News

Check out real estate news updates

ឯកឧត្តមយន្ត មីន៖ ព្រះសីហនុកំពុងក្លាយជាឱកាសមាស ឱកាសពេជ្យ សម្រាប់អ្នកវិនិយោគអចលនទ្រព្យ

វិស័យអចលនទ្រព្យខេត្តព្រះសីហនុមានការរីកចម្រើនរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយកំពុងទទួលបានការវិនិយោគអចលនទ្រព្យពីសំណាក់វិនិយោគបរទេស និងស្រុកលើអចលនទ្រព្យសំខាន់ៗមាន៖ សណ្ឋាគារលំដាប់ផ្កាយ ផ្សារទំនើប ខុនដូរ កាស៊ីណូ ផ្សារទំនើប ភោជនីយដ្ឋាន និងកន្លែងកម្សាន្តជាដើម។

ថ្មីៗនេះឯកឧត្តមយន្ត មីន អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ខេត្តមួយនេះកំពុងក្លាយជាឱកាសមាស ឱកាសពេជ្យសម្រាប់ក្រុមហ៊ុនដែលចង់វិនិយោគលើវស័យអចលនទ្រព្យជា ពិសេសវិនិយោគលើកន្លែងស្នាក់នៅ មានផ្ទះសំណាក់ សណ្ឋាគារ ខុនដូរ និងកន្លែងលែងកម្សាន្តជាដើម ព្រោះតែកំពុងមានតម្រូវការខ្លាំង។

ឯកឧត្តមលើកទឹកចិត្តវិនិយោគិនក្នុងស្រុកតាមបណ្តាខេត្តនានា និងវិនិយោគិនបរទេសមកបោះទុនវិនិយោគឲ្យបានកាន់តែច្រើនឡើងៗ ធ្វើយ៉ាងណាឲ្យខេត្តជាប់តំបន់ឆ្នេរមួយនេះកាន់តែរីកចម្រើនខ្លាំងថែមទៀត។ ហើយខេត្តនិងជួយសម្រួលផ្នែកច្បាប់ បរិយាកាសវិនិយោគឲ្យកាន់តែមានភាពងាយស្រួល និងស្របច្បាប់ផងដែរ។

ខេត្តព្រះសីហនុបច្ចុប្បន្ន​ មានសណ្ឋាគារ ៦៩កន្លែង (៣,៥២១បន្ទប់) ផ្ទះភ្ញៀវមាន ៣១៩កន្លែង (៤,០២៩បន្ទប់) ភោជនីយដ្ឋាន-អាហារដ្ឋានមាន ២៥១កន្លែង (៩,៧៧៣កៅអី) ម៉ាស្សាមាន ៤២កន្លែង (៣០០គ្រែ) សេវាកម្សាន្តទេសចរណ៍សម្រាប់មនុស្សពេញវ័យមាន ១៧កន្លែង ទីភ្នាក់ងារទេសចរណ៍ ៣១កន្លែង និងកីឡាទេសចរណ៍ ១៧កន្លែង។ នៅ២ឆ្នាំខាងមុខនឹងមានសណ្ឋាគារ ថ្មីៗប្រណិត ប្រមាណ ២០០០-២៥០០ បន្ទប់បន្ថែមទៀត។ ហើយក្នុងឆ្នាំ២០១៨- ២០១៩ ខេត្តព្រះសីហនុ​ នៅសណ្ឋាគារកម្រិតផ្កាយ ៣ ដល់ផ្កាយ៥ ដំណើរការបន្ថែមប្រហែលចំនួន ១០ទីតាំង មានបន្ទប់ស្នាក់នៅប្រមាណ ២.០០០បន្ទប់ ដែលជួយដោះស្រាយតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍។

ដូច្នេះជាសញ្ញាល្អសម្រាប់វិនិយោគិនក្នុងស្រុកដែលមានដើមទុនច្រើន មានឱកាសសម្រាប់វិនិយោគនៅខេត្តព្រះសីហនុ ឬក៏អាចសហការគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកផងដែរក្នុងការវិនិយោគ។ រយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានក្រុមហ៊ុនអលចនទ្រព្យចិនធំៗ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ លើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុ និងកំពុងឈរលេខរៀងទី១ ក្នុងចំណោមបរទេសមករកស៊ីច្រើនជាងគេ៕

Source From: https://business-cambodia.com/2018/12/04/good-opportunity-invest-real-estate-in-sihanouk/

Leave a Reply

Your email address will not be published. Required fields are marked *