News

Check out real estate news updates

៥បញ្ហានេះ ដែលធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មានកង្វល់ឥតល្ហែរ

នៅថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០១៩ ពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំផ្នែកឯកជនលើកទី០១ នៃក្រុមការងារទី​១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ”​ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព លោក ឧកញ៉ា លី ហួរ សហប្រធានក្រុមការងារតំណាងវិស័យឯកជន និងជាប្រធានសមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងវត្តមាន បណ្ឌិត តាន់ មុន្នីវណ្ណ ។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីណែនាំខ្លួនរបស់សមាជិកសមាជិកានៃក្រុមការងារ និងជាពិសេស ស្វែងរករាល់ធាតុចូល និងបញ្ហាប្រឈមនានា ដែលជាកង្វល់របស់សមាជិកសមាជិកាក្នុងអង្គប្រជុំបានជួបប្រទះក្នុងវិស័យនេះ ដើម្បីធ្វើការពិភាក្សា ពន្យល់ ស្រាយបំភ្លឺបញ្ជាក់ រកដំណោះស្រាយរួមគ្នាផ្នែកឯកជនជាមុន បន្ទាប់ពីបានធ្វើការពិភាក្សារួចរាល់មក លោកឧកញ៉ាសហប្រធានបានបូកសរុបនៅលទ្ធផលដែលជាធាតុចូល និងជាកង្វ់របស់អង្គប្រជុំ

១. បញ្ហាភាពយឺតយ៉ាវដោយសារកង្វះមន្រ្តីធ្វើការ

២.បញ្ហាស្នើសុំច្រកចេញចូលតែមួយ

៣. បញ្ហាបាត់បង់កន្លែងរំដោះប្រព័ន្ធទឹក និង ប្រព័ន្ធអគ្គីសនី តាមបណ្តាដងផ្លូវជាតិមួយចំនួន

៤. បញ្ហាការស្នើសុំច្បាប់សាងសង់

៥. បញ្ហាការសុំអាជ្ងាប័ណ្ណលក់ និងបញ្ហាផ្សេងៗមួយចំនួនត្រូវបានដោះស្រាយរួចរាល់។

គួរជម្រាបផងដែរថា ការប្រជុំនេះ មានការចូលរួមពីសំណាក់ អនុសហប្រធានក្រុមការងារ និង ឯកឧត្តម ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមាន លោកឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាសមាជិកសមាជិការបស់ក្រុមការងារនេះ ព្រមទាំងវត្តមានផងដែប្រធាន ឬតំណាងមកពីបុរីលំនៅដ្ឋាន និងក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយសំភារៈសំណង់ ដែលកំពុងធ្វើអាជីវកម្ម និងកំពុងធ្វើការវិនិយោគពាក់ព័ន្ធលើវិស័យនេះសំខាន់ៗជាច្រើន។

More information visit: https://www.business-cambodia.com/public/article/5-this-problem-has-made-the-construction-and-real-estate-sectors-in-cambodia-intense

Leave a Reply

Your email address will not be published. Required fields are marked *