News

Check out real estate news updates

ឱកាសពិសេស! បញ្ចុះតម្លៃរហូតដល់ 7% គ្រប់គម្រោងពី ជីប ម៉ុង លែន

(ភ្នំពេញ)៖ ឱកាសពិសេសផ្តល់ជូនពី ជីប ម៉ុង លែន ជាមួយការបញ្ចុះតម្លៃរហូតដល់ 7% ទៅលើគ្រប់គម្រោងលំនៅឋានរបស់ខ្លួនជូនទៅកាន់អតិថិជនចាប់ពីថ្ងៃទី 01 ខែ កក្កដា ឆ្នាំ 2019 តទៅ។

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍ៍៏អចលនទ្រព្យដ៏ធំ និងល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៏លំនៅឋានប្រណិតធំៗចំនួន 8 គឺ លែនម៉ាក 271, លែនម៉ាក 60M, ផាក លែន 598, ផាក លែន ធីខេ, ផាក លែន សែន សុខ, ផាក លែន 6A, ផាក លែន ខុនដូ ធីខេ និង លែន រីច ចំការដូង។

គម្រោងទាំងអស់សុទ្ឋសឹងតែស្ថិតនៅចំកណ្តាលទីប្រជុំជន និង មានសក្តានុពល ដែលសាកសមបំផុតសម្រាប់ការរស់នៅ ឬ ប្រកបអាជីវកម្ម។

ក្នុងគម្រោងនីមួយៗមានផ្លូវចេញចូលធំទូលាយ ផ្សារទំនើប ក្លឹបហាត់ប្រាណ សួនច្បារ និង គម្រោងអភិវឌ្ឍន៏ជាច្រើនទៀត។ ផ្ទះនីមួយៗត្រូវបានរចនាម៉ូតយ៉ាងទាន់សម័យ និង សាងសង់ឡើងយ៉ាងហ្មត់ចត់ដើម្បីធានាបាននូវគុណភាពល្អ រឹងមាំគង់វង្សយូរអង្វែង។

សម្រាប់ការផ្តល់ជូនបញ្ចុះតម្លៃ 7% នេះគឺទៅលើគម្រោងលំនៅឋានប្រណិតជាច្រើនប្រភេទដូចជា៖ វីឡាឃ្វីន, វីឡាឃ្វីនអេ, វីឡាភ្លោះ, វីឡាកូនកាត់អេ, វីឡាកូនកាត់ប៊ី, ហូម អបហ្វីស, និង ហ្សប ហៅស៍ និង 5% ទៅលើប្រភេទខុនដូ។ ចូរកុំខកខានឱកាសដ៏ល្អនេះឲ្យសោះព្រោះពេលវេលានៃការបញ្ចុះតម្លៃនេះមានកំណត់៕

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញមកសាកសួរនៅការិយាល័យលក់ផ្ទាល់ ឬ ទំនាក់ទំនងទូរស័ព្ទលេខ 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com

Source From: http://www.freshnewsasia.com/index.php/en/localnews/126597-2019-07-01-11-51-21.html

Leave a Reply

Your email address will not be published. Required fields are marked *