News

Check out real estate news updates

២គម្រោងធំៗនៅខេត្តកែបដែលកំពុងមានឥទ្ធិពល លើវិស័យអចលនទ្រព្យ

ខេត្តកែបជាកន្លែងទាក់ទាញវិនិយោគិនខ្លាំងក្នុងពេលបច្ចុប្បន្នដោយសារតម្លៃដីនៅក្រុងព្រះសីហនុកំពុងតែមានការ​កើន​ឡើង​យ៉ាងខ្លាំងដែលជម្រុញដោយវិនិយោគិនចិន និងបានកំពុងតំឡើងតម្លៃខ្ពស់ជាង វិនិយោគិនក្នុងស្រុក និងវិនិយោគិន​បរទេស​ផ្សេងទៀត។

ចំណែកសក្កានុពលនៅកែបក៏បានទាក់ទាញអ្នកវិនិយោគអចលនទ្រព្យយ៉ាងច្រើនទៅវិនិយោគផងដែរ ដែលសក្កានុពល​នៃគម្រោងនៅខេត្តកែបដូចជា៖

១.គម្រោងFrench Riviera Marina

គម្រោងFrench Riviera Marina ដើម្បី​អភិវឌ្ឍ​ខេត្តកំពត និង​ខេត្ត​កែប ដែល​នៅ​ជិតគ្នា​នេះ​ឲ្យ​ក្លាយជា​តំបន់​មួយ ដែល​មាន​​សក្តានុពល​ស​ម្រា​ប់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ឋា​ន ផ្សារ​ទំនើប កំពង់ផែ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាច្រើន​ទៀត ដែល​មាន​តម្លៃ​រហូតដល់​ទៅ ២៣,២០​ពាន់​លាន​ដុល្លារ​។​​

២.គម្រោងវិនិយោគតំបន់ទេសចរណ៍

ដើម្បីពង្រឹង ធ្វើយ៉ាងណាឱ្យរក្សាបាននូវការអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ ដែលពោពេញទៅដោយសក្តានុពល​ដ៏សម្បូរ​បែប និងការវិនិយោគសេវាកម្មលើវិស័យទេសចរណ៍ ក៏ដូចជាប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍​ដ៏ទាក់ទាញ​បន្ថែម​ទៀត ការបង្កើនការងារដល់ប្រជាពលរដ្ឋនៅភូមិសាស្រ្ត ខេត្តកែប ឱ្យមាននិរន្តរភាព។

សូមបញ្ជាក់ផងដែរថា គម្រោងទាំងពីរនេះវាមានភាពទាក់ទងគ្នារវាងការរីកចម្រើនវិស័យអចលនទ្រព្យខេត្តចំនួនពីរគឺខេត្តកំពតនិងខេត្ត​កែប​ដែលខេត្តទាំងពីរនេះកំពុងតែជាទិសដៅវិនិយោគថ្មីរបស់វិនិយោ​គិនចិនក្នុងគោលបំណងបង្កើត​គម្រោងធំៗ​បន្តទៀត។

ម៉្យាងវិញទៀតខេត្តកំពតបានទទួលការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនខណៈពេលដែលតម្លៃដីធ្លីនៅក្នុងក្រុង​ព្រះសីហនុ​នៅក្បែរឆ្នេរសមុទ្របានកើនឡើងយ៉ាងខ្លាំងដោយសារមានលំហូរវិនិយោគិនចិនដែលកំពុងទិញដីក្នុងតម្លៃខ្ពស់​ជាងវិនិយោ​គិន​ក្នុងស្រុក និងវិនិយោគិនមិនមែនជនជាតិចិន។

Source From: https://business-cambodia.com/2019/02/28/2-major-projects-in-kep-that-are-affecting-real-estate/

Leave a Reply

Your email address will not be published. Required fields are marked *