News

Check out real estate news updates

ឯកឧត្តម ​ជា សុផារ៉ា​ ស្នើរអ្នកអភិវឌ្ឍន៍ធ្វើផ្ទះតម្លៃទាប ដែលអាចបង់រំលស់១ខែជាង ៨០ ដុល្លារ

ឯកឧត្តម ​ជា សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់បាន​មានប្រសាសន៍ កាលពីពេលថ្មីៗនេះថា បើសិនជា​អាច​អ្នក​អភិ​វ​ឌ្ឈ​ន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​នានា ជួយ​វិនិយោគ​លើ​លំនៅដ្ឋាន​មានតម្លៃ​ទាប ដើម្បី​ជួយ​ដល់​អ្នកធ្វើការ​ក្នុង​វិស័យ​វាយណភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​ក្រុម​ប្រជាពលរដ្ឋផ្សេងៗទៀត​ជាការ​ប្រសើរ។

លោក ​បន្តថា យើង​គួរផ្តោត​លើក​ម្មករ​រោងចក្រ ដែល​ពួកគេ​មាន​ប្រាក់ខែ១៧០ដុល្លារ អាច​លៃលក៨០ទៅ១០០ដុល្លារ​ក្នុង​មួយខែ​បង់ថ្លៃ​ផ្ទះ​បាន ព្រោះ​បើ​ពួកគេ​ជួល​ផ្ទះ​គេ​តម្លៃ៥០ដុល្លារ​ក្នុង​មួយខែ រយៈពេល១០ឆ្នាំ​ឬ២០ឆ្នាំ ក៏​នៅតែ​ជា​ផ្ទះ​របស់គេ។

ហើយលោក ​មិនមែន​ជំរុញ​ឲ្យ​អ្នក​អភិវឌ្ឍន៍ សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប នៅ​ជិត​សហគមន៍​អ្នកមាន​ជីវភាព​ធូរធារ ដែល​ធ្វើ​ឲ្យ​ខូច​បរិយាកាស​សហគមន៍​នោះទេ ប៉ុន្តែ​គួរ​សាងសង់​លំនៅដ្ឋាន​តម្លៃ​ទាប​នៅ​ជាយក្រុង​បន្តិច។ លោក​ ​ជឿថា​បើ​សាងសង់​ផ្ទះ ដែលមានរ​ចនាស​ម្ព័​ន្ឋ​សមស្រប និង​មិន​មានការ​ដេ​គ័​រ​ច្រើន មិនមាន​ការបំពាក់​ស​ម្ភា​រៈ​បរិក្ខា​ច្រើន គឺអាច​លក់​ក្នុងតម្លៃ​ទាប​បាន។

លោក​បន្តថា ​បច្ចុប្បន្ន​ក្នុង​មួយឆ្នាំ​យើង ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១ម៉ឺន​ខ្នង ហើយ​តម្រូវការ​នេះ​គិតតែ​ក្រុម​ប្រជាជន​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​ប៉ុណ្ណោះ។

កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី នគរូបនីយ៍កម្ម​និង​សំណង់ បាន​លើក​ឡើង​ខ្លាំង​ៗ​ថា នៅ​ភ្នំពេញ​សព្វថ្ងៃ មាន​ក្រុម​មនុស្ស​បោកប្រាស់​ច្រើន ដែល​ក្រសួង​កំពុង​ដោះស្រាយ​។

យ៉ាងណាមិញ ឯកឧត្តម ជា សុ​ផា​រ៉ា បានឲ្យដឹងផងដែរថា ដើម្បី​ចៀស​សវាង​ករណី​ទិញ​ដី​ឫ​ផ្ទះ​ចាញ់បោក​គេ ត្រូវ​សិក្សា​ទៅ​លើ​បញ្ហា​មួយ​ចំនួន​ដូច​ខាងក្រោម​៖

១-​ត្រូវ​សិក្សា​ផ្លូវច្បាប់​ឱ្យ​បាន​ច្បាស់លាស់៖

ការសិក្សាផ្លូវច្បាប់ឲ្យបានច្បាស់លាស់ គឺជារឿងសំខាន់ ថា​តើ​ដី​នៅ​តំបន់​នោះ ស្ថិត​នៅ​ក្នុង​ដី​ស្របច្បាប់ឬទេ ? តើ​មានច្បាប់​អនុញ្ញាត​ឱ្យ​ពុះ​លក់​ឬ​ក៏​អត់?តាម​រយៈ​ការ​ស៊ើបសួរ​ពី​អាជ្ញាធរ និង​មេ​ភូមិ មេឃុំ​ជាដើម​។

២. អំពីក្រុមហ៊ុន

អ្នកត្រូវដឹងថា តើក្រុមហ៊ុននោះជាក្រុមហ៊ុនអ្វី មានចុះបញ្ជីច្បាស់លាស់ឬទេ? ក្រុមហ៊ុនធ្លាប់មានបញ្ហា ទំនាស់ជមួយអតិថិជនពីមុនមកឬទេ?

៣-ជារឿងដែលសំខាន់មួយទៀត ​ត្រូវ​ពិចារណា​ថា ដី ឫ​ផ្ទះ​លក់​ថោក​ៗ​គ្មាន​ការ​ប្រាក់ គ្មាន​ប្រាក់​កក់​នោះ ប្រាកដជា​មិន​អាច​ទុកចិត្ត​បាន​ទេ ទោះ​តម្លៃ​ត្រឹម ៥ ០០០​ដុល្លារ ឫ​៦ ០០០​ដុល្លារ តែ​នេះ​ជា​លុយ​ដែល​ប្រជាពលរដ្ឋ​ខំរ​កដោយ​លំបាក ជា​ញើស​ជា​ឈាម​យក​ឱ្យ​គេ​ស្រួល​ៗ​ម្ល៉េះ? ។

More information visit: https://www.business-cambodia.com/public/article/chea-sophara-proposes-developers-for-low-cost-homes-with-a-monthly-installment-of-80

Leave a Reply

Your email address will not be published. Required fields are marked *