏​មាន​។​ ដូចនេះហើយ ទើបក្រសួង បង្ការភាព កង្វល់នៅពេលក្រោយដោយវិធីនេះ។

គួរឲ្យដឹងថា តាម​គម្រោង​ ព្រលាន​យន្តហោះ​ថ្មី​កម្រិត F4 ដែល​​អាច​អនុញ្ញាត​ឲ្យ​យន្តហោះ​​ធុន​ធំៗ​ចុះ​ចត​បាន​នេះ នឹង​សាងសង់​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​កណ្តាល ​និង​ខេត្ត​តាកែវ លើ​ផ្ទៃ​ដី​ទំហំ ២ ៦០០ ​ហិកតា ក្នុង​តម្លៃ​ប្រមាណ​ ១ ៥០០ ​លាន​ដុល្លារ​។

Source From: https://business-cambodia.com/2019/03/05/what-is-the-impact-of-the-land-acquisition-suspension-at-the-new-airport-in-the-area/

Leave a Reply

Your email address will not be published. Required fields are marked *