News

Check out real estate news updates

ឱកាសចំណេញខុសគ្នារវាងផ្ទះជាប់ដី​និងខុនដូ

ការវិនិយោគគឺតែងចង់បានចំណេញ តែយើងនៅមិនទាន់ដឹងថា តើការវិនិយោគលើផ្ទះ ឬខុនដូត្រូវ ធ្វើយ៉ាង​ណា​ទើប​ចំណេញច្រើននោះទេ។ ដើម្បីជាគន្លឹះក្នុងការទិញផ្ទះសម្រាប់ទុកលក់ចំណេញ អ្នកនាង ជា សុភារុណ ប្រធានក្រុមផ្នែកលក់ផ្ទះ បុរីភ្នំពេញថ្មី បានបង្ហាញថា

១. ផ្ទះ ៖ ការទិញផ្ទះជាការវិនិយោគមួយដែលល្អ  ការទិញផ្ទះល្វែងនៅតំបន់សម្រាប់រស់នៅ និងតំបន់ពាណិជ្ជ​កម្ម ផ្ទះល្វែង​នៅតំបន់ពាណិជ្ជកម្ម មានឳកាសចំណេញខ្ពស់ជាង ប៉ុន្តែក៏មានតំលៃថ្លៃជាងតំបន់​លំនៅដ្ឋានសម្រាប់​រស់នៅ​ធម្មតាផងដែរ។

ប៉ុន្តែ​ការទិញផ្ទះក៏គួរពិនិត្យទៅលើទីតាំង និងលក្ខខ័ណ្ឌច្បាប់ផងដែរ ដើម្បីបញ្ចៀសហានិភ័យ ដែលធ្វើឲ្យអត្រាចំណេញទាប និងមានហានិភ័យខ្ពស់។

២. ខុនដូ៖ ត្បិតខុនដូជាវិស័យថ្មីមួយ ដែលទើបមានការពេញនិយមជាបណ្តើរៗនៅកម្ពុជា ប៉ុន្តែ​ការវិនិយោគលើខុនដូ​ក៏មានផលចំណេញផងដែរ។

ខុនដូ ភាគច្រើនផ្តោតសម្រាប់ជួល យកប្រាក់ត្រលប់មកវិញ ប៉ុន្តែការទុកលក់យកចំណេញ មិនទាន់មានឳកាស​ចំណេញ​ខ្ពស់ទេ ដោយសារ​លំនៅដ្ឋានជាប់ដី នៅតាមបុរីនានានៅតែមានតម្លសមស្រប និងមានចំនួនច្រើននៅឡើយ។

Source From: https://business-cambodia.com/2018/10/03/home-and-condo/

Leave a Reply

Your email address will not be published. Required fields are marked *