News

Check out real estate news updates

៣ក្បាច់ ដែលអ្នកមានអចលនទ្រព្យស្រាប់ អាចរកលុយបានយ៉ាងធូរ

ប្រសិនបើអ្នកមានអចលនទ្រព្យស្រាប់ ដោយអចលនទ្រព្យនោះអាចជា កេរ្តិ៍ពីឪពុកម្តាយ ឬជាកម្លាំងញើសញាមខ្លួនឯង ដោយមិនប្រើវិធីសាស្ត្រកម្ចី វិធីចំនួន ៣ ដែលអ្នកអាចរកលុយពីវិស័យអចលនទ្រព្យបានយ៉ាងធូរ ​ប៉ុន្តែសូមបញ្ជាក់ថា​វាមិនមែន​មានន័យ​ថាមានតែវិធីបី​នេះទេ។

ដែលវិធីទាំង៣នោះរួមមាន៖

ដាក់ជួល

គ្រប់អចលនទ្រព្យទាំងអស់ ទាំងដីធ្លី ផ្ទះសម្បែង ខុនដូ សុទ្ធតែអាចដាក់ជួលបាន ដែលអ្នកជួលទាំងនោះ​បានឲ្យអ្នកបានប្រាក់ចំណូលទៀងទាត់មួយ ។

កែកុនអចលនទ្រព្យ ដើម្បីឲ្យកើតម្លៃ

បើផ្ទះអ្នកចាស់ អ្នកត្រូវកែកុន ដោយលាបថ្នាំថ្មី ជួលជុលកន្លែងខូចៗ រៀបចំឲ្យមានរបៀបរៀបរយ មើលទៅគួរជាទីចង់រស់នៅ នោះតម្លៃរបស់វានឹងកើនឡើងភ្លាមៗ។ បើដីរបស់អ្នកទុកចោលយូរ ដុះព្រៃស្កេសស្កាស ដីមិនរាបស្មើ កន្លែងខ្លះទាប កន្លែងខ្លះខ្ពស់ ដីមានស្រះ អ្នកគួរតែចាត់ការវាដោយចាក់ដីបំពេញ កាប់ឆ្ការព្រៃឲ្យស្រឡះ នោះហុងស៊ុយក៏នឹងកើតមានភ្លាមៗ ដោយដីនោះនឹងឡើងថ្លៃភា្លមបន្ទាប់​ពីអ្នកកែឆ្នៃវារួច។

លក់ចេញ ទិញចូល លក់ចេញទិញចូល

នេះជាវិធីសម្រាប់អ្នកដែលមានអចលនទ្រព្យស្រាប់ ដោយជាកេរ្តិ៍របស់ឪពុកម្តាយ ឬជាការទិញដោយខ្លួនឯងទុកយូរហើយ អ្នកអាចប្រើក្បួនទី២ ដើម្បីឲ្យវាឡើងថ្លៃ ហើយ លក់វាចេញ បន្ទាប់មកអ្នកមិនត្រូវទុកលុយនោះនៅក្នុងធនាគារនោះទេ អ្នកត្រូវតែស្វែងរកអចលទ្រព្យផ្សេងទៀត ដែលមានទំហំធំជាងអចលទ្រព្យចាស់ ទីតាំងល្អ ហើយតម្លៃថោកជាង ឬប្រហាក់ប្រហែលអចលទ្រព្យចាស់ក៏បាន។

Source From: https://business-cambodia.com/2018/11/14/how-to-make-money-in-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *