News

Check out real estate news updates

ឯកឧត្តម វ​ង្សី វិស្សុតថា កម្ពុជាត្រូវការវិនិយោគពីអាមេរិកឲ្យបានច្រើន ដើម្បីបង្កើតការងារដល់កូនខ្មែរ

ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បានលើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច អាមេរិក​-​អាស៊ាន​ ដឹកនាំ​ដោយ​លោក Alexander Feldman ​និង​លោក Michael W. Wichalak នៅ​ថ្ងៃទី​៨ ខែកក្កដា ​ឆ្នាំ​២០១៩ នេះ​ថា​ ​កម្ពុជា​ចង់បាន​ការ​វិនិយោគ​បន្ថែម​កាន់​តែច្រើន​ពី​អាមេរិក ដើម្បី​ធ្វើ​ពិពិធ​កម្ម​, បង្កើត​ការងារ និង​បង្កើន​តម្លៃ​បន្ថែម​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា ​​ក៏ដូចជា​ដើម្បី​ត​ភ្ជាប់​កម្ពុជា​ទៅកាន់​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​តំបន់ និង​ពិភពលោក​ ជាពិសេស​ការផ្ទេរ​នូវ​ចំណេះដឹង​, បច្ចេកវិទ្យា​, នានុវត្តន៍ និង​សហគ្រិនភាព​ជាដើម​។

​ជាមួយគ្នានេះដែរ ​តំណាង​ក្រុមហ៊ុន VISA, MASTERCARD, AMAZON, Facebook និង ORACLE ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​ឌីជីថល​, E-Commerce, E-Payment System និង Cloud Policy ជាដើម ​នោះ​, ឯកឧត្តម វ​ង្សី វិស្សុត បាន​បញ្ជាក់ថា​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​រៀប​ចំ​ក្របខ័ណ្ឌ​គោលនយោបាយ ​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា ​ដែលជា​ក្របខ័ណ្ឌ​គោល​នយោបាយ​វែង សម្រាប់​នាំ​កម្ពុជា​ឆ្ពោះ​ទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​ នៅក្នុង​រយៈពេល​ពី ១៥ ទៅ ២០ ឆ្នាំ​ខាងមុខ ។

តែ​ទោះ​យ៉ាង​ណា​កម្ពុជា​មានការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ ក្នុង​ការ​ជម្នះ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំង ​ឡាយ ​ដើម្បី​ពន្លឿន​កិច្ច​អភិវឌ្ឍ​ប្រទេស​ឱ្យ​ទាន់​ចរន្ត​ក្នុង​តំបន់ ​និង​នាំ​ប្រទេស​កម្ពុជា​ឱ្យ​ឈាន​ទៅដល់​កម្រិត​នៃ​ការ​អភិវឌ្ឍ​ថ្មី​មួយទៀត​។

More information visit: https://www.business-cambodia.com/public/article/he-vongsy-visoth-said-cambodia-needs-to-invest-more-from-the-us-to-create-jobs-for-khmer-children

Leave a Reply

Your email address will not be published. Required fields are marked *