News

Check out real estate news updates

១៣​ឆ្នាំ អគារ​ខ្ពស់​ៗ​នៅ​កម្ពុជា កើន​ឡើង​ជាង ១​ពាន់​អគារ

គិត​ចាប់ពី​ឆ្នាំ​២០០៥ រហូត​មក​ដល់​បច្ចុប្បន្ន កម្ពុជា​មាន​សំណង់​អគារ​ខ្ពស់​ៗ ចាប់ពី ៥​ជាន់​ឡើង​ទៅ ចំនួន ១០៨៨​អគារ​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

នៅ​ក្នុង​របាយការណ៍​ដ​ដែល បាន​ឲ្យ​ដឹង​ថា ត្រឹម​តែ​រយៈពេល ៩​ខែ​ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា​មាន​អគារ​ខ្ពស់​ៗ កម្ពស់​ចាប់ពី ៥​ជាន់​ឡើង​ទៅ​រហូត​ដល់ ៩២​អគារ ហើយ​នៅ​រាជធានី​ភ្នំពេញ មាន​ទីក្រុង​រណប បុរី​លំនៅឋាន​ និង​លំនៅឋាន​មាន​លក្ខណៈ​បុរី សរុប​ចំនួន ២២៨​ទីតាំង​។​

ប្រភព​ដដែល​បន្ត​ថា សម្រាប់​វិស័យ​សំណង់ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ចំនួន ២៥៤១​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន​ជាង​ ១០លាន​ម៉ែត្រ​ការ៉ា​ (១០ ៧៩០ ៥៩៧) មាន​តម្លៃ​ប៉ាន់ស្មាន​ជាង ​៤,៨ពាន់លានដុល្លារ​ (៤ ៨២០ ២០៨ ៨៤៦)។

នៅក្នុង​នោះ​ដែរ ការ​បោះ​ទុន​វិនិយោគ របស់​វិស័យ​ឯកជន​មកពី​បរទេស​មាន​ចំនួន ៣៣​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​១,១៤៩,៣៥៣​ម៉ែត្រការ៉េ មាន​តម្លៃ​ប៉ាន់ស្មាន ទុន​វិនិយោគ​សាងសង់ ៤៧៧,៧៨៤,០០០​ដុល្លារ​អាមេរិក ហើយ​វិស័យ​សំណង់​នេះ បាន​ផ្តល់​ដល់​អ្នក​ជំនាញ និង​កម្មករ ប្រមាណ​២២​ម៉ឺន​នាក់ ក្នុង​១​ថ្ងៃ ដែល​ធ្វើការ​តាម​ការដ្ឋាន សំណង់​ទូទាំង​ប្រទេស​។

​បើ​តាម​របាយការណ៍​ដ​ដែល ក៏​បាន​បញ្ជាក់​ដែរ​ថា វិស័យ​សំណង់​ដែល​សម្រេច​បាន​ក្នុង​រយៈពេល ៩​ខែ​នេះ បង្ហាញ​ថា នៅ​តែ​ជា​វិស័យ​មួយ​ក្នុង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​រួមចំណែក​យ៉ាងសកម្ម ក្នុង​ការ​កសាង​ជាតិ និង​អភិវឌ្ឍ​ប្រទេសជាតិ​៕

Source From: http://kleykley.sabay.com.kh/article/1102721#utm_campaign=onpage

Leave a Reply

Your email address will not be published. Required fields are marked *