News

Check out real estate news updates

ឯកឧត្តមគួច ចំរើនកំពុងចាត់វិធានការសម្អាតក្រុងព្រះសីហនុខណៈកំណើនប្រជាជនធ្វើឱ្យសំរាមកើនឡើង៧០០តោន

បើយោងតាមFacebook ផ្លូវការរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អោយដឹងថារដ្ឋ​បាលខេត្ត​បាន​កំណត់យកថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ ជាថ្ងៃបើកយុទ្ធនាការប្រមូលកាកសំណល់ សំរាម ចេញពី​ក្រុង​ព្រះសីហនុ​​ និងថានេះគឺជាយុទ្ធនាការសម្អាតក្រុងព្រះសីហនុឱ្យមានសោភ័ណភាពស្អាត អនាម័យនិង​បរិស្ថាន​ស្អាត ប្រជាពរដ្ឋរស់នៅក្នុងផាសុខភាព និងជាទីទាក់ទាញភ្ញៀវទេសចរ ។

តាមរយៈកិច្ចប្រជុំនៅសាលាក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាសំរាមកាលពីព្រឹកថ្ងៃ៩កក្កដា២០១៩ មន្ត្រីថ្លែង​នៅក្នុងក្រុងសីហនុបច្ចុប្បន្ននេះ សំរាមដែលត្រូវបានបង្កើតឡើងប្រចាំថ្ងៃមានប្រមាណ ៧០០ តោន ហើយចំនួន​នេះមានការកើនឡើងដោយសារតែកំណើនប្រជាជន កំណើនវិនិយោគ និងការផ្លាស់ប្តូរឥរិយាបថ​របស់​ប្រជាពល​រដ្ឋលើការវេចខ្ចប់ទំនិញ។

តាមរយៈនេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមសម្អាតអនាម័យបរិស្ថាន វេច​ខ្ចប់​ និងញែកសំរាមឱ្យបានត្រឹមត្រូវតាមប្រភេទសំរាមផងដែរ ដើម្បីទុក​អោយក្រុមហ៊ុន​ដឹកសំរាម​ងាយ​ស្រួល​ប្រមូលយក។

ទាំងនេះគឺការព្យាយាមដ៏មុតមាំរបស់ឯកឧត្តម ដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសម្រស់ស្រស់ស្អាតដូចដើម ហើយ​ម្យ៉ាងវិញទៀតកាលពីពេលថ្មីៗនេះ សម្តេច ហ៊ុនសែន បានមានប្រសាសន៍ កោតសរសើរ ឯកឧត្តម គួច ចំរើន ថា​គឺជាបុគ្គលម្នាក់មានសមត្ថភាពខ្ពស់ និងយល់ដឹងអំពីការងារគ្រប់គ្រងរដ្ឋបាលបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថាមានតែ ឯកឧត្តម គួច ចំរើន ទើបបុគ្គលដែល​ខ្លាំង​ពូកែម្នាក់​អាច​គ្រប់​គ្រងខេត្តព្រះសីហនុបាន ។

ចំណែក ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិនៅទូទាំងប្រទេស សង្ឃឹមយ៉ាងមុតមាំថា ក្រោម​​ការដឹកនាំរបស់លោក គួច ចំរើន និងធ្វើឲ្យព្រះសីហនុ ក្លាយជាខេត្តមួយដ៏ស្រស់ស្អាត និងទាក់ទាញ​ភ្ញៀវ​ទេសចរ ដូចពាក្យថា តារារះនាទិសនារតី។

More information visit: https://www.business-cambodia.com/public/article/he-kuoch-chamroeun-is-taking-action-to-clean-up-sihanoukville

Leave a Reply

Your email address will not be published. Required fields are marked *