News

Check out real estate news updates

ឯកសារចំនួន៨ដែលអ្នកត្រូវតែដឹង មុនស្នើសុំការសាងសង់សំណង់ អគារ ផ្ទះល្វែង បុរី ឬខុនដូ

រាល់ការសាងសង់សំណង់ អគារ ផ្ទះល្វែង ឬខុនដូ ចាំបាច់ណាស់ត្រូវតែរៀប​ចំធ្វើបែបបទស្នើសុំលិខិត​អនុញ្ញាតឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដោយសារតែកន្លងមក មានបញ្ហាជាច្រើនបាន​កើត​ឡើង​នៅពេលដែល មន្ត្រីក្រុមការងារជំនាញចុះត្រួតពិនិត្យជាក់ស្ដែង តាមសំណង់នីមួយៗ ហើយ​សំណង់​មួយ​ចំនួនមិនមានច្បាប់ និងមួយចំនួនទៀត មានច្បាប់អនុញាតសាងសង់ត្រឹមតែសាលា សង្កាត់តែប៉ុណ្ណោះ។

ដូច្នេះហើយគ្រប់ម្ចាស់គម្រោងសាងសង់អគារ ផ្ទះល្វែង ឬខុនដូ ទាំងអស់គួរតែមាន​ការរៀបចំធ្វើ​បែប​បទ​ស្នើរសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវសិនមុនធ្វើការសាងសង់ ។

នៅក្នុងការធ្វើបែបបទស្នើរសុំលិខិតអនុញ្ញាតនេះផងដែរមានសំណុំលិខិតចំនួន៨ដែលអ្នកត្រូវដឹងមិនពេលដាក់ការស្នើរសុំ៖

១.វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីបណ្ដោះអាសន្ន

២. សាលាកបត្រដីឡូត៍

៣. ប្លង់ទីតាំងអាគារក្នុងដីឡូត៍

៤. ប្លង់អាគារគ្រប់ជាន់

៥. ប្លង់ផ្នែកបណ្ដោយក្រោមដីនានា និងអាងបង្គន់មាត្រដ្ឋាន ១:១០០

៦. ប្លង់ពុះពីរយ៉ាងតិច មាត្រដ្ឋាន ១ :១០០

៧. តារាងផ្ទៃក្រឡាមួយសម្រាប់ជាន់នីមួយៗ

៨. សាលាកបត្រគណនាផ្ទៃបាត់ផ្ទាល់ដី និងសន្ទស្សន៍នៃការប្រើប្រាស់។

សូមជម្រាបផងដែរថា ម្ចាស់គម្រោងសាងសង់ទាំងអស់ ត្រូវធ្វើឲ្យស្របតាមការ អនុម័ត របស់រដ្ឋា ភិបាល និងស្របតាមផ្លូវច្បាប់ដែល​កាន់តែធ្វើឲ្យវិស័យអចលនទ្រព្យ​នៅកម្ពុជា​មានប្រសិទ្ធភាព​និង​សក្កានុពល​កាន់តែខ្លាំងបន្ថែមទៀត។

Source From: https://business-cambodia.com/2019/03/04/up-to-eight-documents-you-need-to-know-before-requesting-construction-of-buildings-condominiums-or-condos/

Leave a Reply

Your email address will not be published. Required fields are marked *