News

Check out real estate news updates

ឯកសារផ្លូវច្បាប់ដែលអ្នកត្រូវហ៊ានសុំម្ចាស់គម្រោងពិនិត្យមុនសម្រេចចិត្តទិញ

លោកម៉េង សែ ស្ថាបនិកនៃគម្រោងពុះដីឡូតិ៍ ជុំ សម្បត្តិ នៅខេត្តត្បូងឃ្មុំ បានប្រាប់ Business Cambodia អំពីការពិនិត្យឯកសារផ្លូវច្បាប់ ដែលយើងត្រូវសុំម្ចាស់គម្រោង ពិនិត្យ មុនពេលសម្រេចចិត្តបោះលុយទៅទិញ ដើម្បីបញ្ចៀសហានិភ័យ។ខាងក្រោមនេះ គឺឯកសារផ្លូវច្បាប់ដែល​អ្នក​ទិញ​ត្រូវ​តែ​ពិនិត្យ​៖

១. ប្លង់រឹង៖ ត្រូវតែពិនិត្យមើលប្រភេទប័ណ្ណកម្មសិទ្ធិ ពីរប្រភេទនៅពេលអ្នកទិញផ្ទះក្នុងបុរី ដំបូង​គឺប្លង់​រឹង​មេ​ទាំង​មូល​របស់​គម្រោង​ដែល​បាន​កំណត់​បែង​ចែក​ដីទៅ​ជាចំណែក​ផ្សេង​គ្នា​នៅ​ក្នុង​គម្រោង។​

២. ប្លង់ទន់៖ គឺភាគច្រើនត្រូវបានចេញឲ្យប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ប្លង់ប្រភេទ​នេះត្រូវបាន​ចុះឈ្មោះ​និងទទួលស្គាល់​​ត្រឹម តែអជ្ញាធរមូលដ្ឋាន និងបានផ្តល់ជូនដោយការិយាល័យស្រុកប៉ុណ្ណោះ។ប្ល ង់ទន់ជាធម្មតាសំដៅទៅលើឯកសារចំនួនបីដែលអាចបង្ហាញភស្ដុតាងនៃភាពជាម្ចាស់។

៣. ការចុះបញ្ជីក្រុមហ៊ុន៖ កុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ តាម​ច្បាប់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ត្រូវចុះ​បញ្ជី​ដើម្បី​ទទួល​បាន​ការ​យល់​ព្រម​ពីក្រសួង​ពាក់​ព័ន្ធ​ដើម្បី​អាច​ចាប់​ផ្តើម​ដំណើរ​ការអាជីវកម្ម និងដំណើរការសាងសង់បាន។

៤. ការអនុម័តផែនការមេ៖ នេះគឺជាឯកសារមួយដ៏សំខាន់ដែលអ្នកត្រូវតែដឹងផងដែរ ចំពោះ​ផែន​ការ​មេ (សម្រាប់គម្រោងទាំងមូល) ឯកសារ​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​ក្រសួង​រៀប​ចំដែន​ដីនគ​រូបនីយ​កម្ម​ និងសំណង់។

៥. ពិនិត្យឯកសារទិញដីធ្លី៖ ការពិនិត្យទិញឯកសារដីធ្លី របស់ម្ចាស់គម្រោងពិតជាសំខាន់ខ្លាំងណាស់ ព្រោះនេះជាបញ្ហា ដែលតែងកើតឡើងជារឿយ។ ដូចនេះបើក្រុមហ៊ុនណាហ៊ានបង្ហាញឯកសារដីធ្លីនេះ គឺគួរឲ្យទុកចិត្តហើយ។

Source From: https://www.business-cambodia.com/public/article/the-legal-documents-you-need-to-ask-the-owner-of-the-checklist-decide-to-buy

Leave a Reply

Your email address will not be published. Required fields are marked *