News

Check out real estate news updates

ឯកឧត្តម​ជាសុផារ៉ា៖​សំណង់ណាដែលច្បាប់មិនអនុញ្ញាត និងត្រូវប្តឹងទៅតុលាការ

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ជា​ សុ​ផា​រ៉ា​ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ២៥​ ខែមិថុនា​ ម្សិលមិញ​នេះ​ថា​ រាល់​សំណង់​ដែល​គ្មាន​ច្បាប់​ ចាប់ពី​ពេលនេះ​ទៅ​អាជ្ញាធរ​ត្រូវ​ដាក់​ ពាក្យ​បណ្តឹង​ទៅ​ព្រះរាជអាជ្ញា​ ដើម្បី​ដោះស្រាយ​តាមច្បាប់​។ នៅចំពោះមុខ​នេះ​ យើង​នឹង​បង្កើត​គណៈកម្មការ​ដើម្បី​ចុះ​ត្រួតពិនិត្យ​ រាល់​សំណង់​ទាំងអស់​។

លោក​ជា​ សុ​ផា​រ៉ា​បាន​បន្ត​ថា​ “គណៈកម្មការ​នឹង​ចុះ​ធ្វើការងារ​ នេះ​ដោយ​ប្រាកដប្រជា​បំផុត​ និង​ព្រមទាំង​បាន​រំលឹក​ ម្ចាស់​សំណង់​ទាំងអស់​អោយ​ត្រៀម​ឯកសារ​ទាក់ទិន​នឹង​សំណង់​របស់​ខ្លួន​ និង​កុំ​មានទម្លាប់​ពេល​គណៈកម្មការ​ចុះទៅ​ហុច​ស្រោម​សំបុត្រ​។លោក​បន្ត​ថា​ ការ​បំពេញបេសកកម្ម​ គឺ​អនុវត្ត​តាម​ជំនាញ​ និង​វិជ្ជាជីវៈ​ប្រកបដោយ​ក្រមសីលធម៌​ត្រឹមត្រូវ​ ដើម្បី​ទាក់ទាញ​វិនិយោគ​កាន់តែ​ធំ​កាន់តែ​ច្រើន​ កាន់តែ​ល្អ​ថែមទៀត​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ តាម​គោលបំណង​ និង​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ទាំង​មានការ​នឹងនរ​ចិត្ត​ ព្រោះ​គណៈកម្មការ​ចុះទៅ​ មិនមែន​បំភ័យ​បំភិត​ ដុតឲ្យ​ខ្លោច​រោល​ឱ្យ​ឆៅ​នោះ​ទេ​។ តែ​វា​គឺជា​ការ​គាំទ្រ​ឲ្យ​បងប្អូន​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ធានា​បរិមាណ​ និង​គុណភាព​ កុំ​មានការ​ មន្ទិលសង្ស័យ​ និង​ភិតភ័យ​។ មុននឹង​ចាប់ផ្តើម​សាងសង់​ ត្រូវ​មានច្បាប់​អនុញ្ញាត​ លិខិត​បើក​ការដ្ឋាន​ជាដើម​”។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បាន​ដាក់​បញ្ជា​ ឱ្យ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​ទាំងអស់​ និង​ដាក់ពាក្យ​ប្តឹង​ទៅ​តុលា​នា​ពេលនេះ​ ​បន្ទាប់​បន្ទាប់ពី​មាន​ឧប្បទ្ទវ​ហេតុ​បាក់​រលំ​អាគារ​កំពស់ ៧ជាន់​ នៅ​កណ្តាល​ក្រុង​ព្រះសីហនុ​ បណ្តាល​អោយ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន៥៤នាក់​ កាលពី​រាត្រី​ទាប​ភ្លឺ​ថ្ងៃទី២២មិថុនា២០១៩កន្លង​ទៅ​ថ្មី​ៗនេះ​។

Source From: https://www.business-cambodia.com/public/article/any-building-that-the-law-does-not-allow-and-is-suing-the-court

Leave a Reply

Your email address will not be published. Required fields are marked *