News

Check out real estate news updates

៥ចំណុចដែលធ្វើឲ្យមាត់ទន្លេទាក់ទាញការវិនិយោគលំនៅដ្ឋាន

តំបន់មាត់ទន្លេគឺជាតំបន់ដែលកំពុងទាក់ទាញបេះដូងអ្នកវិនិយោគជាច្រើនក្នុងការអភិវឌ្ឍតំបន់នេះ ឲ្យក្លាយជាទីក្រុងរណបថ្មីលំដាប់ខ្ពស់ជាមួនិងរសនិយមដែលមានសក្កានុពលខ្ពស់បើប្រៀបធៀបទៅនឹងតំបន់ដទៃ។

ចំណែកភ្នំំពេញដែលស្ថិតនៅចំចំណុចប្រសព្វរវាងទន្លេ៤មុខកាត់គ្នាក្នុងនោះមានដូចជា៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់ បានធ្វើអោយតំបន់តាមដងទន្លេមានលក្ខណៈពិសេសបំផុតសម្រាប់សំណង់អគារខ្ពស់ៗ ប៉ុន្តែបច្ចុប្បន្នតំបន់មាត់ទន្លេនៅមានការសាងសង់តិចតួចនៅឡើយ ហើយដីមួយផ្នែកធំនៅជាដីទំនេរ។

ប៉ុន្តែថ្មីៗនេះយើងឃើញមានភាពទាក់ទាញចំនួន៥ដែលធ្វើតំបន់មាត់ទន្លេកាន់តែមានអ្នកវិនិយោគលំនៅដ្ឋានកាន់តែច្រើន៖

១.តំបន់ទេសចរណ៍

តំបន់មាត់ទន្លេជាកន្លែងសម្រាកលំហែកាយក្នុងថ្ងៃឈប់សម្រាក ឬពេលសម្រាកពីការងារផ្សេងៗដ៏ល្អបំផុតសម្រាប់អ្នករវល់ជាមួយការងារច្រើន ដែលជាទីតាំងដ៏ងាយស្រួលទាំងការធ្វើដំណើរ ការស្នាក់នៅ ការកំសាន្ត និងជាតំបន់ទេចរណ៍ដ៏សំខាន់មួយនៅក្នុងទីក្រុង។

ជាពិសេសសួនសាធារណៈ​តាមដងទន្លេ បានក្លាយជាកន្លែងដើរកម្សាន្ត និងលំហែកាយដ៏ពេញនិយមសម្រាប់អ្នកក្នុងស្រុក និងមួយផ្នែកធំជាជនបរទេសផងដែរ។​

២.ទីតាំងនៃការប្រារព្ធពិធីបុណ្យជាតិ

បុណ្យជាតិធំៗត្រូវបានប្រារព្ធឡើងនៅតាមដងទន្លេ ដូចជា៖ បុណ្យអ៊ុំទូកជាដើម ហើយតំបន់ដងទន្លេគឺជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ពិធីបុណ្យជាតិធំៗហើយជាកន្លែងសម្រាប់ប្រមូលផ្តុំគ្នារបស់ សាធារជនដែលធ្វើឲ្យមាត់ទន្លេមានភាពអ៊ូអរយ៉ាងខ្លាំង។

៣.រសនិយមតាមបណ្តោយមាត់ទន្លេ

តំបន់មាត់ទន្លេទីក្រុងភ្នំពេញគឺពិតជាទីតាំងមួយល្អបំផុតសម្រាប់រស់នៅក្នុងទីក្រុងភ្នំពេញ ហើយការអភិវឌ្ឍន៍ដ៏ល្អប្រសើរក្នុងឆ្នាំកន្លងមក ធានាឲ្យមានកន្លែងរស់នៅរបស់អ្នកប្រកបដោយ សេចក្តីសុខ និងផាសុកភាព ជាមួយក្រុមគ្រួសាររបស់អ្នក។

៤.កន្លែងបណ្តុះនៃសេវាកម្ម

តំបន់មាត់ទន្លេជាកន្លែងបង្កើនចំនួននៃជនបរទេសច្រើនឡើង ហើយមានភោជនីយដ្ឋានជាច្រើនដែលបំរើសេវាកម្មម្ហូបអាហារជុំវិញពិភពលោក ដែលមានម្ហូបដូចជាប្រទេសអាឡឺម៉ង់ អ៊ីតាលី បារាំង កាណាដា សហរដ្ឋអាមេរិក កូរ៉េ ជប៉ុន និងសូម្បី តែអូស្រ្តាលី ថៃ ដូច្នេះហើយការជ្រើសរើសម្ហូប អាហារមិនមែនជាបញ្ហាទៀតទេ ដោយសារតែមានសេវាកម្មផ្តល់ជូនយ៉ាងច្រើន។​

៥.ទេសភាពស្រស់ស្អាតគួរឲ្យទាក់ទាញ

ការជះពន្លឺនៃព្រះអាទិត្យទៅក្នុងទន្លេ នៅទិសខាងលិច គ្រប់ទូកទេសចរណ៍តូចៗទាំងអស់បានឆ្លងកាត់នៃពន្លឺនោះ ឬអ្នកអាចមើលឃើញពន្លឺដ៏ស្រស់ស្អាតនោះពីបង្អួចរបស់អ្នក និងបានផ្ដល់ភាពធម្មជាតិជាមួយនិងខ្យល់អាកាសបរិសុទ្ធ ហើយជាកន្លែងដ៏ស្រស់ស្អាត និងមានភាពទាក់ទាញ ដែលបានប្រមូលផ្តុំដោយទស្សនីយភាពគួរឲ្យគយគន់ គួបផ្សំជាមួយនិងទន្លេបួនមុខប្រសព្វគ្នា រួមមាន៖ ទន្លេសាប ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម និងទន្លេបាសាក់។

Source From: https://business-cambodia.com/2019/03/05/5-things-that-make-the-riverside-attractive-to-housing-investment/

Leave a Reply

Your email address will not be published. Required fields are marked *