News

Check out real estate news updates

ឯកឧត្តមស៊ុន ចាន់ថុល៖ ក្រុងភ្នំពេញនឹងអភិវឌ្ឍន៍គម្រោងធំៗ៣ ដើម្បីដោះស្រាយបញ្ហចរាចរណ៍

ដើម្បីដោះស្រាយបញ្ហាចរាចរណ៍នៅក្រុងភ្នំពេញ កម្ពុជាកំពុងសិក្សាគម្រោងអភិវឌ្ឍន៍ធំៗ ៣ ដែលអាច​ដោះស្រាយបញ្ហានេះបាន ដែលគ្រោងនឹង​ដាក់​ជូនរាជរដ្ឋាភិបាលនៅពេលដ៏ខ្លីខាងមុខនេះ។

យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែមេសា និងខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួង សមាជិកសមាជិកាគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការងារត្រួតពិនិត្យការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ និងបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីសម្រួលដល់វិស័យឯកជនដូចជា៖ ការផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនៅតាមគោលដៅកំពង់ផែ និងការបើកបង្រៀនបើកបរយានយន្តដឹកទំនិញដោយឥតគិតថ្លៃ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងផងដែរអំពីការសិក្សាគម្រោងនៃប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ការសិក្សាគម្រោងMonorail និងគម្រោងផ្លូវរថភ្លើងក្រោមដី ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងពិចារណាជ្រើសរើសគម្រោងណាមួយក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញនាពេលសព្វថ្ងៃនេះ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ បណ្ដុះបណ្ដាល ពង្រឹងការអនុវត្តច្បាប់ យុទ្ធនាការពាក់មួកសុវត្ថិភាព ការអប់រំតាមសាលារៀន ការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ និងចំណាំងផ្លាត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

More Information visit: https://www.business-cambodia.com/public/article/3-project-will-invest-phnom-penh

Leave a Reply

Your email address will not be published. Required fields are marked *